Posts tagged as "Sam Rainsy"

សម រង្ស៊ី៖ «រដ្ឋាភិបាល​ផ្ដាច់​ការ​នឹង​ចាប់​អ្នក​ទិតៀន ជា​ចំណាប់​ខ្មាំង»

សម រង្ស៊ី៖ «រដ្ឋាភិបាល​ផ្ដាច់​ការ​នឹង​ចាប់​អ្នក​ទិតៀន ជា​ចំណាប់​ខ្មាំង»

នៅចំពោះគម្រោងជាថ្មី ក្នុងការ​ធ្វើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលរដ្ឋសភាកម្ពុជាគ្រោងនឹងបើកសម័យប្រជុំ ដើម្បីអនុម័ត្រនៅថ្ងៃចន្ទស្អែកនេះ លោក សម រង្ស៊ី មេដឹកនាំប្រឆាំងកម្ពុជា បានសំដែងក្ដីបារម្ភរបស់លោកថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សព្វថ្ងៃ អាចនឹងប្រើប្រាស់ច្បាប់នេះ ដើម្បីចាប់ក្រុមអ្នករិះគន់ ធ្វើជាចំណាប់ខ្មាំង។

សរសេរនៅលើទំព័រ​ហ្វេសប៊ុករបស់លោក នៅព្រឹកថ្ងៃអាទិត្យនេះ លោក សម រង្ស៊ី បានពន្យល់ពីក្ដីកង្វល់ ដូច្នេះថា៖ «រដ្ឋាភិបាលផ្តាច់ការ ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងចាប់អតីតសហការីរបស់ខ្ញុំ នៅក្នុងជួរគណបក្សសង្គ្រោះជាតិ ដែលមានឧត្តមគតិដូចខ្ញុំ ព្រមទាំងអ្នកទិតៀនរដ្ឋាភិបាល និងអ្នកប្រជាធិបតេយ្យខ្មែរ​ទាំងអស់ យកធ្វើជាចំណាប់ខ្មាំង ដើម្បីបំបិទមាត់ខ្ញុំ»។

លោក សម រង្ស៊ី បានលាលែងចេញពីតំណែង ជាប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីច្បាប់ដដែលនេះ [...]

«មាន សម រង្ស៊ី រាប់​លាន​នាក់ នៅ​កម្ពុជា»

«មាន សម រង្ស៊ី រាប់​លាន​នាក់ នៅ​កម្ពុជា»

«មាន សម រង្ស៊ី រាប់លាននាក់ នៅកម្ពុជា» នេះ ជាការលើកឡើង របស់មេដឹកនាំប្រឆាំងកម្ពុជា លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួន ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង ដើម្បីឆ្លើយតប ទៅនឹងការប៉ុនប៉ុនធ្វើវិសោធនកម្មជាថ្មីទៀត ទៅលើច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលធ្វើឡើង តាមបញ្ជាកាលពីសប្ដាហ៍មុន របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។

លោក សម រង្ស៊ី បានថ្លែងឡើងដូច្នេះ នៅលើបណ្ដាញសង្គម ទ្វីសធើរ (Twitter) នៅក្នុងការឆ្លើយឆ្លងមួយ ជាមួយប្រិយមិត្តរបស់លោក ដែលនិយាយសួរលោក អំពីតួអង្គ «Emmanuel Goldstein» នៅក្នុងប្រលោមលោក «1984 (Nineteen Eighty-Four)» និពន្ធដោយលោក «George Orwell»។

កាលពីប៉ុន្មានម៉ោងមុន មេដឹកនាំប្រឆាំងរូបនេះ បានលើកយកក្របសៀវភៅប្រលោមលោកនេះ មកបង្ហោះ និងបានសរសេរអម ជាភាសាអង់គ្លេស ដោយប្រៀបធៀបការនិទាន នៅក្នុងប្រលោមលោក ទៅនឹងការធ្វើវិសោធនកម្មច្បាប់ថា៖ [...]

សម រង្ស៊ី ថា​នឹង​បន្ត​ទម្លាយ​ការ​ពិត ដោយ​មិន​ខ្វល់ ហ៊ុន សែន ខឹង​ឬ​​មិន​ខឹង

សម រង្ស៊ី ថា​នឹង​បន្ត​ទម្លាយ​ការ​ពិត ដោយ​មិន​ខ្វល់ ហ៊ុន សែន ខឹង​ឬ​​មិន​ខឹង

លោក ហ៊ុន សែន ខឹងមួម៉ៅ​ដោយសារ«ខ្ញុំបង្ហោះសារ តាមហ្វេសប៊ុក ដែលពលរដ្ឋខ្មែររាប់លាននាក់ សុទ្ធតែបានឃើញ» នេះ ជាប្រតិកម្ម របស់លោក សម រង្ស៊ី អតីតប្រធានគណបក្ស​ប្រឆាំងធំជាងគេ​នៅកម្ពុជា តបទៅនឹងគម្រោង ចង់ធ្វើវិសោធនកម្ម ជាថ្មីទៀត ទៅលើច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើវិសោធនកម្មម្ដងហើយ កាលពីដើមឆ្នាំ២០១៧នេះ។

