Posts tagged as "Information"

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក៖ រ៉ូស្ស៊ី​ជ្រៀត​ជ្រែ​កចូល​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង

សមាជិក​ព្រឹទ្ធ​សភា​អាមេរិក៖ រ៉ូស្ស៊ី​ជ្រៀត​ជ្រែ​កចូល​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង

ប្រធានគណៈកម្មការព័ត៌មាន ដ៏មានឥទ្ធិពល នៃព្រឹទ្ធសភាអាមេរិក លោក រីឆារដ៍ ប៊ើរ (Richard Burr) ដែល​ទទួល​បន្ទុកស៊ើបអង្កេត ករណីជ្រៀតជ្រែក ពីសំណាក់ប្រទេសរ៉ុស្ស៊ី ចូលក្នុង​កិច្ចការ​​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក កាលពីខែវិច្ឆិកាកន្លង​មកនោះ បានថ្លែង​អះអា​ងនៅសប្ដាហ៍នេះ ថា រដ្ឋាភិបាលក្រុង​ម៉ូស្គូ ក៏កំពុង​ចូល​ពាក់​ព័ន្ធ​យ៉ាង​សកម្ម នៅក្នុង​ដំណើរការ​ឃោសនា​បោះឆ្នោត នៃ​ការ​បោះ​ឆ្នោត​​​ជ្រើសរើស​ប្រធានាធិបតីបារាំង ដែល​នឹង​ប្រព្រឹត្តិធ្វើ នៅប៉ុន្មានសប្ដាហ៍ខាងមុខនេះដែរ។

សមាជិក​ព្រឹទ្ធសភាអាមេរិក មកពីគណបក្សសាធារណរដ្ឋរូបនេះ បានថ្លែងឡើងថា៖ «វាមានមូលហេតុ​គ្រប់​គ្រាន់ ដែលត្រូវនិយាយ​ឡើងថា ប្រទេសរ៉ូស្ស៊ី កំពុងលូកដៃចូលពាក់ព័ន្ធ នៅក្នុង​ការ​បោះឆ្នោត របស់​ប្រទេស​បារាំង។ (...) យើងបានគិតថា វាជាការ​ទទួល​ខុស​ត្រូវ​របស់​យើង ក្នុងការថ្លែងទៅកាន់ពិភពលោក នូវអ្វីៗ ដែល​បានកើតឡើង ដោយសារយើង​កំពុង​ប្រឈម​មុខ [...]

រូបថត មែរគែល កាត់​ត​ទៅ​ជា ហ៊ីត្លែ បង្ក​ឲ្យ​ផ្ទុះ​រឿង​អាស្រូវ

រូបថត មែរគែល កាត់​ត​ទៅ​ជា ហ៊ីត្លែ បង្ក​ឲ្យ​ផ្ទុះ​រឿង​អាស្រូវ

រូបថតរបស់អ្នកស្រី អង់ជឺឡា មែរគែល (Angela Merkel) កាត់តបន្ថែម ជាមួយសម្លៀកបំពាក់ ណាហ្សី រួមនឹងពុកមាត់តូចមួយ ហើយដែលត្រូវបានសារព័ត៌មាន «Günes» ស្និតនឹងរដ្ឋាភិបាលតួកគី យកមកចុះផ្សាយ នៅនឹងទំព័រមុខ កាលពីថ្ងៃសុក្រកន្លងមកនេះ បានចាក់ប្រេងសាំង បន្ថែមទៅលើភាពតានតាំង ដែលបានកើតឡើង តាំងពីច្រើនថ្ងៃមកហើយ រវាងរដ្ឋាភិបាលក្រុង អង់ការ៉ា (Ankara) ជាមួយនឹងរដ្ឋាភិបាលក្រុង ប៊ែរឡាំង (Berlin)។ ទន្ទឹមនឹងនេះ សង្គ្រាមពាក្យសំដី ដ៏សែនមុតស្រួច ក៏បានផ្ទុះឡើងដែរ។

