ផៃ ស៊ីផាន ថាអូស្រ្តាលីមិនមែនចៅហ្វាយកម្ពុជា ខណៈសម រង្ស៊ី ស្នើឲ្យដាក់គំនាប
មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានលើកឡើងថារដ្ឋាភិបាល ឬសភារបស់ប្រទេសអូស្រ្តាលី មិនមែនជាចៅហ្វាយនាយ របស់ប្រទេសកម្ពុជាទេ ហើយកម្ពុជា ក៏មិនមែនជាកូនចៅរបស់អូស្រ្តាលីដែរ។ តែផ្ទុយទៅវិញភាគីទាំងពីរ គឺជាដៃគូរល្អ ឈរលើគោលការណ៍ កិច្ចសហប្រតិបត្តិការភាពជាដៃគូ និងស្មើភាព។
លោក សម រង្ស៊ី នៅពេលជួបជាមួយលោក ព្រឹទ្ធសមាជិកអូស្ត្រាលី លោក ឌីម ស្មីត (Dean Smith) នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)
នយោបាយកម្ពុជា - ការលើកឡើងរបស់លោក ផៃ ស៊ីផាន គឺបន្ទាប់ពី ប្រធានគណបក្សសង្រ្គោះជាតិ ជាគណបក្សជំទាស់ លោក សម រង្ស៊ី ដែលកំពុងធ្វើទស្សនកិច្ចទៅប្រទេសអូស្រ្តាលី បានជំរុញឲ្យសមាជិកព្រឹទ្ធសភាអូស្រ្តាលីមួយរូប ជួយជំរុញរដ្ឋាភិបាលអូស្ត្រាលី [...]