Posts tagged as "Sam Rainsy"

សម រង្ស៊ី ថា​លោក​ត្រូវ ហ៊ុន សែន ជួល​ឃាតករ​បរទេស​តាម​សម្លាប់

សម រង្ស៊ី ថា​លោក​ត្រូវ ហ៊ុន សែន ជួល​ឃាតករ​បរទេស​តាម​សម្លាប់

«ដោយសារតែ សម រង្ស៊ី ជាបន្លាធំជាងគេ ក្នុងភ្នែកគាត់ ហ៊ុន សែន កំពុងជួលឃាតករបរទេស ឲ្យប៉ុនប៉ងសម្លាប់ សម រង្ស៊ី នៅប្រទេសបារាំង» នេះ ជាការលើកឡើងដ៏គួរឲ្យភ្ញាក់ផ្អើល របស់លោក សម រង្ស៊ី នៅក្នុងអត្ថបទបង្ហោះនៅលើបណ្ដាញសង្គម ដែលមេដឹកនាំប្រឆាំងរូបនេះហៅថា ជា«ដំណឹងខ្លីៗ»។

ប្រធានចលនាសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន នៅក្រៅប្រទេសកម្ពុជា ដើម្បីបញ្ជៀសពីការចាប់ខ្លួន ដោយអាជ្ញាធររដ្ឋាភិបាលលោក ហ៊ុន សែន នោះ បានពន្យល់នៅក្នុងអត្ថបទបង្ហោះនោះថា៖ «កាលពី ៤-៥ ខែមុន ហ៊ុន សែន បាននិយាយជាសាធារណៈថា គាត់នឹងបញ្ជូនភ្នាក់ងារសម្ងាត់របស់គាត់ ឲ្យទៅចាប់ សម រង្ស៊ី នៅឯបរទេស ហើយបញ្ជូន សម រង្ស៊ី ទាំងបង្ខំ និងទាំងលួចលាក់ ទៅប្រទេសកម្ពុជា។ តែឥឡូវនេះ ដោយសារតែគាត់ ជួបភាពទាល់ច្រកនយោបាយ រកដំណោះស្រាយមិនចេញ ទើប ហ៊ុន សែន សម្រេចជួលឃាតករ ឲ្យសម្លាប់ សម រង្ស៊ី តែម្តង។»។

លោក សម រង្ស៊ី បានបន្តឲ្យដឹងទៀតថា៖ [...]

ខណៈ ហ៊ុន សែន បង្ខំ​ឲ្យ​ស្បថ, សម រង្ស៊ី បង្ហោះ​រូបភាព​ហែល​ទឹក

ខណៈ ហ៊ុន សែន បង្ខំ​ឲ្យ​ស្បថ, សម រង្ស៊ី បង្ហោះ​រូបភាព​ហែល​ទឹក

«ស្បថឲ្យងាប់តៃហោង» ជាការបបួលលោក សម រង្ស៊ី ចូលរួមស្បថជាមួយលោក ពីសំណាក់លោក ហ៊ុន សែន នៅក្នុងការថ្លែងមួយរបស់លោក កាលពីថ្ងៃចន្ទ ក្នុងវិមានសន្តិភាព (រាជធានីភ្នំពេញ) ទៅកាន់ក្រុម អត្ដពលិក​ ​និង​កីឡាករ​ ​កីឡាការិនី​ ​គ្រូបង្វឹក​ ​និង​ប្រតិភូ​កីឡា​ជាង​៧០​នាក់​ ​មុន​ពេល​ពួកគេ​ចេញ​ទៅ​ប្រកួត ​កីឡា​ប្រចាំ​ទ្វីប​អាស៊ី​ ​(Asian Games)​ ​លើក​ទី​១៨ នៅឯប្រទេសឥណ្ឌូនេស៊ី។ 

