Posts tagged as "CPP"

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ពិនិត្យ​និង​សម្រេច ថ្វាយ​ចុតហ្មាយ​ទៅ​ព្រះ​មហាក្សត្រ

ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ពិនិត្យ​និង​សម្រេច ថ្វាយ​ចុតហ្មាយ​ទៅ​ព្រះ​មហាក្សត្រ

ទីស្ដីការក្រុមប្រឹក្សាធម្មនុញ្ញ

ក្រុមប្រឹក្សាធម្មនុញ្ញ បើកកិច្ចប្រជុំពេញអង្គកាលពីថ្ងៃទី១៨ ខែសីហាម្សិលម៉ិញនេះដើម្បីពិនិត្យ និងសម្រេច អំពីចុតហ្មាយទូលថ្វាយព្រះមហាក្សត្រ នូវមតិរបស់ខ្លួន (ក្រុមប្រឹក្សាធម្មនុញ្ញ) លើសេចក្តីស្នើច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា៧៦ និងមាត្រាទាំងឡាយពីជំពូកទី១៥ថ្មី ដល់ជំពូកទី១៦ថ្មី នៃរដ្ឋធម្មនុញ្ញ។

ក្នុងវិមានស នៃវិមានរដ្ឋចំការមន សមាជិកក្រុមបឹ្រក្សាធម្មនុញ្ញប្រាំបួនរូប មានតែប្រាំបីរូបទេ បានបើកកិច្ច​ប្រជុំ​ពេញអង្គមួយ ដឹកនាំដោយលោក ឯក សំអុល ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យលើសេចក្តី​ព្រាង​ស្នើច្បាប់ ស្តីពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៧៦ និងបន្ថែមជំពូក១៥ថ្មី។ កិច្ចប្រជុំនេះ ជាការឆ្លើយតប​ទៅនឹងក្រុមការងារចំរុះនៃគណបក្សប្រជាជនកម្ពុជា [...]

ក្រុម​បច្ចេកទេស​គណបក្ស​ទាំង​ពីរ ពិភាក្សា​លើ​ការ​កែ​ទម្រង់ បោះឆ្នោត

ក្រុម​បច្ចេកទេស​គណបក្ស​ទាំង​ពីរ ពិភាក្សា​លើ​ការ​កែ​ទម្រង់ បោះឆ្នោត

ជំនួបរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)

ក្រោមសមាសភាព១០នាក់ នៃភាគីទាំងសងខាង របស់បក្សទាំងពីរ នាល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ លោក ប៊ិន ឈិន ដឹកនាំគណបក្សប្រជាជនកម្ពុជា ឯលោក គួយ ប៊ុនរឿន ដឹកនាំគណបក្ស​សង្គ្រោះជាតិ បាន​នាំក្រុមបច្ចេកទេសរបស់ខ្លួន នាវិមានរដ្ឋសភា ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ​ស្ថាប័ន គ.ជ.ប ព្រម​ទាំង​សេចក្តីព្រាងច្បាប់ស្នើវិសោធនកម្ម ច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

សមាសភាពមន្រ្តីជាន់ខ្ពស់សំខាន់ៗនៃគណបក្សទាំងពីរ ដែលបានចូលរួមមាន ខាងគណបក្សសង្គ្រោះជាតិ លោក គួយ ប៊ុនរឿន, លោក អេង ឆៃអៀង, លោក សុន ឆៃ, លោក ញ៉ែម ប៉ុញ្ញរិទ្ធ, លោក ហូរ វ៉ាន់ និងកញ្ញា គឹម មនោវិទ្យា។ ឯខាងគណបក្សប្រជាជនកម្ពុជារួមមាន លោក [...]

កិច្ច​ព្រមព្រៀង​បក្ស​ទាំង​ពីរ គ្រាន់​តែ​ជា​«តុល្យភាព​នយោបាយ»

កិច្ច​ព្រមព្រៀង​បក្ស​ទាំង​ពីរ គ្រាន់​តែ​ជា​«តុល្យភាព​នយោបាយ»

កិច្ចព្រមព្រៀង ដែលបានកើតមាន ក្រោយការជាប់គាំង ផ្នែកនយោបាយ ជិតមួយឆ្នាំមកនេះ ត្រូវបានលោក ញឹក ប៊ុនឆៃ មើលឃើញថា គ្រាន់តែជាការធ្វើឡើង ដើម្បីឲ្យមាន«តុល្យភាព» ផ្នៃកនយោបាយរវាងបក្សធំៗ ដែលមានអសន​ក្នុង​រដ្ឋសភា​ប៉ុណ្ណោះ។ វាមិនមែនជាការស្វែងរកលិទ្ធិប្រជាធិបតេយ្យ ឬនីតិរដ្ឋសម្រាប់​កម្ពុជា​នោះទេ។

