ដំណើរកំសាន្ដ«ស្គី»របស់ សម រង្ស៊ី រងការរិះគន់ថា«ខុសពេល»
«ជាការបង្ហាញរឿងឯកជន ដែលមិនត្រូវពេល និងមិនចេះគិតវែងឆ្ងាយ» នេះជាការឧទានឡើងរបស់ពលរដ្ឋដើមកំណើតខ្មែរមួយរូប ពីក្នុងចំណោមពលរដ្ឋមួយចំនួនទៀតរស់នៅក្នុងប្រទេសបារាំង ដែលបានរិះគន់ការកំសាន្ដជិះ«ស្គី»របស់លោក សម រង្ស៊ី នៅប្រទេសស្វីស។
រូបភាពផ្តិតចេញពីវីដេអូមួយ ដែលបង្ហាញថា លោក សម រង្ស៊ី កំពុងជិះស្គីយ៉ាងរំភើយនៅលើភ្នំទឹកកក ក្នុងប្រទេសស្វីស។
នយោបាយកម្ពុជា - ការធ្វើកីឡា ជារឿងមួយចាំបាច់ណាស់សម្រាប់មនុស្សគ្រប់រូប។ រីឯការជិះស្គី ក៏ជាកីឡាមួយដែរ។ តែផ្ទុយទៅវិញ ការជិះស្គីថតដាក់ផ្សាយក្នុងទំព័រហ្វេសប៊ុកផ្លូវការ របស់ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី មិនត្រូវបានចាត់ទុកជាការធ្វើកីឡាធម្មតានោះទេ បែជាត្រូវបានពលរដ្ឋដើមកំណើតខ្មែរមួយចំនួន [...]