នៅជាមួយនឹងរូបថតកាត់តនេះ សារព័ត៌មាន «Günes» នៅបានបន្ថែមចំណងជើងធំៗ ដូច្នេះថា៖ «ហ៊ីត្លែ ម្នាក់ ដែលមានរូបរាងជាស្ត្រី»។ នេះជារូបថតពេញទាំងស្រុង៖

ការផ្សាយរបស់សារព័ត៌មានខាងលើ បានធ្វើឡើង នៅបន្ទាប់ពីប្រធានាធិបតី ​របស់ប្រទេសតួកគី លោក [...]

អតីត​ប្រធានាធិបតី ប៊ូស ជំទាស់​ប្រធានាធិបតី ត្រាំ

អតីត​ប្រធានាធិបតី ប៊ូស ជំទាស់​ប្រធានាធិបតី ត្រាំ

តាមពិតទៅ លោក ហ្សក វ័លឃើរ ប៊ូស (George W. Bush) ប្រធានាធិបតីអាមេរិក ទី៤៣ ​មិន​សូវ​ត្រូវ​ជា​មួយ​នឹង​អ្នក​សារព័ត៌មាន​ប៉ុន្មានទេ នៅក្នុងអំឡុង​ពេល​៨ឆ្នាំ នៃការកាន់អំណាច​របស់​លោក។ ប៉ុន្តែ​នៅ​ពេល​នេះ លោក​បាន​បង្ហាញ​ពី​ជំហរ ដ៏ច្បាស់លាស់មួយ ប្រឆាំងនឹងនយោបាយ​របស់​ប្រធានាធិបតី​អាមេរិក ទី៤៥ លោក ដូណាល់ ត្រាំ (Donald Trump) ដែលចាត់ទុក​សារព័ត៌មាន គឺជា«សត្រូវរបស់ប្រជាជនអាមេរិកាំង»។

នៅក្នុងកិច្ចសម្ភាសដ៏កម្រមួយ ផ្ដល់ទៅឲ្យទូរទស្សន៍ «NBC» លោក ប៊ូស បានថ្លែងឡើងថា៖ «ខ្ញុំចាត់​ទុក​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ គឺជាធាតុ​មិន​អាច​ខ្វះ​បាន សម្រាប់សង្គម​ប្រជាធិបតេយ្យ។ ប្រព័ន្ធ​ផ្សព្វផ្សាយ ពិត​ជា​មិន​អាច​ខ្វះ​បាន​ទេ សម្រាប់ឲ្យ​មនុស្ស​ទាំងឡាយ ដូចយ៉ាងជារូបខ្ញុំនេះ​ជាដើម អាចទទួល​បាន នូវ​គណនេយ្យភាព ប្រកប​ដោយ​តម្លាភាព​មួយ​។»។

នៅក្នុងរយៈពេលចុងក្រោយនេះ ប្រធានាធិបតីក្នុងតំណែង លោក ដូណាល់ ត្រាំ [...]

ហ៊ុន សែន ហាម​បញ្ចេញ​មតិ​រំខាន លើ​ទំព័រ​ហ្វេសប៊ុកលោក

ហ៊ុន សែន ហាម​បញ្ចេញ​មតិ​រំខាន លើ​ទំព័រ​ហ្វេសប៊ុកលោក

នៅពេល​ដែលការបញ្ចេញមតិយោបល់ របស់ក្រុមអ្នកមិនស្រប នឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ក្លាយ​ជា​ការ​រំខាន... ពួកគេ​ទាំង​នោះ ត្រូវបានលោក ហ៊ុន សែន សរសេរ​ព្រមានថា នឹង«ពុំមានលទ្ធភាព» ចូល​ទៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ របស់លោកទៀតទេ។ សំណេរព្រមាននោះ ត្រូវបានធ្វើឡើង កាលពី​ចុង​សប្ដាហ៍​កន្លង​មក​នេះ ដោយ​បាន​ពន្យល់​បន្ថែម ប្រៀបធៀប​ការហាមប្រាមនេះ ទៅនឹងទំព័រ​ហ្វេសប៊ុក របស់​មេដឹកនាំ​​​នយោបាយ​​ផ្សេង​ទៀត ដែល​លោក ហ៊ុន សែន អះអាង​ថា «មិនដែល​ឃើញ​ឆ្លើយតប ជាមួយ​អ្នកណា ជាពិសេស​អ្នក​គាំទ្រ​របស់​ខ្លួន»។

