សាយ សំអាល់៖ អស់ប្រាំលានដុល្លារ ភ្នំពេញនឹងលែងលិចទឹកទៀតហើយ!
រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់ បានថ្លែងឡើងថា លោក និងក្រសួងរបស់លោក កំពុងធ្វើការជាមួយភាគីពាក់ព័ន្ធ ក្នុងការសិក្សាពីការស្ថាបនាប្រព័ន្ធប្រឡាយទឹក ប្រព័ន្ធលូ និងទឹកសម្អុយ ដើម្បីរំដោះទឹកលិចនៅរាជធានីភ្នំពេញ។ ការថ្លែងរបស់លោករដ្ឋមន្ត្រី បានធ្វើឡើង ក្នុងសន្និសីទសារព័ត៌មាន នាទីស្ដីការក្រសួងបរិស្ថាន កាលពីព្រឹកថ្ងៃទី៦ ខែមករា កន្លងទៅនេះ។
ក្នុងនាមជារដ្ឋមន្រ្តីវ័យក្មេង នឹងទើបឡើងកាន់ដំណែងនោះ លោកបានត្អូញឡើងថា ការងារដែលលោកបាននឹងកំពុងពិភាក្សា និងអនុវត្ត លើប្រព័ន្ធប្រឡាយទឹក ប្រព័ន្ធលូ និងទឹកសម្អុយនេះ វាជាការងារមួយដែលធំនិងពិបាក។ លោកបានថ្លែងថា «យើងសិក្សាមើលថា តើយើងត្រូវធ្វើប្រឡាយរំដោះទឹករបៀបម៉េច ដើម្បីកុំឲ្យមានការលិចទឹកនៅភ្នំពេញទៀត។ នេះជាការងារធំ ហើយក៏មានភាពលំបាកដែរ។ [...]