«ល្បិចសាមកុក មិនត្រូវយកមកប្រើក្នុងនគរកម្ពុជាទេ»
ការចាប់ខ្លួនអ្នកនេះ សម្លុត សម្លាប់អ្នកនោះ ឬការញញឹមដាក់គ្នា តែមានលួចកាន់កាំបិតពីក្រោយ... នេះជាអ្វីដែលអ្នកនយោបាយខ្មែរ បានយកមកប្រើប្រាស់ តាំងពីច្រើនជំនាន់មកហើយ ជាពិសេសនៅក្នុងពេលបច្ចុប្បន្ននេះតែម្ដង។ទង្វើទាំងនេះ ត្រូវបានអ្នកវិភាគ និងអ្នកតាមដាននយោបាយមួយចំនួន បរិហារ ថ្លែងចំអកដាក់អ្នកនយោបាយទាំងនោះ ថាជា«ល្បិចសាមកុក» ឬ«ល្បិចក្នុងសម័យកាលសង្គ្រាម នៃនគរទាំងបី» របស់ប្រវត្តិសាស្ត្រ នៃប្រទេសចិន។ សម្រាប់អ្នកវិភាគនយោបាយខ្មែរវិញ បានយល់ថា ល្បិចសាមកុក មិនគួរត្រូវយកមកប្រើ នៅក្នុងនគរកម្ពុជានោះឡើយ។
លោក យ៉ង់ គឹមអេង ប្រធាមមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្ដិភាព បានផ្តល់កិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា អ្នកនយោបាយនៅកម្ពុជា ភាគច្រើនចូលចិត្ត មើលរឿងសាមកុក និងចូលចិត្តយក«ល្បិច» នៅក្នុងភាពយន្ដសាមកុកទាំងនេះ មកប្រើប្រាស់ ដើម្បីធ្វើការផ្ចាញ់ផ្ចាលគ្នា [...]