គល់ បញ្ញា និយាយ​ពី​របប​ផ្ដាច់ការ ដែល​ចង់​ធ្វើ​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ

ប៉ុន្មានឃ្លា របស់លោក គល់ បញ្ញា នាយកប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល គ្រប់គ្រាន់នឹងធ្វើឲ្យពិបាក​លេបបាយ ក្នុងថ្ងៃនេះ។ ពាក្យប៉ុន្មានឃ្លានោះ គឺលោកនិយាយ ពីព័ត៌មានក្លែងក្លាយ ដែលភាគច្រើន មានប្រភពចេញមក ពីក្រុមសារព័ត៌មាន ដែលគាំទ្រ និងជារបស់រដ្ឋាភិបាលផ្ដាច់ការ។
គល់ បញ្ញា និយាយ​ពី​របប​ផ្ដាច់ការ ដែល​ចង់​ធ្វើ​ច្បាប់​ប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ
រូបថតជំនួស៖ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងរូបសញ្ញា របស់សារព័ត៌មានក្នុងស្រុកមួយ ដែលត្រូវបានអង្គការអ្នកយកព័ត៌មាន​គ្មានព្រំដែន ចាត់ជា «រោងចក្រផលិតព័ត៌មានក្លែងក្លាយ»។
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ
  • កែប្រែចុងក្រោយ: May 04, 2018
  • ប្រធានបទ: ជ្រុងមួយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើទោះជាប៉ុន្មានឃ្លា របស់នាយកប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល លោក គល់ បញ្ញា មិនបាន​បញ្ជាក់​ឲ្យចំ​ក៏ដោយ ក៏ឃ្លាទាំងនោះ អាច«ក្បែរ» នឹងអាចឲ្យគេយល់បាន ថាលោកចង់និយាយពីនរណា និងក្រុមណា ជាពិសេស​ការលើកឡើង​របស់លោក ធ្វើឡើងនៅចំទិវា នៃសេរីភាពសារព័ត៌មានពិភពលោក ថ្ងៃទី៣ ខែឧសភានេះតែម្ដង។

មេដឹកនាំអង្គការ ជំនាញខាងការឃ្លាំមើល ការបោះឆ្នោតរូបនេះ បានសរសេរ នៅលើបណ្ដាញសង្គមថា៖ «ប្រព័ន្ធសារព័ត៌មាន គាំទ្រនិងរបស់រដ្ឋាភិបាល​ផ្តាច់ការ និងកុម្មុយនីស្ដិ៍ តែងផ្តល់ព័ត៌មានក្លែងក្លាយ និងបំភ្លៃ ច្រើនជាងបណ្តាញព័ត៌មានផ្សេងៗ ដើម្បីឃោសនា លើកតំកើងរបប និងមេដឺកនាំរបស់ខ្លួន និងវាយប្រហារចំពោះក្រុមប្រឆាំង។ ប្រព័ន្ធសារព័ត៌មានទាំងនេះ មិនអាចផ្តល់ព័ត៌មានពិត ដើម្បីទិតៀនរបប និងមេដឺកនាំពួកគេបានទេ។»។

លោក បន្ថែមថា៖ «ឥឡូវ របបទាំងនេះ ចង់ធ្វើច្បាប់ប្រឆាំងព័ត៌មានក្លែងក្លាយ។ តាមពិត ច្បាប់នេះ​គួរត្រូវបានអនុវត្ត ចំពោះប្រព័ន្ធព័ត៌មាន របស់រដ្ឋាភិបាលខ្លួន ជាមុនសិនទើបត្រឹមត្រូវ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...