លោក ញឹក ប៊ុនឆៃ ក្នុងជំនួបជាមួយអង្គការសង្គមស៊ីវិល និងតំណាងគណបក្សនយោបាយ មួយចំនួនទៀត​នៅ​សណ្ឋាគារ​អ៊ីមភើរៀលថា លោកមិនចង់ឲ្យគណបក្សសង្គ្រោះជាតិមានវាសនា ដូចគណបក្សលោកទេ ប៉ុន្តែលោកបានបង្ហាញ​នូវ​ការ​មិនជឿទុកចិត្ត ចំពោះកិច្ចព្រមព្រៀងរវាងគណបក្សទាំងពីរឡើយ។ យោងតាមបទពិសោធន៍ របស់គណបក្សលោក​តាំង​ពីឆ្នាំ១៩៩៨មក ទាំងការសម្រេចនៅថ្នាក់រដ្ឋសភាក្តី នៅស្ថាប័ន គ.ជ.ប ក្តី ឃើញថាមានសមាសភាពខ្ពស់ជាង គណបក្ស​សង្គ្រោះជាតិសព្វថ្ងៃនេះ។ ដូចជាគណបក្សហ្វុនស៊ីនប៉ិចទទួលបានតំណែងជាប្រធានរដ្ឋសភា និងអគ្គលេខាធិការ គ.ជ.ប ដែរ។ ឯសង្គ្រោះជាតិ [...]

ព្រាប កុល ថា គ.ជ.ប ថ្មី នៅ​តែ​មាន​ចំណុច​លាក់​លៀម​ពី​«បក្ស»​ទាំង​ពីរ

ព្រាប កុល ថា គ.ជ.ប ថ្មី នៅ​តែ​មាន​ចំណុច​លាក់​លៀម​ពី​«បក្ស»​ទាំង​ពីរ

លោក ព្រាប កុល ក្នុងជំនួបជាមួយអង្គការសង្គមស៊ីវិល និងគណបក្សនយោបាយនានា កាលពីថ្ងៃទី១៤ ខែ​សីហា ឆ្នាំ២០១៤នេះ បានលើកឡើងថា ក្នុងនាមលោក ក៏ដូចជាសង្គមស៊ីវិលទាំងអស់ធ្លាប់ចង់បាន គ.ជ.ប ថ្មី មួយដែលឯករាជ្យ ដោយសមាជិកទាំងអស់នៃគ.ជ.ប មិនត្រូវបាន«ជ្រើស»ចេញពីគណបក្ស​នយោបាយ​នោះទេ។ លោកបន្តថា តែការស្នើសុំទាំងនោះ ត្រូវបានបរាជ័យ ក្រោយកិច្ចព្រមព្រៀង របស់គណបក្ស​នយោបាយធំៗទាំងពីរ កាលពីថ្ងៃទី២២ ខែកក្កដាកន្លងមកនេះ ដោយយកសមាសភាពចេញ​ពីគណបក្ស​នយោបាយ«ច្រើន» តាមរូបមន្ត ៤+៤+១ នោះ។

យ៉ាងណាក៏ដោយ កិច្ចដំណើរការនេះ បានកំពុងនឹងបន្ត។ សម្រាប់លោក ព្រាប កុល បានបន្ថែមដោយ​យោង​តាមកិច្ចព្រមព្រៀងកាលពីថ្ងៃទី២២ ខែកក្កដាថា គណបក្សទាំងពីរនេះ នៅមានភាពលាក់លៀម មិន​បានបង្ហាញពីភាពស្មោះត្រង់របស់ខ្លួន សម្រាប់សាធារណៈមតិនៅឡើយ។ លោកថា គណបក្សទាំងពីរនេះ បាននឹងកំពុងរួមគ្នារំលោភលើប្រការពីរ នៃកិច្ចព្រមព្រៀងនោះ ដែលបានចែងថា៖ [...]

ហូរ វ៉ាន់ ថា​គ្មាន​ច្បាប់​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បក​ស្រាយ​រឿង​ប្រាក់​ខែ​តំណាង​រាស្រ្ត

ហូរ វ៉ាន់ ថា​គ្មាន​ច្បាប់​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ បក​ស្រាយ​រឿង​ប្រាក់​ខែ​តំណាង​រាស្រ្ត


ការអនុម័ត្ររបស់រដ្ឋសភា លើគម្រោងរបស់រដ្ឋាភិបាល ថ្ងៃទី១៥ខែកុម្ភះ។ MONOROOM.info photo/ O.Vary។

តំណាងរាស្ត្រជាប់ឆ្នោត គណបក្សសង្គ្រោះជាតិលោក ហូរ វ៉ាន់ ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន កាលពីថ្ងៃទី១៣ ខែសីហានេះ បានបង្ហាញជំហរថា បញ្ហាចំពោះមុខនាពេលនេះ មិនមែនទាមទារឿងប្រាក់ខែនោះទេ។ លោកបានបន្ថែមថា រឿងនេះទុកចោលនៅដោយឡែក ព្រោះវាមិនសំខាន់នោះឡើយ។ ដោយលោកបានចាត់ទុកថា បញ្ហាចំពោះមុខ​ដែល​ត្រូវ​ធ្វើការដោះស្រាយបន្ទាន់មានបី ដូចជាកិច្ចកែទម្រង់បទបញ្ជាផ្ទៃក្នុងរដ្ឋសភា វិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា៧៦ និង​កិច្ចការរៀបចំស្ថាប័នបោះឆ្នោត។

សូមរំលឹកថា ក្នុងពិធីចែកសញ្ញាប័ត្រ​ ដល់និស្សិតសកលវិទ្យាល័យន័រតុន កាលពីថ្ងៃចន្ទទី ១១ ខែសីហា ឆ្នាំ២០១៤ នៅ​មជ្ឈមណ្ឌលពិពណ៌កោះពេជ្រ លោកនាយករដ្ឋមន្ត្រី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...