Posts tagged as "Sam Rainsy"

សាលា​ឧទ្ធរណ៍​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ របស់ ហុង សុខហួរ

សាលា​ឧទ្ធរណ៍​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ របស់ ហុង សុខហួរ

តាមការអះអាង របស់មេធាវីការពារក្តី លោក ជួង ជូងី ជាមួយអ្នកសារព័ត៌មាន មុខសាលាឧទ្ធរណ័កាល​ពីថ្ងៃ​ទី២ ខែកញ្ញា នេះ បានលើកឡើងថា លោកបានស្នើដាក់ប្រាក់២០លានរៀល សម្រាប់ការសុំនៅក្រៅឃុំនេះ តែ​ត្រូវបាន​បដិសេធ។ យ៉ាងណាលោកអះអាងថា លោកនឹងនៅតែបន្ត តាមនីតិវិធីច្បាប់ ជាមួយនឹងការសិក្សា ស្វែងរកការពិភាក្សាគ្នាបន្ថែម នៃក្រុមមេធាវី ថាតើគួរបន្ត ដើម្បីស្នើសុំឲ្យកូនក្តីរបស់លោក បាននៅក្រៅឃុំ រហូត​ដល់ដំណាក់ការ នៃតុលាការកំពូល ឬយ៉ាងណា។

នាសវនាការនៃសាលាឧទ្ធរណ៍ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥នេះ មិនមានវត្តមានលោក ហុង សុខហួរ ទេ ក្រៅពីសហភាតា (មានមេធាវីច្រើននាក់) របស់លោក រួមមាន លោក ជូង ជូងី, លោក សំ សុគង់ និងលោក កែត ឃី។ ឯប្រធានក្រុមប្រឹក្សាជំនុំជម្រះ មានលោក ឃុន លាងម៉េង និងតំណាងអយ្យការ លោក ហ៊ាន រិទ្ធ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥នេះ សមាជិកព្រឹទ្ធសភា នៃគណបក្ស សម រង្ស៊ី ក៏បាន​ស្នើ​សុំ [...]

ចាក​ចេញ​ក្រៅ​ប្រទេស បន្ទាប់​ពី​ត្រូវ ហ៊ុន សែន ហៅ​ថា​ជា​«មេចោរ»

ចាក​ចេញ​ក្រៅ​ប្រទេស បន្ទាប់​ពី​ត្រូវ ហ៊ុន សែន ហៅ​ថា​ជា​«មេចោរ»

នៅល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៥នេះ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ បានចាកចេញ​ពី​ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី ក្នុងរយៈពេល១០ថ្ងៃ។ គេមិនដឹងឲ្យច្បាស់ថា តើប្រធាន​គណបក្ស​ប្រឆាំងរូបនេះ ចាកចេញទៅកាន់ទីនោះ មានមូលហេតុអ្វីទេ ប៉ុន្តែវាជាការចាកចេញមួយ ដែលធ្វើ​ឡើង​​ខណៈ​ក្រុម​មន្ត្រី និងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ កំពុងស្ថិតក្នុងការជាប់ឃុំ ក្នុងពន្ធនាគារ ហើយ​ការ​បោះ​ដៃ​របស់​លោក ទៅ​រក​រដ្ឋាភិបាលលោក ហ៊ុន សែន ក្នុងរឿងទាំងនេះ ទំនងជាបានជួបបរាជ័យ។

ប្រភពពីមន្ត្រីជាន់ខ្ពស់ របស់គណបក្សសង្ក្រោះជាតិ បាននិយាយថា លោក សម រង្ស៊ី បានចាកចេញទៅនេះ ដើម្បីជួបជាមួយនឹងសកម្មជន នៅប្រទេសអូស្ត្រាលី និងជួបជាមួយអនុប្រធានរបស់លោក គឺលោក កឹម សុខា ដែលកំពុងស្ថិតទីនោះស្រាប់។ លោក កឹម សុខា ដែលបានចាកចេញពីប្រទេសកម្ពុជា កាលពីរសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៥ តែប៉ុន្មានម៉ោង ក្រោយការត្រឡប់ មកប្រទេសវិញ របស់លោក សម [...]

សម រង្ស៊ី៖ សកម្មជន​​សង្គ្រោះ​ជាតិ​នឹង​រួច​ខ្លួន បើ​រដ្ឋាភិបាល​មាន​«ស្មារតី​បង្រួប​បង្រួម​ជាតិ»

សម រង្ស៊ី៖ សកម្មជន​​សង្គ្រោះ​ជាតិ​នឹង​រួច​ខ្លួន បើ​រដ្ឋាភិបាល​មាន​«ស្មារតី​បង្រួប​បង្រួម​ជាតិ»

មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសម្ដែងសុទិដ្ឋិនិយមថា ស្ថានភាពតានតឹង ផ្នែក​នយោបាយលើក«ទីបី»នេះ អាចនឹងមានច្រកសម្រាប់ទម្លាយ បន្ទាប់ពីស្ថានការតានតឹង នៃនយោបាយ ក្នុង​ឆ្នាំ២០១៤ ទាំង«ពីរ» ត្រូវបានទម្លាយដោយស្របច្បាប់ និងដោយជោគជ័យ ក្រោមកិច្ចអន្តរាគមន៍ របស់លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន។ ការថ្លែងរបស់លោក សម រង្ស៊ី បានធ្វើឡើង ទៅកាន់អ្នកសារព័ត៌មាន បន្ទាប់​ពី​លោកបានជួប និងសួរសុខទុកសកម្មជន ទាំង១១រូប នៅមុខមន្ទីរអប់រំកែប្រែទី១ ព្រៃស ដោយលោក បាន​អះ​អាងទៀតថា លោកនឹងព្យាយាមចរចា ជាមួយលោក ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជា ក្នុងពេលឆាប់ៗខាងមុខ ទៅតាមស្ថានភាព និងស្ថានការជាក់ស្តែង។។

លោកបន្តថា ទាំងរូបលោកផ្ទាល់ ទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានគោលដៅ និងគំនិតតែមួយដូចគ្នា ក្នុងការបង្រួបបង្រួមជាតិ និងប្រមូលអ្នកមានចំណេះដឹង ដើម្បីការពារបូរណភាពទឹកដី តែមួយដូចគ្នា។

ប៉ុន្តែលោក សម រង្ស៊ី [...]

ម៉ម ប៊ុននាង៖ អភ័យឯក​សិទ្ធិ​ព្រឹទ្ធសភា​របស់ ហុង សុខហួរ ចប់!

ម៉ម ប៊ុននាង៖ អភ័យឯក​សិទ្ធិ​ព្រឹទ្ធសភា​របស់ ហុង សុខហួរ ចប់!

អ្នកនាំពាក្យព្រឹទ្ធសភា លោក ម៉ម ប៊ុននាង បានថ្លែងថា ការប្រជុំរបស់ព្រឹទ្ធសភា បានសម្រេចឲ្យ​អាជ្ញាធរមាន​សមត្ងកិច្ច បន្តនីតិវិធីរបស់ខ្លួន ដោយពុំគិតពីអភ័យឯកសិទ្ធិ ក្រោមមូលហេតុ បទល្មើសជាក់ស្តែង។ លោកថា បទល្មើសជាក់ស្តែង ដែលមានចែងតាមមាត្រា១០៤ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា អាចធ្វើការចាប់ខ្លួនជាមុន ចាំ​រាយការណ៍ជាក្រោយបាន។ លោកបន្ថែមថា ដូច្នេះទាំងសមត្ថកិច្ច ទាំងតុលាការ អាចបន្តធ្វើការការរបស់ខ្លួន តាមនីតិវិថីច្បាប់ ដេលបានចែងនេះ ជាបន្តបន្ទាប់ទៀត។

» សូមស្តាប់ការបកស្រាយទាំងស្រុង របស់លោក ម៉ម ប៊ុននាង ដូចខាងក្រោម៖

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងនៅពន្ធនាគារព្រៃសរ កាលពីថ្ងៃទី១៧ ខែសីហា ម្សិល​ម៉ិញនេះថា ករណីខាងលើនេះ នឹងអាចធ្វើការចរចា [...]

នេត សាវឿន ថា​ការ​ចាប់​ខ្លួន ហុង សុខហួរ ធ្វើ​ឡើង​តាម​ពីរ​មាត្រា

នេត សាវឿន ថា​ការ​ចាប់​ខ្លួន ហុង សុខហួរ ធ្វើ​ឡើង​តាម​ពីរ​មាត្រា

«ការឃាត់ខ្លួន ឯកឧត្តម ហុង សុខហួរ ធ្វើឡើងក្នុងក្របខ័ណ្ឌ នៃបទល្មើសជាក់ស្តែង ស្របតាមក្រម​នីតិវិធី​ព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា និងស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា១០៤ថ្មី និងច្បាប់ស្តីពីលក្ខនិ្តកៈ សមាជិកព្រឹទ្ធសភា ត្រង់មាត្រា១២» នេះជាអ្វី ដែលគេអាចអានបាន នៅលើលិខិត​ផ្លូវ​ការមួយច្បាប់ របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្ញើរជូនលោក នៃ ប៉េណា​ ប្រធានស្តីទីព្រឹទ្ធសភា របស់ប្រទេសកម្ពុជា។

ការចេញលិខិតនេះ បានធ្វើឡើងតែប៉ុន្មានម៉ោង ក្រោយការចាប់ខ្លួន លោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្ស៊ី  កាលពីវេលាម៉ោង៦ និង៥នាទី ព្រឹកថ្ងៃទី១៥ ខែសីហានេះ។ ក្នុង​លិខិត​នោះ លោក នេត សាវឿន បានបញ្ជាក់ពីអង្គហេតុ ដែលឈានទៅដល់ការចាប់ខ្លួន សមាជិកព្រឹទ្ធសភា ទាំង​នៅ​អភ័យ​ឯកសិទ្ធ​ថា គឺកាលពីថ្ងៃទី១២ ខែសីហា ក្នុងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...