សម រង្ស៊ី៖ ការបោះឆ្នោតនេះបង្កមន្ទិល ដល់ភាពស្របច្បាប់នៃរដ្ឋាភិបាល ហ៊ុន សែន
អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបញ្ចេញប្រតិកម្ម នៅថ្ងៃអង្គារនេះ ទាក់ទងនឹងការបោះឆ្នោត នាពេលខាងមុខ ដែលនឹងប្រព្រឹតិទៅ ដោយគ្មានវត្តមានរូបលោកចូលរួម។ លោកបានហៅការបោះឆ្នោតនេះ ថា«មិនយុត្តិធម៌ និងបង្កមន្ទិល ទៅដល់ភាពស្របច្បាប់ នៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
នៅលើទំព័រទ្វីសធើររបស់លោក មេដឹកនាំប្រឆាំងរូបនេះ បានសរសេរសារ ជាភាសាអង់គ្លេស និងមានន័យជាខេមរភាសាថា៖ «ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលប្រព្រឹត្តិទៅ ក្នុងខណៈពេលដែលខ្ញុំ ត្រូវបាននិរទេសខ្លួន ដោយបង្ខំនេះ ជាការបោះឆ្នោត មិនយុត្តិធម៌ និងបង្កមន្ទិលទៅដល់ភាពស្របច្បាប់ នៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន»។
ក្នុងពេលកន្លងទៅ ខណៈលោកនៅមានតំណែង ជាប្រធានគណបក្សសង្គ្រោះជាតិនៅឡើយ លោក សម រង្ស៊ី ធ្លាប់បានថ្លែងទៅកាន់មេដឹកនាំបរទេស [...]