Posts by "អ៊ុម វ៉ារី"

បែក​ធ្លាយ​ថា ថោង សារ៉ាត់ បាន​គេច​ខ្លួន​តាម​រថយន្ត​សាម៉ុយ​ដឹក​ឪពុក​ម្តាយ​ខ្លួន?

បែក​ធ្លាយ​ថា ថោង សារ៉ាត់ បាន​គេច​ខ្លួន​តាម​រថយន្ត​សាម៉ុយ​ដឹក​ឪពុក​ម្តាយ​ខ្លួន?

តាមប្រភពព័ត៌មានក្រៅផ្លូវការមួយ ពីមន្ត្រីមួយរូប ដែលស្និតនឹងកងរាជអាវុធហត្ថ ច្រកព្រំដែនបាវិត ថ្លែងក្នុង​ល័ក្ខខ័ណ្ឌ​មិនបង្ហាញឈ្មោះ បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា នៅក្នុងដំណើរនៃការប៉ុនប៉ងគេចខ្លួន ចេញ​ទៅ​កាន់​ប្រទេសវៀតណាម ដែលជាប្រទេសកំណើត នៃឪពុកម្តាយលោក ថោង សារ៉ាតនោះ គេបាន​ឃើញ​បុរស​ម្នាក់ ដែលមានភិនភាគដូចគ្មា ទៅនឹងលោក ថោង សារ៉ាត់ បានចាកចេញពីឡានសាម៉ុយ ដែលដឹកឪពុក​ម្តាយ​លោក ថោង សារ៉ាត់ នោះ ហើយគេចខ្លួនបាត់តែម្តង។

ប្រភពនោះបន្តថា ការគេចខ្លួនរបស់បុរសនេះ ត្រូវបានធ្វើឡើងមុនពេលដែល ក្រុមសមត្ថកិច្ចចាប់ខ្លួន​ឪពុក​ម្តាយ លោក ថោង សារ៉ាត់ ត្រឡប់មករាជធានីភ្នំពេញវិញ។ មន្ត្រីរូបនេះ បានធ្វើការសន្និដ្ឋានថា ប្រហែល​អាច​ជាការ​រៀបចំ​ទុកជាមុន ក្នុងការជម្លៀសលោក ថោង សារ៉ាត់ ចេញពីកម្ពុជា ក្រោមលេសថា ត្រូវបញ្ជូនឪពុក​ម្តាយ​​របស់​លោក ថោង សារ៉ាត់ ទៅព្យាបាលជំងឺនៅប្រទេសវៀតណាមនោះ។

មន្ត្រីដដែល [...]

សង្គម​​ស៊ីវិល​​ថា ហ៊ុន សែន ពិត​ជា​លូក​ដៃ​ទន្ទ្រាន​​​លើ​​តុលាការ

សង្គម​​ស៊ីវិល​​ថា ហ៊ុន សែន ពិត​ជា​លូក​ដៃ​ទន្ទ្រាន​​​លើ​​តុលាការ

ករណីដោះលែងឪពុកម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ ជារឿងមិនធម្មតា នៃសាលាដំបូង​រាជធានី​ភ្នំពេញ។ ករណីនេះ ចាំបាច់ត្រូវធ្វើអធិការរកិច្ច ជាដាច់ខាត ព្រោះការដោះលែង ឪពុកម្តាយលោក ថោង សារ៉ាត់ ឲ្យ​នៅ​ក្រៅឃុំ ជារឿងខុសនឹងនីតិវិធីច្បាប់។ បន្ទាប់មកទៀត មានការបញ្ជាឲ្យស្ថាប័នពាក់ព័ន្ធនានា ធ្វើ​អធិការ​កិច្ច ក្នុង​រឿង​ដោះលែងឪពុកម្តាយ របស់លោកឧកញ៉ា ថោង សារ៉ាត់ ក្រោមភាសាមួយថា ទាំងនេះ «មិនមែន​ជាការ​ជ្រៀត​ជ្រែក ឬលូកដៃចូលក្នុងប្រព័ន្ធតុលាការឡើយ»។ ទាំងនេះ សុទ្ធតែជាការលើកឡើង របស់លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​កម្ពុជា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១១៥ ម្សិលម៉ិញនេះ។

ក្នុងថ្ងៃទី១៧ ខែកុម្ភៈដដែលនេះ ក្រោយការថ្លែងរបស់លោកនាយករដ្ឋមន្រ្តី មិនបានប៉ុន្មានម៉ោងផង ក៏ស្រាប់​តែ​មាន​ការដកតំណែង ប្រធានសាលាដំបូងរាជធានីភ្នំពេញតែម្តង។ ករណីខាងលើនេះ ត្រូវបានសង្គមស៊ីវិល​មើល​ឃើញថា ពិតជាមានការលូកដៃ ចូលកិច្ចការតុលាការ [...]

ហ៊ុន សែន ឆេះ​ដុំ​ដាក់​សាលា​ដំបូង រឿង​ដោះ​លែង​ឪពុក​ម្តាយ ថោង សារ៉ាត់

ហ៊ុន សែន ឆេះ​ដុំ​ដាក់​សាលា​ដំបូង រឿង​ដោះ​លែង​ឪពុក​ម្តាយ ថោង សារ៉ាត់

រដ្ឋាភិបាលបានកំពុងដុតដៃដុតជើង ស្វែងរកឃាតករសម្លាប់លោក អ៊ឹង ម៉េងជឺ ដោយសម្រេចចាប់បាន នូវ​ជន​ល្មើសមួយសំបុក តែបែរជាត្រូវបានតុលាការសាលាដំបូង ហ៊ានធ្វើការដោះលែង។ នេះជាការថ្លែងទូលទុក្ខ​របស់​នាយក​រដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន នៅក្នុងកម្មវិធី ចែកសញ្ញាបត្រ និស្សិតសាកលវិទ្យាល័យ​ធនធាន​មនុស្ស នាព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៥។

