«វិទ្យុបារាំងអន្តរជាតិ មិនមែនជាស្ថាប័នបកប្រែទេ ច៎ា»
សំនុំរឿងតែមួយ ពាក់ព័ន្ធនឹងអត្ថបទ «លោក សម រង្ស៊ី ប្រាប់អឺរ៉ុបឲ្យបិទទីផ្សារ នាំចេញសម្លៀកបំពាក់ ហើយបើកវិញជាមួយលក្ខខណ្ឌ» តែត្រូវបានវិទ្យុបារាំងអន្តរជាតិ ដែលផ្សាយជាខេមរភាសា ធ្វើប្រតិកម្មឆ្លើយតបជាច្រើនដង។ ការអះអាងជាថ្មី នាលើកនេះ មានរាប់បញ្ចូលទាំងការ«សោកស្ដាយ» របស់វិទ្យុបារាំងអន្តរជាតិ នៅចំពោះ«ការអាក់អន់»ស្រពន់ចិត្ត ពីសំណាក់ប្រធានគណបក្សប្រឆាំង និងការការពារខ្លួនថា វិទ្យុបារាំងអន្តរជាតិ មិនមែនជាស្ថាប័ន«បកប្រែ»នោះឡើយ។
អ្នកដែលថ្លែងពីជំហរបន្ថែម របស់វិទ្យុបរទេសផ្សាយជាខេមរភាសាមួយនេះ គឺកញ្ញា អ៊ឹម រចនា អ្នកសារព័ត៌មានរបស់ស្ថាប័ននេះ នៅក្នុងកិច្ចសម្ភាសមួយ កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ជាមួយប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯង នៅឯបរទេស។ កញ្ញា រចនា បានថ្លែងក្នុងនាមស្ថាប័នដែលកញ្ញាកំពុងបំពេញការងារជូនដូច្នេះថា៖ «នាងខ្ញុំសោកស្ដាយ [...]