«គ្រឿងស្រវឹងជាទឹក បំពុលមនុស្ស»
អ្នកសម្របសម្រួល ក្នុងវេទិកាយុវជន កាលពីថ្ងៃទី០៨ ខែសីហា យុវជន ហេង គឹមហុង ដែលជានិស្សិតផ្នែកច្បាប់ នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង បានលើកឡើងថា «គ្រឿងស្រវឹង ជាទឺកបំពុលមនុស្ស»។
ការលើកឡើងនេះ បានធ្វើឡើង នៅក្នុងវេទិកាយុវជន ដែលបានបើកធ្វើកាលពីថ្ងៃទី ៨ ខែសីហា ឆ្នាំ២០១៥ ទាក់ទងនឹងប្រធានបទ ការប្រើប្រាស់គ្រឿងស្រវឹង ដែលមានគោលបំណង ឲ្យយុវជនទាំងអ្នកប្រើប្រាស់ គ្រឿងស្រវឹង និងមិនប្រើប្រាស់ជួបគ្នា ដើម្បីជជែកពិភាក្សា និងរកដំណោះស្រាយដែល អាចបកាត់បន្ថយហានីភ័យមួយចំនួន បង្កពីគ្រឿងស្រវឹង ដូចជាករណីគ្រោះថ្នាក់ចររាចរណ៍ បញ្ហាអសន្តិសុខសង្គម និងអំពើហិង្សាក្នុងគ្រួសារជាដើម សុទ្ធតែមានភាគរយខ្ពស់ បណ្តាលមកពីការប្រើប្រាស់គ្រឿងស្រវឹង។
លោក គឹមហុង បានពន្យល់ថា នៅពេលមនុស្សមានស្មារតីធម្មតា អាចបញ្ជា និងគ្រប់គ្រងខ្លូនឯងបានយ៉ាងល្អ ប៉ុន្តែនៅពេលមានជាតិស្រវឹង ចូលក្នុងខ្លួន មនុស្សស្ទើរ៩០ភាគរយ មិនអាចរក្សា [...]