ប៉ុន្តែការបបួលឲ្យស្បថ បានប្រែក្លាយជាការបង្ខំ បន្ទាប់ពីលោក សម រង្ស៊ី ឆ្លើយតបមកវិញ ថាការស្បថ ជាជា​វិធី​ឃ្លាត​ឆ្ងាយ​ពី​វិទ្យាសាស្ត្រ​ ​និង​បច្ចេកទេស​ជាក់ស្តែង ហើយបានប្រាប់លោក ហ៊ុន សែន ឲ្យមានគំនិតជឿនលឿនបន្តិចទៅ។ លោក ហ៊ុន សែន បានបង្ខំលោក សម រង្ស៊ី ឲ្យ​ត្រូវតែ​ទទួលសម្បថ ដើម្បីប្រតិកម្ម​នឹងចម្លើយតបនោះ ដោយអះអាងថា លោកបាន [...]

អ្នក​វិភាគ​ថា ការ​បបួល​ស្បថ​របស់ ហ៊ុន សែន ជា​ការ​បង្វែ​រចំណាប់​អារម្មណ៍

អ្នក​វិភាគ​ថា ការ​បបួល​ស្បថ​របស់ ហ៊ុន សែន ជា​ការ​បង្វែ​រចំណាប់​អារម្មណ៍

បើនិយាយពីពាក្យសម្បថ ឬការសន្យានោះ មិនមានអ្នកនយោបាយណាផ្សេង ធ្វើរឿងស្បថស្បែនេះ ច្រើនជាងលោក ហ៊ុន សែន បុរសខ្លាំងនៅកម្ពុជានោះទេ។ ពាក្យសម្បថ ឬពាក្យសន្យាទាំងនោះ មានដូចជា ប្រកាសកាត់កខ្លួនចោល បើកាលណាបទល្មើសព្រៃឈើ មិនត្រូវបានទប់ស្កាត់ ឬប្រកាសថា ខ្លួន​ឈប់​និយាយរាប់រក ជាមួយក្រុម​គណបក្ស​ប្រឆាំង​ជាដើម។ ហើយកាលពីម្សិលម៉ិញ លោក ហ៊ុន សែន បានប្រកាសហៅមេដឹកនាំប្រឆាំង ឲ្យស្បថជាមួយលោក​សារជាថ្មីទៀត ដើម្បីផ្ទៀងផ្ទាត់​ភាពត្រឹមត្រូវ និងការទទួលយកបាន ទៅលើលទ្ធផល ​នៃការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៩ ខែកក្កដាកន្លងទៅ។

សម្រាប់លោក ព្រហ្ម គិត អតីតមន្ត្រីច្បាប់ និងជាអ្នកឃ្លាំមើល បញ្ហានយោបាយខ្មែរ បានហៅសកម្មភាពចុងក្រោយបង្អស់ របស់លោក ហ៊ុន សែន ថាគ្រាន់តែជា «ការលោតល្ខោន» ដើម្បីបង្វែរបរិយាកាសនយោបាយ និងលើកទឹកចិត្ត ក្រុមអ្នកគាំទ្រលោក ឲ្យងាកចេញ ពីប្រតិកម្មអន្តរជាតិ ចំពោះការបោះឆ្នោតជាតិ ដ៏ចម្រូងចម្រាសនោះប៉ុណ្ណោះ។

[...]

ហ៊ុន សែន បង្ខំ សម រង្ស៊ី ឲ្យ​ងាក​មក​«លេង​បែប​ផ្លូវ​ងងឹត​វិញ​ម្ដង»

ហ៊ុន សែន បង្ខំ សម រង្ស៊ី ឲ្យ​ងាក​មក​«លេង​បែប​ផ្លូវ​ងងឹត​វិញ​ម្ដង»

នយោបាយស្បថ - ចម្លើយរបស់លោក សម រង្ស៊ី មេដឹកនាំប្រឆាំងដ៏លេចធ្លោ របស់ប្រទេសកម្ពុជា មិនបានធ្វើឲ្យលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ បង្អង់យូរ ក្នុងការធ្វើប្រតិកម្ម តបមកវិញនោះទេ។ សម្រាប់បុរសខ្លាំងកម្ពុជា ទោះជាលោក សម រង្ស៊ី រៀបរាប់បែបណា ជុំវិញការបបួលស្បថ ពីសំណាក់លោក ហ៊ុន សែន នោះក៏ដោយ ក៏ចង់មិនចង់ លោក សម រង្ស៊ី ត្រូវទទួលការ​«លេង​បែប​ផ្លូវ​ងងឹត»​នោះ​រួចហើយ។

