Global Witness៖ កម្ពុជាក្រោមរបប ហ៊ុន សែន មិនមែនជាក្ដីសុបិន្តនៃអ្នកវិនិយោគទុន
របបដឹកនាំរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីបីទសវត្សន៍ជាង នៅកម្ពុជា មានការជួយទំនុកបម្រុងពីក្រោយខ្នង ពីសំណាក់បណ្ដាញដ៏ធំសម្បើម នៃការធ្វើការឃុបឃិតគ្នាតាមផ្លូវងងឹត និងក្រុមបក្ខពួក-គ្រួសារនិយម ក្រោមការក្ដោបក្ដាប់ របស់ក្រុមគ្រួសារត្រកូល «ហ៊ុន» និងអ្នកមានឥទ្ធិពល ទៅលើសេដ្ឋកិច្ចកម្ពុជា។ នេះ ជាការលើកឡើង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ ចេញផ្សាយនៅថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ២០១៧ របស់អង្គការឃ្លាំមើលពិភពលោក ដែលហៅជាភាសាអង់គ្លេស «Global Witness» ដោយបានបញ្ជាក់បន្ថែមថា៖ «កម្ពុជា ក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ស្ថិតនៅដ៏សែនឆ្ងាយ ពីក្ដីសុបិន្តរបស់ក្រុមអ្នកវិនិយោគទុន [...]