Posts tagged as "UN"

ព្រឹកនេះ UN នឹង​ប្រគល់​ផែនទី​ទាំង​១៨ផ្ទាំង ដល់​កម្ពុជា

ព្រឹកនេះ UN នឹង​ប្រគល់​ផែនទី​ទាំង​១៨ផ្ទាំង ដល់​កម្ពុជា

តាមការគ្រោងទុក ផែនទីទាំង១៨ ផ្ទាំង មកពីអង្គការសហប្រជាជាតិ នឹងប្រគល់ដល់ភាកីកម្ពុជា នាព្រឹកថ្ងៃ​ទី២០ ខែសីហានេះ វេលាម៉ោង៩ និង៣០នាទី។ ការចូលរួមទទួល និងពិនិត្យលើផែនទី ដែលបានមកពី​អង្គការ​សហ​ប្រជាជាតិនេះ រួមមាន៨ភាគីដែលនឹងត្រូវមានវត្តមាន។

សមាសភាពទាំងនោះ រួមមានគណៈកម្មការចំពោះកិច្ច សម្រាប់សម្របសម្រួលការងារទទួល ប្រគល់ និង​ផ្ទៀងផ្ទាត់ផែនទីចំនួន៧រូប តំណាងគណបក្សប្រជាជនកម្ពុជា ចំនួនមាន៥រូប តំណាងគណបក្សសង្គ្រោះ​ជាតិ ចំនួន៥រូប តំណាងគណបក្សហ្វ៊ុនស៊ិនប៉ិច៥រូប តំណាងសមាជិកព្រឹទ្ធសភា គណបក្សប្រជាជនចំនួន៣រូប តំណាងសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ចំនួន៣រូប តំណាងសមាជិករដ្ឋសភា គណបក្ស​ប្រជាជន​កម្ពុជា​ចំនួន៣រូប និងតំណាងសមាជិករដ្ឋសភាគណបក្សសង្រ្គោះជាតិ ចំនួន៣រូប។

សូមរំលឹកថា កាលពីថ្ងៃទី១៨ ខែសីហា វេលាម៉ោង១០ យប់ ផែនទីទាំង១៨ ផ្ទាំង ដែលរដ្ឋាភិបាលកម្ពុជា ស្នើ​សុំ​ខ្ចីពីអង្គការសហប្រជាជាតិនោះ [...]

ដេវីដ បេកខាំ ជួយ​កុមារ​កម្ពុជា​តាម UNICEF៖ ភាព​ក្ដុក​ក្ដួល

អង្គទូតសុច្ឆន្ទៈ របស់អង្គការសហប្រជាជាតិ និងជាអតីតកីឡាករ​បាល់ទាត់ដ៏ល្បី ដេវិដ បេកខាំ (David Beck­ham) បានសម្រេចបូជា កម្លាំងកាយចិត្តរបស់ខ្លួន នៅគម្រោងថ្មីមួយ ក្នុងកិច្ចការពារកុមារ នៅក្នុង​ពិភពលោក។ គម្រោងមួយដែលអតីតកីឡាករ បានបង្កើតឡើង កាលពីខែកុម្ភៈ ឆ្នាំ២០១៥នេះ មានឈ្មោះថា «7»។ គម្រោង​នេះ បេកខាំ បានកិច្ចសហការ រួមជាមួយនឹងអង្គការយូណេសេហ្វ (UNICEF) ដែលជាស្ថាប័នមួយ ជំនាញ​ក្នុង​កិច្ចគាំពារ«កុមារ» របស់អង្គការសហប្រជាជាតិ។

«ប្រាំពីរ» ព្រោះជាលេខអាវ របស់កីឡាករ ដេវិដ បេកខាំ នៅពេលកីឡាករបានទាត់ឲ្យក្រុមបាល់ទាត់ មេនឆេស្ទ័រ យូណាយធីត (Manches­ter United) របស់អង់គ្លេស។ តែ«ប្រាំពីរ» ក៏នឹងក្លាយជានិមិត្តរូបដ៏សំខាន់មួយ សម្រាប់​ផ្ដល់ក្ដីសង្ឃឹម ទៅឲ្យកុមាររាប់លាននាក់ នៅទីកន្លែងណាក៏ដោយ ដែលកីឡាកររូបនេះ មាន​បំណង​ចង់​ជួយ។

