សម រង្ស៊ី៖ CPP កំពុងធ្វើ«រដ្ឋប្រហារ»រដ្ឋធម្មនុញ្ញ
សកម្មភាព និងទង្វើយ៉ាងយង់ឃ្នងមួយចំនួនថ្មីៗនេះ ពីសំណាក់គណបក្សប្រជាជនកម្ពុជា លើគណបក្សសង្គ្រោះជាតិ ជាការឈានទៅរក ការបំបាត់សម្លេងបក្សប្រឆាំង ក្នុងរដ្ឋសភា។ នេះជាការលើកឡើង របស់ប្រធានគណៈបក្សប្រឆាំង នៅមួយថ្ងៃក្រោយការបណ្ដេញលោក ពីកៅអីជាតំណាងរាស្ត្រ នៅក្នុងរដ្ឋសភា ដោយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
សរសេរអះអាងនៅលើទំព័រ ហ្វេសប៊ុកផ្លូវការរបស់លោក ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានលើកឡើង ពាក់ព័ន្ធនឹងទង្វើយ៉ាងយង់ឃ្នងនោះ រួមមាន ការចាប់ខ្លួនសមាជិកព្រឹទ្ធសភា លោក ហុង សុខហួ ដាក់ពន្ធនាគារ មកទល់នឹងថ្ងៃនេះ - ការវាយដំយ៉ាងសាហាវ មកលើតំណាងរាស្ត្រ គណបក្សប្រឆាំងពីររូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា - ការដកលោក កឹម សុខា ចេញពីតំណែង ជាអនុប្រធានទី១នៃរដ្ឋសភា និងចុងក្រោយបំផុតនេះ គឺការចេញដីកា ឲ្យចាប់ខ្លួនលោក ដែលជាតំណាងរាស្ត្រ មានអភ័យឯកសិទ្ធិសភា ព្រមទាំងបណ្តេញលោក ចេញពីសមាជិកភាពរដ្ឋសភា [...]