Posts tagged as "Kim Jong-Il"

កូរ៉េខាងជើង៖ អ្នក​ការទូត​អ៊ឺរ៉ុប​ប្រជុំ​គ្នា ខណៈ​អាមេរិកមិន​​«ភ្ញាក់ផ្អើល»

កូរ៉េខាងជើង៖ អ្នក​ការទូត​អ៊ឺរ៉ុប​ប្រជុំ​គ្នា ខណៈ​អាមេរិកមិន​​«ភ្ញាក់ផ្អើល»

ប្រមុខតំណាងការទូត នៃបណ្ដាប្រទេសអ៊ឺរ៉ុបដែលមានស្ថានទូតរបស់ខ្លួន ប្រចាំនៅទីក្រុងព្យុងយ៉ាង បានជួបប្រជុំគ្នា​នៅថ្ងៃ​សៅរ៍នេះ ដើម្បីសម្រេចយកនូវ«គោលជំហររួម»មួយ នៅក្រោយពេលដែលកូរ៉េខាងជើង បានជូនដំណឹងមកពួកគេ អោយ​ជម្លៀស​មន្ត្រីការទូតចេញ ចាប់ពីថ្ងៃទី១០ខែមេសាខាងមុខ។ ដោយឡែក សហរដ្ឋអាមេរិកថា មិន«ភ្ញាក់ផ្អើល» តែបាន​ត្រៀមលក្ខណៈ​សំខាន់ៗ​បន្ថែម​ទៀត នៅក្រោយដំណឹងដែលផ្សាយថា កូរ៉េខាងជើង បានបញ្ជូនទៅកាន់តំបន់ឆ្នេរខាងកើត នូវកាំជ្រួចម៊ីលស៊ីល សម្រាប់បាញ់​ក្នុងចម្ងាយមធ្យម នោះមក ។


មេដឹកនាំវ័យក្មេងរបស់កូរ៉េខាងជើង គីម ជុង-អ៊ុន ក្នុងដំណើរត្រួតកងទ័ព ផ្លូវទឹករបស់ខ្លួន។ រូបថត KNS / Scanpix / AFP។

សហរដ្ឋអាមេរិក មិនភ្ញាក់ផ្អើលនឹងឃើញកូរ៉េខាងជើងប្រតិកម្មធ្វើអ្វីមួយ នោះទេ

[...]
វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ៖ អ្នកណា​ចំណាយ​ច្រើន​ជាង ក្នុង​ល្បែង​ដ៏​គ្រោះថ្នាក់​នេះ

វិបត្តិ​នៅ​ឧបទ្វីប​កូរ៉េ៖ អ្នកណា​ចំណាយ​ច្រើន​ជាង ក្នុង​ល្បែង​ដ៏​គ្រោះថ្នាក់​នេះ

ការគម្រាមកាន់តែខ្លាំងទៅៗ របស់កូរ៉េខាងជើង បានបង្ហាញធ្មុងមកជាបន្តបន្ទាប់ តែក៏ទទួលបាននូវចម្លើយឆ្លើយតបវិញ យ៉ាងម៉ឺងម៉ាត់ពីសំណាក់សហរដ្ឋអាមេរិកនោះដែរ។ ម្ខាងៗ បានតម្លើងកម្លាំងសព្វាវុធតែរៀងៗខ្លួន ធ្វើអោយឧបទ្វីបកូរ៉េ កំពុងក្លាយជាល្បែងដ៏គ្រោះថ្នាក់មួយ។ «ល្បែង» ដែលអ្នកចូលរួមលេង អាចនឹងមានការចំណាយខុសៗគ្នា។


ជនជាតិកូរ៉េខាងត្បូង កំពុងសម្លឹងមើលក្បួនកងទ័ពរបស់ កូរ៉េខាងជើង។

ការបង្ហាញជាសាធារណៈ នៃការហោះសាកល្បង របស់យន្ដហោះផ្ទុកគ្រាប់បែកនុយក្លេអ៊ែរ B-2 និងយន្ដហោះប្រដេញ​ផ្សេង នៅក្នុងលំហមេឃរបស់ប្រទេសកូរ៉េខាត្បូង ទីក្រុងវ៉ាស៊ីនតោន ទំនងដូចជាចង់ពន្យុះបន្ថែមដាក់ប្រទេសកុម្មុយនីស ដែលកំពុងតែប្រើពាក្យសម្ដីទាំងក្ដៅក្រហាយស្រាប់។

លោកផូល ខារ៉ូល (Paul Carroll) [...]

