អ្នកវិភាគ ថាបក្សប្រឆាំងគួរឈប់ធ្វើនយោបាយ«អន្ទង់»
ត្រីអន្ទង់មានខ្លួនវែង និងមានជំនាញខាងត្បុល។ ផ្ទុយទៅវិញ បើកាលណាត្បុលទៅប៉ះចំថ្ម ឬអ្វីមួយដែលជាឧបសគ្គ ត្រីអន្ទង់នោះក៏តាំងគេចចេញ ហើយត្បុលទៅកន្លែងផ្សេងទៀត។ ធម្មជាតិរបស់ត្រីអន្ទង់ គឺចេះតែត្បុលតែរបៀបនេះរហូតទៅ ដោយមិនដឹងថា តើអង្កាលទើបឈប់ឡើយ។ ហើយការធ្វើសម្បទាន របស់គណបក្សសង្គ្រោះជាតិ ថានឹងឈប់ដោះស្រាយ នូវ«បញ្ហាជាតិ»ចំពោះមុខណាមួយ ដើម្បីផ្ដល់លទ្ធភាពឲ្យគណបក្សនេះ អាចជួបចរចាជាមួយគណបក្សប្រជាជនកម្ពុជានោះ វាជាការធ្វើនយោបាយ តាមបែប«ត្រីអន្ទង់»។
ខាងលើនេះជាការពន្យល់ របស់លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់មួយរូប ពីប្រទេសកម្ពុជា ដែលបានថ្លែងឡើង បន្ទាប់ពីមន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង បានប្រកាសកាលពីថ្ងៃចន្ទទី៤ ខែកក្កដាម្សិលម៉ិញ ជុំវិញជំហរពិចារណា «ឈប់ធ្វើរឿងព្រំដែន» ជាបន្តទៅទៀត។
លោក សុន ឆ័យ មន្ត្រីជាន់ខ្ពស់ និងជាប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ [...]