នាយករដ្ឋមន្ត្រី បីទសវត្សន៍ជាងរបស់កម្ពុជា បានសរសេរ នៅក្នុងផ្នែកដាក់យោបល់ នៃទំព័រ​ហ្វេសប៊ុក​ផ្លូវ​ការ​ របស់​លោក​ដូច្នេះ​ថា៖ «អ្នក​ចូល​មករំខាន ក្នុង Page របស់ខ្ញុំ នឹងពុំមានលទ្ធភាព​ចូល​មកទៀតទេ។ ខ្ញុំ​មាន​មនុស្ស​ច្រើន​លាន​នាក់ ឆ្លងឆ្លើយ​ជាមួយ​ខ្ញុំ​គ្រប់គ្រាន់​​ហើយ។ មិនបាច់អស់លោក ចូលមកបញ្ចេញ​មតិអ្វី [...]

វិទ្យុ ABC៖ មិន​មាន​នាំ​ចូល​ទឹក​ដោះ​គោ​ប្រភេទ​នេះ មក​ទៀត​ទេ!

វិទ្យុ ABC៖ មិន​មាន​នាំ​ចូល​ទឹក​ដោះ​គោ​ប្រភេទ​នេះ មក​ទៀត​ទេ!

នៅចំពោះ ការបង្ហោះផ្សាយ របស់ក្រុមអ្នកប្រើប្រាស់បណ្ដាសញសង្គម ស្ដីពីការនាំចូល ចូលមក​ក្នុង​ប្រទេស​កម្ពុជា នូវ​ផលិតផល​«ទឹកដោះគោ»​ម្យ៉ាង ដែលទទួលបានការអនុគ្រោះ ក្នុងការផលិត​នៅ​ក្នុង​ប្រទេស​ថៃ​នោះ វិទ្យុ​ផ្សាយ​សម្លេង «ABC» របស់​លោក សេង ប៊ុនវ៉េង ហៅអាចារ្យ «A» បាន​សម្រេច​ចិត្ត ចេញមុខ​ធ្វើ​ប្រតិកម្ម។ ជាប្រតិកម្មខ្លី ដោយ​មានអម​មកជាមួយ នូវវីដេអូបកស្រាយ ដែលប្រធានវិទ្យុមួយនេះ ធ្លាប់​បាន​ធ្វើ​ តាំង​ពីថ្ងៃ​ទី១៣ ខែ​០៨ ឆ្នាំ២០១៦។ ប៉ុន្តែ​ នៅប៉ុន្មានម៉ោង​ក្រោយ វិទ្យុនេះ បានចេញ​មកបកស្រាយ​​បន្ថែមទៀត នៅ​ក្នុង​កម្មវិធី​​ផ្សាយ​ផ្ទាល់​របស់ខ្លួន។​

វិទ្យុ «ABC» បាន​សរសេរ នៅលើ​ទំព័រ​ហ្វេសប៊ុក​របស់ខ្លួន ថា៖ «សូមបញ្ជាក់ថា បច្ចុប្បន្ននេះមិនមាននាំចូល [នូវ]ទឹក​ដោះ​គោ​ប្រភេទនេះ មក [ក្នុងប្រទេសកម្ពុជា] ទៀតទេ»។

វីដេអូបទយកការណ៍ របស់ទូរទស្សន៍ថៃ ឈ្មោះ «Thai PBS (Thai Public Broadcasting Service)» [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...