Posts tagged as "CPP"

ហ៊ុន សែន ត្រៀម​ធ្វើ​សង្គ្រាម

ហ៊ុន សែន ត្រៀម​ធ្វើ​សង្គ្រាម

បើគ្រាន់តែ ដើម្បី​រក្សាសណ្ដាប់ធ្នាប់​សាធារណៈ លោក ហ៊ុន សែន បានព្រមានថា លោកសុខចិត្តឲ្យ​«សង្គ្រាម​ផ្ទុះ​ក៏​ផ្ទុះ​ទៅ​ចុះ» តែ​លោក​នឹងមិនសុខចិត្ត ឲ្យចលនាពលរដ្ឋ ដែលមាននិន្នាការប្រឆាំង ប្រព្រឹត្តិនូវ​អំពើ​ខុស​ច្បាប់ ដូច​ជា​ការ​«ដុតឡាន» ឬ​ការ​រារាំង​«ពលរដ្ឋ មិន​ឲ្យ​បោះ​ឆ្នោត» នោះ​ឡើយ។ នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​មាន​អតីតភាព ជា​ទាហាន​ខ្មែរ​ក្រហម និង​ជា​ជន​កុម្មុយនីស ស្និត​នឹង​ប្រទេសវៀតណាម បានថ្លែង​ដូច្នេះ នៅព្រឹក​ថ្ងៃ​ទី១០ ខែ​ឧសភា​នេះ ក្នុងពិធី​អបអរសាទរ​​ខួប​១០ឆ្នាំ នៃទិវាអតីត​​យុទ្ធជនកម្ពុជា ដែល​​ធ្វើ​​ឡើង​ នៅ​​មជ្ឈ​មណ្ឌល​​​សន្និបាត និង​​ពិព័រណ៍​​កោះ​​ពេជ្រ កណ្ដាល​រាជធានី​ភ្នំពេញ។

នៅចំពោះអតីត​យោធិន​ជាច្រើន​រយ​នាក់ លោក ហ៊ុន សែន បានប្រើប្រាស់​ពេល​ជាច្រើន​ម៉ោង ក្នុង​នាម​ជា​នាយក​រដ្ឋមន្ត្រី និ​ងជា​អគ្គមេ​បញ្ជាការ​កងទ័ពជាតិ ដើម្បីរៀបរាប់​ពីគុណសម្បត្តិ នៃការដឹកនាំ​ច្រើន​​ទសវត្សន៍ របស់លោក [...]

របាយការណ៍៖ វៀតណាម​«លាង​ឈើ​កខ្វក់»​ពី​កម្ពុជា ដើម្បី​កំណើន​សេដ្ឋកិច្ច​ខ្លួន

របាយការណ៍៖ វៀតណាម​«លាង​ឈើ​កខ្វក់»​ពី​កម្ពុជា ដើម្បី​កំណើន​សេដ្ឋកិច្ច​ខ្លួន

ចាប់​តាំង​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ មក ឈើ​ប្រមាណ ៣០​ម៉ឺន​ម៉ែត្រ​គូប ​ត្រូវ​បាន​ដឹក​ចេញ​ពី​ប្រទេស​កម្ពុជា ដោយ​ខុស​ច្បាប់ និង​ត្រូវ​អាជ្ញាធរ​វៀតណាម ប្ដូរក្រដាសស្នាម ឲ្យ​ក្លាយ​ជា​ឈើ​ស្រប​ច្បាប់ (ការលាងឈើកខ្វក់) ដែល​​មាន​តម្លៃ​ប្រមាណជាង ១៣​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ នេះ បើតាមទិន្នន័យ នៅក្នុងរបាយការណ៍មួយ ចេញផ្សាយដោយអង្គការអន្តរជាតិ  «Environnement Investigation Agency» ហៅកាត់ថា «EIA» ដែលមានជំនាញ ខាងការស៊ើបអង្កេត រឿងរ៉ាវទាក់ទងនឹងបរិស្ថាន។

របាយការណ៍របស់អង្គការ «EIA» ចេញផ្សាយនៅថ្ងៃទី ៨ ខែឧសភា ឆ្នាំ២០១៧ ដែលមានកម្រាស់១០ទំព័រ និងដែលមានចំណងជើង «ជនល្មើសមុខដដែល៖ [...]

ហ៊ុន សែន អរគុណ សម រង្ស៊ី ដែល​បាន​ជូនពរ​លោក​ឲ្យ​ឆាប់​ជា

ហ៊ុន សែន អរគុណ សម រង្ស៊ី ដែល​បាន​ជូនពរ​លោក​ឲ្យ​ឆាប់​ជា

ម្នាក់ជូនពរទៅ ម្នាក់ទៀតជូនពរមកវិញ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណ ត្រឡប់ទៅលោក សម រង្ស៊ី វិញ បន្ទាប់ពីមេដឹកនាំប្រឆាំងរូបនេះ បានសរសេរជូនពរលោក ឲ្យឆាប់ជាសះស្បើយ ពីជំងឺកាលពីម្សិលម៉ិញ។ នេះ បើតាមមតិយោបល់ពីរឃ្លា ដែលបានសរសេរ ដោយគណនេយ្យហ្វេសប៊ុក ដាក់ឈ្មោះ «Hun Sen» នៅលើទំព័រហ្វេសប៊ុក របស់សារព័ត៌មានក្នុងស្រុកមួយ។