ប្រតិកម្មរបស់លោក ហ៊ុន សែន ធ្វើឡើងតាម​រយៈ​​ប្រដាប់​ឃោសនា​របស់លោក តែប៉ុន្មាននាទី ក្រោយពីចម្លើយ របស់លោក សម រង្ស៊ី ត្រូវបានបង្ហោះ នៅលើ​បណ្ដាញ​សង្គមរួច។ លោក ហ៊ុន សែន បង្ខំលោក សម រង្ស៊ី ឲ្យចូលរួម «លេងបែបផ្លូវងងឹត» ជាមួយលោកដូច្នេះថា៖ «ឥឡូវយើងងាក មកលេងបែបផ្លូវងងឹតវិញម្តង។ បើទោះបីអ្នកឯង មិនហ៊ានស្បថ ក៏សម្បថនេះ ធ្លាក់ទៅលើអ្នកឯងដែរ ព្រោះខ្ញុំបានស្បថរួចហើយ ហើយសូមវត្ថុស័ក្តិសិទ្ធលើលោក ជួយនាំនូវពាក្យសម្បថរបស់ខ្ញុំ [...]

សម រង្ស៊ី ប្រកាស​ឲ្យ​​អ្នក​បង្កើត​គណបក្ស​ថ្មី មក​រួបរួម​ជុំវិញ CNRP

សម រង្ស៊ី ប្រកាស​ឲ្យ​​អ្នក​បង្កើត​គណបក្ស​ថ្មី មក​រួបរួម​ជុំវិញ CNRP

បន្ទាប់ពីការបោះឆ្នោត ដ៏ចម្រូងចម្រាសមួយ បានកន្លងផុតទៅ៣ថ្ងៃ មេដឹកនាំប្រឆាំង របស់ប្រទេសកម្ពុជា លោក សម រង្ស៊ី បានចេញមុខនៅថ្ងៃនេះ អំពាវនាវឲ្យមានការបង្រួបបង្រួម នៅជុំវិញគណបក្សសង្គ្រោះជាតិ ជាមួយអ្នកនយោបាយទាំងឡាយ ដែលបាន ឬមានបំណង បង្កើតគណបក្សថ្មីៗ។ សម្រាប់​ប្រធាន​ចលនា​សង្គ្រោះជាតិ​រូបនេះ ក្រៅពីគណបក្សសង្គ្រោះជាតិរបស់លោក ពលរដ្ឋកម្ពុជាមិនបានសំដែងការទុកចិត្តណាមួយ ទៅគណបក្សផ្សេងនោះទេ។

លោក សម រង្ស៊ី បានថ្លែងក្នុងវីដេអូមួយ ចេញពីប្រទេសបារាំង អះអាងថា៖ «គ្មានគណបក្សណា អាចមកជំនួសគណបក្សសង្គ្រោះជាតិបានទេ។ ល្បិចពួកជនផ្ដាច់ការ គេរំលាយគណបក្សសង្គ្រោះជាតិ ហើយគេជំរុញឲ្យមានគណបក្សតូចៗ កើតចេញព្រោងព្រាត ដើម្បីមកជំនួសគណបក្សសង្គ្រោះជាតិ។ តែប្រជាពលរដ្ឋខ្មែរមិនចាញ់បោកជនផ្ដាច់ការ មិនចាញ់បោកគណបក្សតូចៗ ដែលខ្ញុំហៅថា គណបក្សអាប មានតែក្បាលអត់ខ្លួន ឬគណបក្សអំពិលអំពែក ចេញមកព្រោងព្រាត ពេលរដូវបោះឆ្នោតម្ដងៗ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...