ប្រតិកម្មខាងលើ បានធ្វើឡើងកាលពីម្សិលម៉ិញ នៅក្នុងសារមួយ ដែលមេដឹកនាំប្រឆាំងរូបនេះ បានផ្ញើរទៅកាន់សារព័ត៌មាន «ខេមបូឌាដេលី» ដោយបញ្ជាក់បន្ថែមថា លោកនៅតែបន្ត «លាតត្រដាងការពិត ដោយមិនខ្វល់ថា លោក ហ៊ុន សែន ខឹង ឬមិនខឹងនោះឡើយ»។

ក្នុងសារមួយផ្សេង ដែលទើបត្រូវបានបង្ហោះ ក្នុងរសៀលថ្ងៃព្រហស្បត្តិ៍ ទី២៩ ខែមិថុនានេះ នៅលើទំព័រហ្វេសប៊ុក លោក សម រង្ស៊ី បាននិយាយសំដៅ ទៅលោក ហ៊ុន សែន ថាកំពុង«ក្រពុលមុខ ហើយស្លន់ស្លោយ៉ាងខ្លាំង» នៅចំពោះលទ្ធផល នៃការស្ទង់មតិមួយ ដែលបង្ហាញថា [...]

គុណ លំអង ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​ជំនួស​ស្វាមី

គុណ លំអង ក្លាយ​ជា​សមាជិក​ព្រឹទ្ធសភា​ជំនួស​ស្វាមី

នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ ព្រឹទ្ធ​សភាកម្ពុជា ក្នុងសម័យប្រជុំលើកទី១០ ព្រឹទ្ធសភា នីតិកាលទី៣របស់ខ្លួន បានសម្រេច​ទទួល​ស្គាល់បេក្ខនារី មកពីគណបក្សសម រង្ស៊ី គឺអ្នកស្រី គុណ លំអង ជា​សមាជិក​ព្រឹទ្ធសភា ​ជំនួសលោក ហុង សុខហួរ ​ដែលជាស្វាមីអ្នកស្រី និង​កំពុង​ជាប់​ពន្ធនាគារ។

ជាមួយនឹងតំណែងថ្មី អ្នកស្រី គុណ លំអង ត្រូវទទួល​បន្ទុក ​នៅ​មណ្ឌល​ភូមិភាគ​ទី​៤ ខេត្ត​បាត់ដំបង បន្ទាយមានជ័យ សៀមរាប ឧត្ដរមានជ័យ និង​ខេត្ត​ប៉ៃលិន ហើយអ្នកស្រីនឹង​ចូល​កាន់​តំណែង នៅ​ក្រោយ​ពេល​ធ្វើ​សច្ចា​ប្រណិធានរួច។

អ្នកស្រី គុណ លំអង ត្រូវបានគណបក្សសមរង្ស៊ី ស្នើដាក់ជាបេក្ខភាពសមាជិកព្រឹទ្ធសភា ជំនួសតំណែង លោក ហុង សុខហួរ ដែលបានដាក់ពាក្យលាលែង ចេញពីតំណែង​ជាសមាជិកព្រឹទ្ធសភា និងចេញពីគណបក្ស កាលពីខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមសម្ពាធ នៃការធ្វើវិសោធនកម្មថ្មី នៃច្បាប់ស្ដីពីគណបក្សនយោបាយ។ បេក្ខភាពរបស់អ្នកស្រី [...]

សម រង្ស៊ី ប្រតិកម្ម​នឹង​ចំណាត់​ការ ប្រឆាំង​បន្ទប់​ស្ថានការណ៍

សម រង្ស៊ី ប្រតិកម្ម​នឹង​ចំណាត់​ការ ប្រឆាំង​បន្ទប់​ស្ថានការណ៍

ដំណឹងនៃការថ្លែងខ្លាំងៗ របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា ថានឹងចាត់វិធានការ លើបន្ទប់ស្ថានការណ៍ ដែលជាបណ្ដុំនៃអង្គការសង្គមស៊ីវិល ដើម្បីឃ្លាំមើលការបោះឆ្នោតនោះ មិនបានធ្វើឲ្យលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដំអក់យូរក្នុងការធ្វើប្រតិកម្មទេ។

មេដឹកនាំប្រឆាំងធំជាងគេ របស់ប្រទេសកម្ពុជា បានប្រើប្រាស់ ទំព័រទ្វីសធើររបស់លោក សរសេរតបទៅនឹងចំណាត់ការ របស់នាយករដ្ឋមន្ត្រី យ៉ាងដូច្នេះថា៖ «នេះ ជាការប៉ុនប៉ងយ៉ាងច្បាស់ក្រឡែត ក្នុងការគំរាមកំហែង ទៅលើក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារ នៅក្នុងបុព្វហេតុដ៏ត្រឹមត្រូវ»។

នៅព្រឹកថ្ងៃទី២៦ ខែមិថុនា នេះ ក្នុងពិធី​រំលឹកខួប៦៦ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌល​កោះពេជ្រ លោក ហ៊ុន សែន បានបញ្ជាផ្ទាល់មាត់ ទៅកាន់លោក ស ខេង រដ្ឋមន្រ្តី​​ក្រសួង​មហាផ្ទៃ - អនុប្រធានគណបក្សប្រជាជនកម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...