ក្រុមអ្នកតវ៉ាដីធ្លីស្នើរសុំម្ចាស់ជំនួញ ផ្អាកជំនួញឲ្យរាស្រ្តទឹកភ្នែក
នេះមិនមែនលើកទីមួយឡើយ ដែលក្រុមអ្នកតវ៉ាដីធ្លីអហិង្សា មានកាន់រូបព្រះពុទ្ឋរួបនិងផ្កាឈូក ជាតំណាងផង នៅតែព្យាយាមធ្វើការតវ៉ា ចំពោះបញ្ហាដីធ្លីដែលត្រូវបានរំលោភដោយបង្ខំ ទៅគ្រប់ទីកន្លែងដែលសម្លេងគាត់អាចទៅដល់។
ក្រុមអ្នកតវ៉ាដីធ្លី មកពីសហគមន័បឹងកក់។ (រូបថត MONOROOM.info/ Senghong)
ជម្លោះដីធ្លី - ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ២០១៣នេះ មានអ្នកតវ៉ាដីធ្លីមកពីសហគមន៏ផ្សេងៗ ដែលដឹកនាំដោយអ្នកភូមិបឹងកក់ បានចេញដង្ហែរក្បួនសាជាថ្មី ទៅកាន់ក្រុមប្រឹក្សាអភិវឌ្ឍន៏កម្ពុជា ក្នុងគោលបំណងដើម្បីស្នើរសុំដល់ម្ចាស់ជំនួញ ឲ្យបញ្ឃប់ការផ្តល់ជំនួញដល់រដ្ឋាភិបាលកម្ពុជា ដែលនាំទុក្ខទោសដល់ប្រជាពលរដ្ឋ។
ក្រុមអ្នកហែលក្បួនទាំងនោះ មានគ្នាប្រមាណជាបីរយនាក់ ចេញពីទីលានប្រជាធិបតេយ្យ [...]