ជំនួប សម រង្ស៊ី-ស ខេង និយាយពីការដោះដូរតំណាងរាស្ត្រជួយ មាជ សុវណ្ណារ៉ា?
«ដោះលែងលោក មាជ សុវណ្ណរ៉ា និងការបញ្ចប់នីតិវិធីតុលាការ ចំពោះសកម្មជនគណបក្សសង្គ្រោះជាតិទាំងអស់ ជាមួយនឹងសកម្មជនដីធ្លី រួមទាំងព្រះសង្ឃ» នេះជាការស្នើឡើងដោយ ប្រមុខគណបក្សប្រឆាំងលោក សម រង្ស៊ី ក្នុងជំនួបជាមួយលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅវិមានរដ្ឋសភា នាថ្ងៃព្រហស្បតិ៍ទី២៧ ខែវិច្ឆិកានេះ។ លោក សម រង្ស៊ី បានថ្លែងទៅកាន់ក្រុមអ្នកកាសែត ក្រោយបព្ចាប់ជំនួបថា ក្រៅពីចំណុចខ្វែងគំនិតគ្នា ជុំវិញសេចក្តីព្រាងច្បាប់រៀបចំស្ថាប័ន គ.ជ.ប លោកបានបញ្ជាក់ថា ការងារបោះឆ្នោត និងច្បាប់ គ.ជ.ប កំពុងតែដំណើរការទៅមុខ និងធ្វើយ៉ាងណា កុំឲ្យមានការតវ៉ាក្នុងការបោះឆ្នោតលើកក្រោយៗទៀត។
និយាយពីក្នុងរថយន្តទំនើបរបស់ខ្លួន មកកាន់អ្នកសារព័ត៌មាន លោក សម រង្សី បានបញ្ជាក់ថា លោកបានលើកករណីសំណុំរឿងលោក មាជ សុវណ្ណារ៉ា ដែលកំពុងជាប់ឃុំនៅពន្ធនាគារ [...]