មន្ត្រីបក្សប្រឆាំងម្នាក់ បង្ហើបថាត្រូវគ្នាហើយ តែមិនទាន់ដល់ពេលជួបគ្នា
មន្រ្តីជាន់ខ្ពស់ម្នាក់មកពីគណបក្សសង្គ្រោះជាតិ បានទម្លាយឲ្យទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដឹងថា «ខ្យល់»នយោបាយនៅកម្ពុជា បាននឹងកំពុងឈានដល់ចំណុចមួយ ដែលគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ត្រូវ«កាន់»ដៃគ្នា ចូលសភាជាតិហើយ ដែលវេលានោះនៅមិនឆ្ងាយឡើយ។
ប្រធានគណបក្សប្រឆាំង លោក សម រង្សី (រូបខាងឆ្វេង) និងនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពីខែកុម្ភះឆ្នាំ២០០៦ ក្នុងរាជធានីភ្នំពេញ។ (រូបថត AFP)
នយោបាយ - ការឈានទៅរកភាពត្រូវរ៉ូវគ្នានេះ ត្រូវបានមន្រ្តីដែលថ្លែងក្នុងលក្ខខណ្ឌ មិនបញ្ចេញឈ្មោះរូបនោះបានបញ្ជាក់ថា កម្ពុជាមិនអាចធ្វើដំណើរយឺតយ៉ាវ [...]