ទៀ បាញ់ និងមន្ត្រីយួនរួមគ្នាចង្អុលបក្សប្រឆាំងខ្មែរ ថាបង្កអស្ថិរភាព
បើសិនជាបញ្ហាព្រំដែន កម្ពុជា-វៀតណាម នៅតែត្រូវបានក្រុមអ្នករិះគន់ លើកឡើងពីភាពមិនប្រក្រតីនោះ តែសម្រាប់រដ្ឋមន្ត្រីការពារជាតិកម្ពុជា បានថ្លែងប្រហាក់ប្រហែលគ្នា ទៅនឹងការលើកឡើង របស់មន្ត្រីអនុព័ន្ធយោធាវៀតណាម ប្រចាំនៅប្រទេសកម្ពុជា ដូច្នេះថា បញ្ហាក្នុងពេលកន្លងមក ទាក់ទងនឹងបញ្ហាព្រំដែន គឺគណបក្សប្រឆាំងនៅកម្ពុជា ជាអ្នកបង្កើតឡើង។
មន្ត្រីជាន់ខ្ពស់ កម្ពុជានិងវៀតណាមទាំងពីររូប បានថ្លែងដូច្នេះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាលប្រជុំថ្មី សកលវិទ្យាល័យការពារជាតិ ដែលជាអំណោយរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ម្សិលម៉ិញនេះ។
លោក ង្វៀង អាញ់យ៉ុង (Nguyen Anh Dung) អនុព័ន្ធយោធានៃប្រទេសវៀតណាម ប្រចាំនៅកម្ពុជា បានលើកឡើងថា ទង្វើរបស់គណបក្សប្រឆាំង ដែលបានទៅបង្កបញ្ហារញ៉េរញ៉ៃ នៅតាមបន្ទាត់ព្រំដែន [...]