កាណាដា៖ ហ៊ុន សែន បន្តរក្សាអំណាចពីការបោះឆ្នោត«មិនប្រជាធិបតេយ្យ»
«នាយករដ្ឋមន្ត្រីក្នុងតំណែង លោក ហ៊ុន សែន និងគណបក្សប្រជាជនកម្ពុជារបស់លោក បានបន្តរក្សាអំណាច នៅក្រោយការបោះឆ្នោតទូទៅមួយ របស់ប្រទេសកម្ពុជា» នេះ ជាការអះអាងឡើង របស់ប្រទេសកាណាដា នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ផ្សាយចេញពីក្រសួងកិច្ចការពិភពលោក របស់ប្រទេសនេះ កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ (ត្រូវព្រឹកថ្ងៃចន្ទ ម៉ោងនៅកម្ពុជា)។
ប៉ុន្តែការរក្សាអំណាច របស់លោក ហ៊ុន សែន និងគណបក្សរបស់លោក តាមរយៈការបោះឆ្នោតមួយនេះ ត្រូវបានសេចក្ដីថ្លែងការណ៍នោះ ពន្យល់ថា មានពោរពេញដោយក្ដីមន្ទិល និងមិនប្រជាធិបតេយ្យ។
រដ្ឋាភិបាលក្រុង អ៊ុតាវ៉ា បានបញ្ជាក់ថា៖ «យុទ្ធនាការនៃការបោះឆ្នោត ត្រូវបានទទួលស្គាល់ យ៉ាងទូលំទូលាយ ថាមានពោរពេញ ដោយការបំភិតបំភ័យ និងការរារាំង សម្រាប់អ្នកបោះឆ្នោត។ ការប្រើប្រព័ន្ធយុត្តិធម៌ ដើម្បីរុកកួន បំភិតបំភ័យ និងបំបាត់គណបក្សប្រឆាំង រួមនឹងការចាប់មេដឹកនាំគណបក្សប្រឆាំង លោក កឹម [...]