![គល់ បញ្ញា និយាយពីរបបផ្ដាច់ការ ដែលចង់ធ្វើច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ](https://monoroom.info/uploads/2018/02/20180215-fb_hun-sen-fresh-news.jpg)
គល់ បញ្ញា និយាយពីរបបផ្ដាច់ការ ដែលចង់ធ្វើច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ
បើទោះជាប៉ុន្មានឃ្លា របស់នាយកប្រតិបត្តិអង្គការខុមហ្វ្រែល លោក គល់ បញ្ញា មិនបានបញ្ជាក់ឲ្យចំក៏ដោយ ក៏ឃ្លាទាំងនោះ អាច«ក្បែរ» នឹងអាចឲ្យគេយល់បាន ថាលោកចង់និយាយពីនរណា និងក្រុមណា ជាពិសេសការលើកឡើងរបស់លោក ធ្វើឡើងនៅចំទិវា នៃសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី៣ ខែឧសភានេះតែម្ដង។
មេដឹកនាំអង្គការ ជំនាញខាងការឃ្លាំមើល ការបោះឆ្នោតរូបនេះ បានសរសេរ នៅលើបណ្ដាញសង្គមថា៖ «ប្រព័ន្ធសារព័ត៌មាន គាំទ្រនិងរបស់រដ្ឋាភិបាលផ្តាច់ការ និងកុម្មុយនីស្ដិ៍ តែងផ្តល់ព័ត៌មានក្លែងក្លាយ និងបំភ្លៃ ច្រើនជាងបណ្តាញព័ត៌មានផ្សេងៗ ដើម្បីឃោសនា លើកតំកើងរបប និងមេដឺកនាំរបស់ខ្លួន និងវាយប្រហារចំពោះក្រុមប្រឆាំង។ ប្រព័ន្ធសារព័ត៌មានទាំងនេះ មិនអាចផ្តល់ព័ត៌មានពិត ដើម្បីទិតៀនរបប និងមេដឺកនាំពួកគេបានទេ។»។
លោក បន្ថែមថា៖ «ឥឡូវ របបទាំងនេះ ចង់ធ្វើច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ។ តាមពិត ច្បាប់នេះគួរត្រូវបានអនុវត្ត [...]