សភាអ៊ឺរ៉ុប៖ ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជាមិនរារែក ក្នុងការប្រើហិង្សា
នៅក្នុងអត្ថបទមួយ របស់សារព័ត៌មានអ៊ឺរ៉ុប «NEW EUROPE» ដែលចេញផ្សាយប្រចាំសប្ដាហ៍ បានអះអាងថា ការដើរថយក្រោយ នៃស្ថានភាពសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា បានជំរុញឲ្យគណៈប្រតិភូមួយក្រុម របស់សភាអ៊ឺរ៉ុប ធ្វើដំណើរមកធ្វើទស្សនកិច្ច នៅក្នុងប្រទេសនេះ កាលពីដើមខែកន្លងមក។ ដំណើរទស្សនកិច្ច របស់ប្រតិភូដែលមានសមាជិក មកពីគណកម្មការសិទ្ធិមនុស្ស របស់សភាអ៊ឺរ៉ុប មានគោលបំណង ធ្វើការវាយតម្លៃ ទៅលើសភាពការណ៍នយោបាយចុងក្រោយបង្អស់ និងពីកិច្ចសហប្រតិបត្តិការ របស់សហគមន៍អ៊ឺរ៉ុប នៅក្នុងវិស័យសិទ្ធិមនុស្ស។
សារព័ត៌មានបានសរសេថា នៅក្នុងឆ្នាំ២០១៥ នាយករដ្ឋមន្ត្រីចាស់វស្សា លោក ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក បានបង្កើតច្បាប់ជាច្រើន សំដៅឃាត់ឃាំងកាន់តែច្រើនឡើង [...]