Posts by "អ៊ុម វ៉ារី"

ប្រតិកម្ម​អ្នក​សង្កេត​ការណ៍ និង​អ្នក​តវ៉ា ​ទៅ​លើ​សវនាការ​នៃ​ជន​ទាំង​២១

ប្រតិកម្ម​អ្នក​សង្កេត​ការណ៍ និង​អ្នក​តវ៉ា ​ទៅ​លើ​សវនាការ​នៃ​ជន​ទាំង​២១

«ទាំងចៅក្រមកាត់សេចក្តីលំអៀង យ៉ាងធ្ងន់ធ្ងរ ទៅលើដើមបណ្តឹងរដ្ឋប្បវេណី បានកាត់នូវការសួរដេញដោលរបស់​មេធាវីជាច្រើន នៅពេលមេធាវីសួដេញដោលទៅលើអង្គហេតុជាក់លាក់ ចៅក្រមខ្លួនឯងអ្នកកាត់ជំនួសតំណាង​អយ្យការទៀត។ នេះជាភាពលំអៀង នៃដំណើរការសវនាការក្នុងពេលព្រឹកនេះ។» នេះជាការលើកឡើង របស់លោក នី ចរិយា ប្រធានផ្នែកអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន នៅ​មុខ​សាលាដំបូងក្រុងភ្នំពេញ។


ក្រុមអ្នកតវ៉ានៅមុខសាលាដំបូងរាជធានី។ (រូបថត សហការី)

ប្រព័ន្ធយុត្តិធម៌ - ក្រោមទិដ្ឋភាពនៃការសួរដេញដោល លោក នី ចរិយា លើកឡើងថា ចៅក្រមសវនាការ​សំអាង​លើ​រូបថតតែពីរសន្លឹក និងស្ថិតនៅក្រៅអង្គហេតុ [...]

បិទ​ផ្លូវ​ខាង​មុខ​សាលា​ដំបូង ខណៈ​សវនាការ​លើ​សកម្មជន ២៣​នាក់

បិទ​ផ្លូវ​ខាង​មុខ​សាលា​ដំបូង ខណៈ​សវនាការ​លើ​សកម្មជន ២៣​នាក់

តាមផ្លូវសំខាន់ៗជុំវិញសាលាដំបូងរាជធានីភ្នំពេញ ពិសេសខាងមុខសាលាក្តីមួយនេះតែម្តង ត្រូវបាន«បិទ»ទាំងស្រុង មិនឲ្យមានការធ្វើចរាចរណ៍ និងក៏មិនអនុញ្ញាតិអ្នកគាំទ្រ នៃជនត្រូវចោទទាំង២៣នាក់នោះ ចូលដល់ពីខាងមុខ​បាន​ដែរ។ នេះមិនមែនជាលើកទីមួយឡើយ ដែលផ្លូវនៃសាលាដំបូងត្រូវបិទនោះ។ គេនៅចាំបានថា កាលពីសវនាការ​ប្រធាន​វិទ្យុ​សំបុក្រឃុំលោក ម៉ម សូណង់ដូរ និងសកម្មជនសិទ្ធិមនុស្សផ្សេងៗ ក៏បានបិទដូចគ្នាយ៉ាងដូច្នេះដែរ។


ក្រុមអ្នកតវ៉ា នៅមុខសាលាដំបូងរាជធានី ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៥។ (រូបថត សហការី)

សេរីភាព - ទង្វើនៃការបិទផ្លូវដដែលជាដដែល នៃសាលាក្តីកម្ពុជាមួយនេះ ត្រូវបានអ្នកតាមដានស្ថានការណ៍​នយោបាយ​មួយចំនួន ចាត់ទុកថា (វា)ជារឿងធម្មតាទៅហើយ [...]