ស ខេង៖ កម្ពុជា​អនុវត្ត​«ច្បាប់​ពីរ» ក្នុង​រឿង​ម៉ុងតាញ៉ា

ស ខេង៖ កម្ពុជា​អនុវត្ត​«ច្បាប់​ពីរ» ក្នុង​រឿង​ម៉ុងតាញ៉ា

ពាក់ព័ន្ធ​នឹង​ជន​ជាតិ​ម៉ុងតាញ៉ា​ទាំង​១៣នាក់ កម្ពុជា​ត្រូវតែ​អនុវត្ត​តាម​អនុសញ្ញា​អន្តរជាតិ ស្តី​ពី​ការ​ទទួល​យក​ជន​ភៀស​ខ្លួន ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី និង​អនុវត្ត​តាម​ដរាប​ណា​ជនជាតិ​ទាំង​នោះ បាន​បង្ហាញ​ឯកសារ​បញ្ជាក់​ថា ពួក​គេ​ជា​ជន​ភៀស​ខ្លួន។ ផ្ទុយ​មក​វិញ បើ​ពូក​គេ​គ្មាន​ឯកសារ​ណា​មួយ ដែល​បង្ហាញ​ថា​ជា​ជន​ភៀស​ខ្លួន​ទេ ចាំ​បាច់​ត្រូវ​អនុវត្ត​តាម​ច្បាប់​អន្តោ​ប្រវេសន៍​របស់​កម្ពុជា ហើយ​បញ្ជូន​ជន​ទាំង​នោះ ទៅ​កាន់​ប្រទេស​ដើម​វិញ។ នេះ​ជា​ការ​អះ​អាង​របស់​លោក ស ខេង ឧប​នាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​មហាផ្ទៃ​កម្ពុជា ដែល​បាន​ផ្តល់​កិច្ច​សម្ភាស​ជា​មួយ​អ្នក​សារព័ត៌មាន ដើរ​និយាយ​ទាំង​តក់​ក្រហល់ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ បន្ទាប់​ពី​បាន​ចូលរួម​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ ដាក់​ឲ្យ​ប្រើ​ប្រាស់ ជា​ផ្លូវ​ការ​ផែនការ​សកម្មភាព​ជាតិ ស្តី​ពី​ការ​ទប់​ស្កាត់អំ​ពើ​ហិង្សា​លើ​ស្រ្តី [...]

អាដហុក​រិះ​គន់​ការ​ចាប់​ជន​ភៀស​ខ្លួន  ថា​រំលោភ​សិទ្ធិ​មនុស្ស

អាដហុក​រិះ​គន់​ការ​ចាប់​ជន​ភៀស​ខ្លួន ថា​រំលោភ​សិទ្ធិ​មនុស្ស

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ប្រចាំ​ខេត្ត​រតនគីរី បាន​លើក​ឡើង​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ខេត្ត​រតនៈគីរី បាន​ប៉ុនប៉ង​ចាប់​ខ្លួន​ជនជាតិ​ម៉ុងតាញ៉ា ចំនួន​៩​នាក់ ប៉ុន្តែ​ចាប់​បាន​តែ​៥នាក់​ប៉ុណ្ណោះ ដែល​ជា​សមាជិក​នៃ​គ្រួសារ​មួយ រួម​មាន​ឪពុក ម្ដាយ និង​កូន​ប្រុស​ស្រី​បី​នាក់។ ចំណែក​ឯ​ជន​ភៀស​ខ្លួន​៤នាក់​ផ្សេង​ទៀត ត្រូវ​បាន​រត់​គេច​ខ្លួន ពី​ការ​តាម​ប្រម៉ាញ់ របស់​សមត្ថកិច្ច​កម្ពុជា កាល​ពី​ល្ងាច​ថ្ងៃ​ទី១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ កន្លង​មក​នេះ។

តាម​សេចក្ដី​ថ្លែងការណ៍​មួយ ចុះ​ថ្ងៃ​ទី២ ខែ​កុម្ភៈ​ម្សិល​ម៉ិញ​នេះ របស់​សមាគមការពារសិទ្ធិមនុស្សអាដហុក បាន​អំពាវនាវឲ្យរដ្ឋាភិបាលបញ្ឈប់ការ​ចាប់​ខ្លួន ការ​ធ្វើ​ទុក្ខ​ទោស​ទៅលើជនភៀសខ្លួន ម៉ុងតាញ៉ា ដែល​កំពុង​រស់នៅលាក់ខ្លួនក្នុងព្រៃជាដើម។ សមាគម​នេះ បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ផ្តល់កិច្ចសហការ ជាមួយទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិប្រចាំកម្ពុជា [...]

អ.ស.ប រំលឹក​រដ្ឋាភិបាល​កម្ពុជា ពី​កាតព្វកិច្ច​ខ្លួន​ចំពោះ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា

អ.ស.ប រំលឹក​រដ្ឋាភិបាល​កម្ពុជា ពី​កាតព្វកិច្ច​ខ្លួន​ចំពោះ​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា

នៅក្នុងសេចក្ដីអំពាវនាវមួយ របស់​អង្គការ​​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន (UNHCR) និង​ស្នង​ការ​ជាន់​ខ្ពស់​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស (OHCHR) របស់​អង្គការ​សហ​ប្រជា​ជាតិ ពី​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស ចុះ​ថ្ងៃ​ទី១៩ ខែ​ធ្នូ​នេះ បាន​ថ្លែង​ដឹង​ថា បន្ទាប់​ពី​បាន​រស់​នៅ​លាក់​ខ្លួន អស់​រយៈ​ពេល​ជាង​៧​សប្ដាហ៍ នៅ​ក្នុង​តំបន់​ព្រៃ​ភ្នំ នៃ​ខេត្ត​រតនគីរី ភាគ​ឦសាន​កម្ពុជា​នោះ ស្ថានភាព​របស់​ជន​ភៀស​ខ្លួន ម៉ុងតាញ៉ា​វៀតណាម​ទាំង​នោះ បាន​ប្រែ​ក្លាយ​ជា​ករណី​គួរ​ឲ្យបារម្ភ។ ពួក​គេ​ត្រូវ​បាន​រាយការណ៍​មក​ថា កំពុង​មាន​ជំងឺ​បៀត​បៀន​ជា​ច្រើន ដូច​ជា​ជំងឺ​គ្រុន​ឈាម និង​ជំងឺ​គ្រុន​ចាញ់ រួម​ទាំង​ការ​ភ័យ​ខ្លាច ពី​ការ​ចាប់​ខ្លួន និង​ការ​ចាប់​បញ្ជូន​ខ្លួន ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ។ ប្រភព​ព័ត៌មាន​ក្នុង​ស្រុក បាន​ឲ្យ​ដឹង​ថា ក្រុម​ជន​ជាតិ​ម៉ុងតាញ៉ា​ទាំង​នោះ បាន​រត់​គេច​ខ្លួន​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ខាង​សាសនា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...