«អំពើ​ពុក​រលួយ​ផ្នែក​នយោបាយ ប៉ះ​ពាល់​​ដល់​ប្រជា​ធិបតេយ្យ​នៅ​កម្ពុជា»

ដើម្បីតែផលប្រយោជន៍ ផ្នែកនយោបាយ តែមួយមុខ អ្នកនយោបាយកម្ពុជា បានយកអំណាចរបស់ខ្លួន មកអនុវត្តទាំងបំពានច្បាប់។ នេះជាទស្សនៈ របស់មន្រ្តីអង្គការ សង្គមស៊ីវិលមួយរូប។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី៣១ មីនា ២០១៥
  • កែប្រែចុងក្រោយ: April 01, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រធានអង្គការ ខុមហ្វ្រែល ឬគណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ នៅកម្ពុជា លោក គល់ បញ្ញា បានលើកឡើងថា ឲ្យមានការពង្រឹង លើកស្ទួយ ឡើងវិញ នូវប្រជាធិបតេយ្យនៅកម្ពុជា ឲ្យមានការវិវឌ្ឍន៍ ទៅតាមផ្លូវ​ត្រូវ ត្រូវកាត់បន្ថយ ឬលប់បំបាត់ចោល អំពើពុករលួយដែលធំជាងគេ ហើយរាំងស្ទះ ដល់កិច្ចដំណើរការ នៃសង្គម​ប្រជា​ធិបតេយ្យ និងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ គឺបញ្ហាពុករលួយក្នុងវិស័យនយោបាយ។

ផ្ដល់កិច្ចសម្ភាស ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសនៃកិច្ចពិភាក្សាតុមូល ស្ដីពីប្រជាធិបតេយ្យ និងភាពមិនប្រក្រតី ខាង​​នយោយ នៅកម្ពុជា កាលពីព្រឹក ថ្ងៃទី៣១ ខែមីនានេះ លោក គល់ បញ្ញា ដែលជាប្រធានសម្ព័ន្ធអ៊ឺរ៉ា (ERA) ផងនោះ បាន​ចាត់​ទុកថា មន្រ្តីអនុវត្តច្បាប់មួយចំនួន នាពេលកន្លងមក មិនអាចអនុវត្តតាមច្បាប់ ដែលមានឡើយ។ ពួកគេបែរជា​ប្រើ​ប្រាស់ នូវអំណាចរបស់ខ្លួន ដែលបានមក ពីការប្រគល់ឲ្យដោយរាស្រ្ត មកធ្វើការគៀបសង្កត់ ដោយ​គ្មានភាព​អៀន​ខ្មាស និង​មិន​រអារ ទៅលើរាស្ត្រទៅវិញ។ លោកថ្លែងទៀតថា៖ «ការរំលោភអំណាច ពេលខ្លះ អត់ប្រើប្រាស់ច្បាប់ទេ យក​អំណាច​របស់ខ្លួន ដែលមាន មកប្រើប្រាស់ទៅវិញ»។

លោកបន្តថា ដើម្បីចូលរួម ក្នុងកិច្ចដំណើរការរបស់រដ្ឋាភិបាល ទាំងគណបក្សកាន់អំណាច ទាំងគណបក្សប្រឆាំង ស្ថាប័ន​រដ្ឋ និងសង្គមស៊ីវិល តាមរយៈ ការ«តម្រង់»ទិសសដៅ និងផ្លូវដើរ របស់គណបក្សទាំងពីរ នាំកម្ពុជាឆ្ពោះ​ទៅ​រក​កិច្ច​អភិវឌ្ឍន៍ តាម​បែប​លិទ្ធិ​ប្រជាធិបតេយ្យ។

លោកបានស្នើ ឲ្យគណបក្សកាន់អំណាច បញ្ឍប់ការកិបកេង ផលប្រយោជន៍ជាតិ ឬស្ថាប័ន ក្នុងរឿងនយោបាយ។ លោក​បង្ហាញ នូវយន្តការដែលមិនស្មើភាព ដោយរំលោភ និងមានអំពើពុករលួយនោះថា ជាការ «យកទ្រពសម្បត្តិ និង​ផលប្រយោជន៍មួយចំនួន ទៅបំរើឲ្យផលប្រយោជន៍ ខាងនយោបាយ»។ ការប្រើប្រាស់ធនធានរដ្ឋ មិនត្រឹមត្រូវ មិនមាន​សមធម៌ ជាដើម។ ប្រធានអង្គការនេះ បានបង្ហាញ នូវការប្តេជ្ញាចិត្ត របស់ខ្លួនថា លោកនឹងក្រុមការងារ ព្យាយាម​ឃ្លាំ​មើល ហើយខិតខំជម្រុញ ធ្វើយ៉ាងណាជួយពង្រឹង ដើម្បីកាត់បន្ថយ បញ្ហាភាពមិនប្រក្រតី ខាងនយោបាយ ឲ្យបាន​ច្រើន​ជា​អតិប្បរមា ក្នុងទិសដៅនាំកម្ពុជា ដើរទៅរកផ្លូវត្រូវ ក្នុងកិច្ចអភិវឌ្ឍន៍ លិទ្ធិប្រជាធិបតេយ្យ ឲ្យមាន​រឹងមាំ​ជាង​ពេល​បច្ចុប្បន្ន។

ប្រធានអង្គការខុមហ្វែ្រលរូបនេះ បានបន្តថា ជាមួយនឹងរបាយការណ៍អង្កេត របស់លោក ពីភាពមិនប្រក្រតីផ្នែក​នយោបាយ នៅកម្ពុជាឆ្នាំនេះ និងមានការបន្ថែម និងលំអិត ក្នុងរបាយកាណ៍រឆ្នាំក្រោយ តាមរយៈការតាមដាន និង​ឃ្លាំ​មើល ដើម្បី​បង្ហាញ​ពី​ភាព​ធ្លាក់ចុះ ឬកើនឡើង នៃការអនុវត្តច្បាប់ និងបញ្ហាប្រជាធិបតេយ្យ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...