ក្នុងការបង្ហាញជំហរ ថាលោកនឹងមិនជ្រៀតជ្រែក ឬគៀបសង្កត់ដល់ប្រព័ន្ធតុលាការនោះ លោកបានចាត់ទុក​ការដោះលែង ឪពុមម្តាយលោក ថោង សារ៉ាត់ ឲ្យនៅក្រៅឃុំនេះ ថាជារឿងខុស ទៅនឹងនីតិវិធីច្បាប់ទៅ​ទៀត។ លោកនាយករដ្ឋមន្រ្តីបាន អះអាងតាមពាក្យលោក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញថា លោកមិនបានដឹងនូវហេតុផលណាមួយនោះទេ ព្រោះជាការសម្រេចដោះលែងដោយតុលាការ ខណៈ​សមត្ថកិច្ច​បានបញ្ជូនទៅតុលាការ នូវជនជាប់ចោទទាំងនេះ ជាមួយនឹងភស្តុតាងយ៉ាងរឹងមាំ។

លោកនាយករដ្ឋមន្រ្តីរូបនេះ [...]

គ.ជ.ប ទទួល​ស្គាល់ ដាង ចំរើន ជា​តំណាង​រាស្រ្ត​មណ្ឌល​កំពត ជំនួស វ៉ាន សំអឿន

គ.ជ.ប ទទួល​ស្គាល់ ដាង ចំរើន ជា​តំណាង​រាស្រ្ត​មណ្ឌល​កំពត ជំនួស វ៉ាន សំអឿន

តាមលិខិតផ្លូវការដែលចុះហហត្ថលេខាដោយលោក អ៊ឹម សួស្តី ប្រធាន គ.ជ.ប ក្នុងព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ​២០១៥ ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទើបទទួលបាននេះ បានសរសេរថា គ.ជ.ប ទទួលស្គាល់លោក លោក ដាង ចំរើន កើតថ្ងៃទី២ ខែមករា ឆ្នាំ១៩៧៥ ត្រូវបានជាប់ជាតំណាងរាស្រ្តមណ្ឌលកំពត។

លោក អេង ឆៃអៀង អគ្គលេខាធិការគណបក្សសង្គ្រោះជាតិ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន កាល​ពី​ថ្ងៃទី១៦ ខែកុម្ភៈបានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ បានជ្រើសរើសលោក ដាង ចំរើន បេក្ខភាពឈរជា​តំណាងរាស្រ្តលេខបួន មណ្ឌលកំពត ជំនួសលោក វ៉ាន សំអឿន ដែលបានលាលែងចេញពីសមាជិក​រដ្ឋសភា។ លោកក៏បានបង្ហាញផងដែរថា ការលាលែងចេញពីតំណាងរាស្រ្តរបស់លោក វ៉ាន សំអឿន នេះ មិន​ត្រូវ​បានខាងគណបក្សដឹងជាមុនឡើយ។

លោក ឆៃអៀង បានបន្តទៀតថា សម្រាប់គណបក្សដែលមាននិន្នាការប្រជាធិបតេយ្យសេរី មិនមានការហាម​ឃាត់ សិទ្ធិសេរីភាពនៃអ្នកនយោបាយណាម្នាក់ របស់គណបក្សខ្លួននោះឡើយ។ [...]

ហ្វេសប៊ុក ហ៊ុន សែន ថា​កម្មវិធី​ស៊ិច​ស៊ី KAZANTIP ត្រូវ​បាន​ផ្អាក

ហ្វេសប៊ុក ហ៊ុន សែន ថា​កម្មវិធី​ស៊ិច​ស៊ី KAZANTIP ត្រូវ​បាន​ផ្អាក

តាមទំព័រហ្វេសប៊ុក «Samdech Hun Sen, Cambodian Prime Minister» ដែលគេស្គាល់ថា ជារបស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានសរសេរថា៖ «គម្រោងការប្រគុំតន្រ្តី KAZANTIP Asia (កាហ្សានទីប អេសៀ) នៅលើឆ្នេរកោះពស់ខេត្តព្រះសីហនុ (១៨-២៨ ខែកុម្ភៈ ឆ្នាំ២០១៥) ត្រូវបានផ្អាក។»

ការសរសេរនេះ ដូចបានធ្លាក់មកយឺតពេលបន្តិច បន្ទាប់ពីមានការរិះគន់យ៉ាងច្រើន ពីសំណាក់ពលរដ្ឋ​កម្ពុជា​ជាទូទៅ ទៅលើការប្រគុំតន្រ្តីបែបបរទេសនេះ ដែលបើតាមគម្រោងពីមុនមក នឹងត្រូវរៀបចំធ្វើក្នុងប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ។ ក្រុមអ្នករិះគន់ បានយល់ឃើញថា កម្មវិធីនេះ នឹងបំផ្លាញនូវវប្បធម៌ដ៏ល្អប្រពៃ របស់កម្ពុជា និង​ការនាំមកវិញ នូវភាពអវិជ្ជមានច្រើន។

ទំព័រហ្វេសប៊ុក«សម្ដេច ហ៊ុន សែន» បានសរសេរសង្ឃឹមទៀតថា ទៅថ្ងៃអនាគត រាល់កម្មវិធីកំសាន្ត ទាក់​ទាញ​ទេសចរណ៍នានា នៅក្នុងប្រទេស គឺត្រូវមានកិច្ចសហការ ជាមួយអាជ្ញាធរអោយបានល្អ [...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...