អ៊ីតាលី៖ ប្រធានាធិបតីបង្ខំ ក្រុមនយោបាយធំទាំងពីរ អោយរកដំណោះស្រាយ
ប្រមុខរដ្ឋរបស់ប្រទេសអ៊ីតាលី បានច្រានចោលនូវគ្រប់ការលាលែងចេញពីដំណែង នៅមុនអាណត្តិរបស់គាត់ ដែលនឹងបញ្ចប់ នៅថ្ងៃទី១៥ឧសភាក្រោយនេះ។
ប្រធានាធិបតីអ៊ីតាលី លោកហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ។
ប្រធានាធិបតីអ៊ីតាលី លោកហ្សកហ្សីយ៉ូ ណាប៉ូលីតាណូ (Giorgio Napolitano) បានប្រកាសនៅថ្ងៃសៅរ៍ទី៣០ខែមិនា ពីការសម្រេចចិត្តរបស់លោក ក្នុងការបង្ខំឲ្យ ក្រុមនយោបាយសំខាន់ទាំងពីរ រកដំណោះស្រាយ និងផ្ដល់អោយប្រទេសអ៊ីតាលី នូវរដ្ឋាភិបាលមួយ បន្ទាប់ពីការបោះឆ្នោតសកល កាលពីមួយខែមុន។ លោកប្រមុខរដ្ឋ បានច្រានចោល នូវគ្រប់លទ្ធភាពនៃការលាលែងចេញពីដំណែង នៅមុនការបញ្ចប់អាណត្តិរបស់គាត់ នៅថ្ងៃទី១៥ខែឧសភាខាងមុខ ដោយបានគិតរួចជាស្រេច ថានឹងរិះរកគ្រប់មធ្យោបាយ ដើម្បីទម្លាយភាពទាល់ច្រក ដែលបានធ្វើអោយប្រទេស [...]