បើតាមសារព័ត៌មាននោះ ដែលគេស្គាល់ថា មាននិន្នាការ ស្និតនឹងរដ្ឋាភិបាល របស់គណបក្សប្រជាជនកម្ពុជា បានអះអាងថា គណនេយ្យនោះ ជារបស់លោក ហ៊ុន សែន។ គណនេយ្យហ្វេសប៊ុក «Hun Sen» បានសរសរ នៅត្រង់កន្លែង​ដាក់មតិយោបល់ថា៖ «ខ្ញុំសូមអរគុណដ៏ជ្រាលជ្រៅ ចំពោះឯកឧត្តម សម រង្ស៊ី ដែលបានជូនពរខ្ញុំ ក្នុងពេលដែលខ្ញុំមានជម្ងឺ»។

ដូចទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានរាយការណ៍ នៅថ្ងៃទី៥ ខែឧសភារួចហើយ ថាលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរសារមួយ នៅលើទំព័រទ្វីសធើរ [...]

សម រង្ស៊ី ជូន​ពរ ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ

សម រង្ស៊ី ជូន​ពរ ហ៊ុន សែន ឲ្យ​ឆាប់​ជា​សះ​ស្បើយ

ទោះជាអវត្តមាន ពីឆាកនយោបាយខ្មែរ ក៏លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅ​តែ​ផ្ដល់​សម្លេង និង​រូបភាព​ម្ដងម្កាល នៅតាមបណ្ដាញ​សង្គម សម្រាប់ជូនទៅពលរដ្ឋ និង​ជាពិសេស​អ្នកគាំទ្រ​របស់​លោក។ លើក​នេះ លោកបាន​សរសេរ​សារ​ជូនពរ​មួយឃ្លា ជាភាសាអង់គ្លេស សម្រាប់​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែលទើប​ប្រកាសថា បានធ្លាក់ខ្លួន​មានជំងឺ ចាំបាច់ត្រូវព្យាបាល ជាបន្ទាន់។

នៅលើទំព័រទ្វីសធើរ (Twitter) របស់លោក មេដឹកនាំប្រឆាំងរូបនេះ បានភ្ជាប់រូបថត របស់​លោក ហ៊ុន សែន ​ដែល​ថត​ជាមួយ​កូនចៅ នៅក្នុងមន្ទីរពេទ្យ ក្នុងប្រទេសសិង្ហបូរី ជាមួយនឹងឃ្លានោះ ដូច្នេះ​ថា៖ «ខ្ញុំសូម​ជូនពរ ​​សូម​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឆាប់ជា​សះស្បើយ និងត្រឡប់​មកមាន​សុខភាពបរិបូរណ៍​វិញ»។

បោះឆ្នោត​ប្រធានាធិបតី​បារាំង៖ សម រង្ស៊ី ​គាំទ្រ ម៉ាក្រុង

បោះឆ្នោត​ប្រធានាធិបតី​បារាំង៖ សម រង្ស៊ី ​គាំទ្រ ម៉ាក្រុង

ពីក្នុងចំណោមបេក្ខជនទាំង១១នាក់ នៃការបោះឆ្នោតជ្រើសតាំងប្រធានាធិបតី របស់ប្រទេសបារាំង នៅ​មួយ​​សប្ដាហ៍​ខាង​មុខ​នេះ លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជា និងជាអតីតប្រធានគណបក្សសង្គ្រោះជាតិ បាន​ធ្វើ​ការ​សម្រេចចិត្តជ្រើសរើសបោះឆ្នោត ឲ្យបេក្ខជនម្នាក់ ដែលមានវ័យក្មេងជាងគេទាំងអស់។ តែការ​សម្រេចចិត្ត​របស់​​លោក សម រង្ស៊ី ត្រូវបានអ្នកវិភាគមើលឃើញថា មានចរិតដើម្បីបម្រើ ឲ្យនយោបាយរបស់លោក និង​អតីត​គណបក្ស​សង្គ្រោះ​ជាតិរបស់លោក ជាជាងការសម្រេចចិត្ត ដែលគួរត្រូវធ្វើឡើង ក្នុងនាម​លោក​ជា​ពលរដ្ឋ​បារាំង (លោក សម រង្ស៊ី មានសញ្ជាតិបារាំង)។

បេក្ខជន​​ដែលមានវ័យក្មេងជាងគេ ក្នុងការបោះឆ្នោតប្រធានាធិបតីបារាំង ឆ្នាំ២០១៧នេះ គឺលោក អេម៉ានុយ​អែល ម៉ាក្រុង (Emmanuel Macron)។ បេក្ខជនរូបនេះ អាយុ៣៩ឆ្នាំ ធ្លាប់មានអតីតភាព ជាម្ចាស់​ធនាគារ និង​​ជា​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចបារាំង ក្នុងរដ្ឋាភិបាល​របស់​ប្រធានាធិបតី​ផុត​អណត្តិ លោក​ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...