គល់ បញ្ញា៖ រៀបចំបោះឆ្នោតឡើងវិញ ជាវិធីតែមួយគត់ដើម្បីបញ្ចប់វិបត្តិ
គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់តាមភាសាអង់គ្លេសថាខុមហ្រ្វែល (Comfrel) គ្រោងនឹងស្នើទៅរដ្ឋាភិបាលកម្ពុជា ឲ្យមានការរៀបចំការបោះឆ្នោតមុនអាណត្តិឡើងវិញ ក្រោយការកែទម្រង់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ ការស្នើឲ្យមានការបោះឆ្នោតឡើងវិញនេះ ត្រូវបានប្រធានអង្គការខុមហ្រ្វែល លោក គល់ បញ្ញា លើកឡើងថា វាជាលក្ខខណ្ឌមួយដែលមិនអាចជៀសវាងរួច សម្រាប់ស្ថានការ៍ណនយោបាយបច្ចុប្បន្ន និងសម្រាប់និរន្តរភាពនយោបាយកម្ពុជា ក្នុងពេលអនាគត។
លោក គល់ បញ្ញា (ទីបីរាប់ពីឆ្វេង) មន្ត្រីមេដឹកនាំអង្គការសង្គមស៊ីវិលផ្សេងទៀត ធ្វើសន្និសិទការសែតថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៣។ (រូបថត MONOROOM.info/ U. Bory)
នយោបាយកម្ពុជា - លោក គល់ បញ្ញា [...]