អ្នក​រង​គ្រោះ​ជម្លោះ​ដី​ធ្លី​រំលឹក ADB ឲ្យ​ជំរុញ​អាជ្ញាធរ​ដោះ​ស្រាយ​តាម​ច្បាប់

អ្នក​រង​គ្រោះ​ជម្លោះ​ដី​ធ្លី​រំលឹក ADB ឲ្យ​ជំរុញ​អាជ្ញាធរ​ដោះ​ស្រាយ​តាម​ច្បាប់

សហគមន៍រងគ្រោះជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញ បានមកជួបជុំគ្នាមុខធនាគារអភិវឌ្ឍន៍អាស៊ី រំលឹកជាថ្មីចំពោះ​«ការ​ដោះស្រាយ» ដោយ«គ្មានភាពទទួលខុសត្រូវ» នៃសមត្ថកិច្ចសាលារាជធានីភ្នំពេញ និងរដ្ឋាភិបាលកម្ពុជានា​ពេល​កន្លងមក។ ប្រជាពលរដ្ឋប្រមាណជាងមួយរយនាក់ បានមកជួបជុំគ្នាដើម្បីដាក់ញាតិ ដល់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលជាម្ចាស់ជំនួយដ៏ធំ ផ្តល់ថវិការក្នុងកិច្ចអភិវឌ្ឈន៍នៅកម្ពុជា ជួយអន្តរាគមន៍ និងដៅស្រាយ។


ក្រុមប្រជារងគ្រោះនឹងជម្លោះដីធ្លី នៅមុខធនាគារអភិវឌ្ឍន៍អាស៊ី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O.Vary)

សហគមន៍ដីធ្លី - អ្នកស្រី កែវ រស្មី អតីតអ្នកបឹងកក់កំពុងឈរស្រែកតាមឃោសនស័ព្ទ ស្នើដល់ធនាគារ​អភិវឌ្ឈន៍​អាស៊ី [...]

អ្នក​សារព័ត៌មាន​រង​គ្រោះ គ្រោង​ប្តឹង សុខ ពេញវុធ និងគូ​កន​ប្រើ​ហិង្សា

អ្នក​សារព័ត៌មាន​រង​គ្រោះ គ្រោង​ប្តឹង សុខ ពេញវុធ និងគូ​កន​ប្រើ​ហិង្សា

«យើងមិននៅស្ងៀមទេ។ យើងមិនមែនជាសាច់ ឬវត្ថុដែលគេត្រូវមកវាយយើងលេងៗទេ។ យើងជាមនុស្ស គ្មាន​អ្នកណាមានសិទ្ធិមកប្រើហិង្សាលើមនុស្សទេ។» នេះជាការលើកឡើង របស់អ្នកសារព័ត៌មានជាស្ត្រីម្នាក់ ដែល​ត្រូវ​បានក្រុមសន្តិសុខសណ្តាប់ធ្នាប់ខណ្ឌដូនពេញ វាយដំនៅពេលដែលចុះផ្តិតយករូបភាព និងព័ត៌មាននៅលើផ្លូវ​សាធារណៈ​ ក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី២១ ខែមេសាឆ្នាំ២០១៤ថ្មីនេះ។


សន្ទុះជើងរាប់ភ្លេច ដែលអ្នកស្រី ម៉ាលី ម៉ាលី ទទួល នៅក្នុងព្រឹត្តិការណ៍បំបែកនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

សិទ្ធិនិងសេរីភាព - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ [...]

អភិបាល​ខណ្ឌ​ដូនពេញ ស្វាគម​ទទួល​បណ្តឹង​របស់ មួរ សុខហួរ

អភិបាល​ខណ្ឌ​ដូនពេញ ស្វាគម​ទទួល​បណ្តឹង​របស់ មួរ សុខហួរ

«ប្តឹង? ឲ្យដាក់សិនមក រឿងស្អី ខ្ញុំមិនទាន់ដឹងរឿងអ្វីផង» នេះជាការថ្លែងបញ្ជាក់យ៉ាងខ្លីរបស់លោក សុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៤នេះ ពីបញ្ហានៃការ​គ្រោងដាក់ពាក្យបណ្តឹងប្តឹង លោក សុខ ពេញវុធ ដែលជាសេនាធិការផ្ទាល់របស់ខ្លួនលោក ដោយលោកស្រី មួរ សុខហួរ តំណាងរាស្រ្តជាប់ឆ្នោតមណ្ឌលបាត់ដំបង មកពីគណបក្សសង្គ្រោះជាតិ។


លោកស្រីមួរ សុខហួរ ត្រូវបានសែងដោយក្រុមសន្តិសុខ​សាលា​រាជធានី​ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ S. Tith)

ប្រព័ន្ធច្បាប់ - ជាមួយនឹងគម្រោងប្តឹងព្យួតំណែង ឬព្យួរការងាររបស់លោកសុខ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...