ហេតុអ្វីក៏ការប្រគុំតន្ត្រី KAZANTIP ពិបាកនឹងឲ្យពលរដ្ឋកម្ពុជាទទួលយក?
កម្មវិធីបែប«បស្ចឹមលោក» ដូចយ៉ាង KAZANTIP ពិបាកនឹងធ្វើប្រជាជនកម្ពុជាទទួលយក ដើម្បីនឹងបើកឲ្យដំណើរការ នៅលើទឹកដីកម្ពុជាណាស់។ នោះ ដោយសារតែពលរដ្ឋកម្ពុជាភាគច្រើន យល់ថា កម្មវិធីបែបបរទេសទាំងនោះ អាចនឹងប៉ះពាល់ដល់វប្បធម៌ប្រពៃណី ពីបរមបូរាណរបស់ពួកគេ។ ម្យ៉ាងទៀត ពលរដ្ឋមួយចំនួននៅមិនមានការទុកចិត្ត ទៅលើអាជ្ញាធរ ថានឹងអាចគ្រប់គ្រងកម្មវិធីនេះ បានល្អឬយ៉ាងណានោះផង។
នាយកប្រតិបត្តិសហព័ន្ធនិស្សិតបញ្ញវ័ន្តកម្ពុជា លោក ទិប ទាវ ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរ្យ.អាំងហ្វូបានបង្ហាញនូវទស្សនៈរបស់លោក ក្នុងនាមជាយុវជនកម្ពុជាថា លោក ក៏ដូចជាយុវជនជាច្រើនទៀត «មិន»ចង់ឲ្យកម្មវិធីបរទេស ដែលមានលក្ខណៈអាក្រាតកាយ កើតមានលើទឹកដីកម្ពុជានោះឡើយ បើទោះក្នុងលក្ខណៈបិទបាំង ឬអសាធារណៈក៏ដោយ។
លោកមើលឃើញថា វាក៏មិនបានផ្តល់ផលចំណេញអ្វី [...]