កូរ៉េខាងត្បូង៖​ ប៉ាក ជុន-ហេ ប្រធានាធិបតី​ស្ត្រី​ថ្មី នៅ​ចន្លោះ​ញញួរ និង​ក្បាល​ដែក​គោល

កូរ៉េខាងត្បូង៖​ ប៉ាក ជុន-ហេ ប្រធានាធិបតី​ស្ត្រី​ថ្មី នៅ​ចន្លោះ​ញញួរ និង​ក្បាល​ដែក​គោល

បេក្ខនារីមកពីគណបក្សអភិរក្សនិយម បានក្លាយជាស្ត្រីទីមួយ ដែលត្រូវដឹកនាំប្រទេស។ ជាប្រវត្តិសាស្ត្រដំបូងមួយ ដែល ប្រទេសកូរ៉េខាងត្បួង មានស្ត្រីជាប្រធានាធិបតី បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោត ត្រូវបានគេដឹង កាលពីថ្ងៃពុធទី១៩ធ្នូ ម្សិលម៉ិញ។ លោកស្រីបានសន្យា ថានឹងបើកសម័យកាលថ្មី នៅឧបទ្វីបកូរ៉េ ជាមួយប្រព័ន្ធនយោបាយយោគយល់មួយ ទល់នឹងទីក្រុងព្យុងយ៉ាង តែវានឹងអាចប្រទាំងប្រទើស ជាមួយនឹងទីក្រុងវ៉ាស៊ីនតោន នៅក្រោយពេលដែលប្រទេស​កូរ៉េ​ខាងជើង បានបាញ់កាំជ្រួចសាកល្បងកាលពីសប្ដាហ៍មុន។


លោកស្រី ប៉ាក ជុន-ហេ ប្រធានាធិបតីជាប់ឆ្នោតថ្មី នៃកូរ៉េខាងត្បូង។ រូបថត AP/ Lee Jin-man។

ជ័យជំនះរបស់លោកស្រី ប៉ាក ជុន-ហេ (Park Geun-hye) [...]

កូរ៉េ​ខាង​ជើង​សាកល្បង​កាំជ្រួច​រំលង​កោះ​ជប៉ុន ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប នឹង​ប្រជុំ​បន្ទាន់

កូរ៉េ​ខាង​ជើង​សាកល្បង​កាំជ្រួច​រំលង​កោះ​ជប៉ុន ក្រុមប្រឹក្សា​សន្តិសុខ អ.ស.ប នឹង​ប្រជុំ​បន្ទាន់

សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត បានថ្កោលទោស ការបាញ់សាកល្បងកាំជ្រួចបាលីស្ទីក របស់ប្រទេសកូរ៉េខាងជើង ហើយ បានសុំអោយមានកិច្ចប្រជុំជាបន្ទាន់មួយ នៅក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ។


កាំជ្រួចបង្ហោះ ដែលកូរ៉េខាងជើងត្រៀម នឹងបាញ់កាលពីខែមេសាឆ្នាំ២០១២នេះ។

នៅថ្ងៃពុធទី១២ធ្នូនេះ ប្រទេសកូរ៉េខាងជើងបានបាញ់កាំជ្រួចមួយ ទៅក្នុងអវកាសជាលើកទីមួយរបស់ខ្លួន ប្រកបដោយ​ជោគជ័យ។ ការបាញ់នេះបានបង្កអោយមាន ឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ ពីសំណាក់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័នមិត្ត ដែលបានបរិហាថា ជាការបាញ់កាំជ្រួចបាស៊ីលីក ជាថ្មីទៀត ជម្រុញអោយមានការកោះប្រជុំ ជាបន្ទាន់មួយ នៃក្រុមប្រឹក្សាសន្តិសុខ នៃអង្គការ​សហ​ប្រជាជាតិ។ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...