Posts tagged as "Information"

ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជាហើយ

ជុន ច័ន្ទបុត្រ បានចាកចេញពីកម្ពុជាហើយ

លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ នាយករង​ការផ្សាយ ផ្នែកខេមរភាសា នៃវិទ្យុ​អាស៊ី​សេរី​ បាន​ចាក​ចេញពី​កម្ពុជា ទៅ​កាន់​រាជធានី​ បាងកក ប្រទេស​ថៃ ហើយ តាម​ជើងហោះហើរ​ របស់ក្រុមហ៊ុន​អាកាសចរណ៍ «Thai Airway» កាលពីម៉ោង​១៥ និង០៤​នាទី ​ថ្ងៃសុក្រ ​ទី​២៨ ខែមេសា ឆ្នាំ២០១៧ ម្សិលម៉ិញ។ នេះ​បើ​​យោងតាម​សារព័ត៌មានក្នុងស្រុក ជាច្រើន ដែលផ្សាយឲ្យដឹង នៅរសៀលថ្ងៃសៅរ៍នេះ។

ព័ត៌មាននេះ ត្រូវបានអះអាង ថាជាការពិត ដោយមន្ត្រីជាន់ខ្ពស់ របស់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ និងបន្ទាប់មក អះអាងបន្ថែម ដោយលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។ លោក ខៀវ សុភ័គ បានថ្លែងថា នាយករងការផ្សាយ ជាខេមរភាសា នៃវិទ្យុអាស៊ីសេរី បានចាកចេញពីកម្ពុជា ដោយប្រើលិខិតឆ្លងដែនអាមេរិក។

យ៉ាងណា ការអះអាងខាងលើនេះ ​មិន​ទាន់​មានការ​បញ្ជាក់ ​ពីលោក ហួត វុទ្ធី ឬពីស្ថាប័ន​វិទ្យុ​អាស៊ី​សេរី ​នៅឡើយ​ មកទល់នឹងម៉ោងនេះ។ កាលពីថ្ងៃ​ទី​២១ ខែមេ​សា ឆ្នាំ២០១៧ [...]

អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ឲ្យ​ចំណាត់​ថ្នាក់​កម្ពុជា​«អន់»​ជាង​ភូមា

អ្នក​យក​ព័ត៌មាន​គ្មាន​ព្រំដែន ឲ្យ​ចំណាត់​ថ្នាក់​កម្ពុជា​«អន់»​ជាង​ភូមា

នៅមិនទាន់បានមធ្យមភាគ នៅឡើយទេ សម្រាប់វិស័យសារព័ត៌មាន នៅកម្ពុជា បើគេប្រៀបធៀបចំណាត់ថ្នាក់ របស់ប្រទេសនេះ នៅក្នុងបញ្ជីចំណាត់ថ្នាក់ ទាំង ១៨០ ប្រទេស ទើបនឹងចេញផ្សាយ ដោយអង្គការអ្នកយកព័ត៌មានគ្មានព្រំដែន (ហៅជាភាសាអង់គ្លេស «Reporters Without Borders » និងបារាំង «Reporters sans Frontières») ពីរដ្ឋធានីប៉ារីស ប្រទេសបារាំង។ ប្រទេសកម្ពុជា ទទួលបានពិន្ទុ ៤២,០៧ ត្រូវនឹងចំណាត់ថ្នាក់លេខ ១៣២ ខណៈប្រទេសដែលទទួលបានចំណាត់ថ្នាក់លេខ១ គឺប្រទេសណ័រវេស ដែលទទួលបានពិន្ទុ ត្រឹមតែ៧,៨០ប៉ុណ្ណោះ។

នៅបណ្ដាប្រទេសទាំង១០ នៃតំបន់អាស៊ីអាគ្នេយ៍ កម្ពុជាគ្រាន់បើជាង៦ប្រទេស មាន៖ ប្រទេស វៀតណាម (លេខ ១៧៥) ឡាវ (លេខ ១៧០) ព្រុយណេ (លេខ ១៥៦) សិង្ហបូរី (លេខ ១៥១) ម៉ាឡេស៊ី (លេខ ១៤៤) និងប្រទេស ថៃ (លេខ ១៤២)។ តែចំណាត់ថ្នាក់របស់កម្ពុជា នៅអន់ជាង៣ប្រទេស នោះគឺប្រទេស ឥណ្ឌូនេស៊ី (លេខ ១២៤) ហ្វីលីពីន (លេខ ១២៧) និងជាពិសេស គឺប្រទេសភូមា (លេខ ១៣១) [...]

វិទ្យុ​អាស៊ី​សេរី​ចាត់​ទុក​ករណី ជុន ច័ន្ទបុត្រ ជា​ការ​គម្រាម​ធ្ងន់ធ្ងរ

វិទ្យុ​អាស៊ី​សេរី​ចាត់​ទុក​ករណី ជុន ច័ន្ទបុត្រ ជា​ការ​គម្រាម​ធ្ងន់ធ្ងរ

ទាក់ទងនឹងរឿងរ៉ាវ របស់នាយករង ការផ្សាយផ្នែកខេមរភាសា នៃវិទ្យុអាស៊ីសេរី លោក ហួត វុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ ដែល​បាន​ចូល​ទៅក្នុងពន្ធនាគារព្រៃស កាលពីថ្ងៃទី១៩ ខែមេសាមកនោះ គេត្រូវរង់ចាំ​រយៈពេល​​មួយ​សប្ដាហ៍​ពេញ ដើម្បីទទួលបាន​ប្រតិកម្មជា​ផ្លូវការ របស់ស្ថាប័ន​វិទ្យុអាមេរិក ផ្សាយ​ចម្រុះ​ភាសា​មួយ​នេះ។ សេចក្ដី​ថ្លែង​ការណ៍​មួយ ដែលទើប​នឹង​ធ្លាក់ មកដល់ដៃ​អ្នកសារព័ត៌មាន ក្នុង​រសៀល​ថ្ងៃនេះ បាន​ចាត់​ទុក​ករ​​ណី​ខាង​​លើ ថាជា​​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ ទៅលើ​អ្នកសារព័ត៌មាន ខណៈរដូវកាល នៃ​ការបោះឆ្នោត កំពុងខិតជិត​មកដល់។

សេចក្ដីថ្លែងការណ៍ របស់វិទ្យុអាស៊ីសេរី បានការពារលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ ថា​«មិន​បាន​​ប្រព្រឹត្ត​​បទ​ល្មើស​ ព្រហ្មទណ្ឌ​​ណា​​មួយ​ទេ»។ អត្ថបទនោះ បានសរសេរថា៖ «គាត់ (លោក ហួត វុទ្ធី) ​ក៏​មិន​បាន​បន្លំ​ខ្លួន ឬ​ក៏​លាក់​​អត្តសញ្ញាណ​ ជា​អ្នក​សារព័ត៌មាន​​របស់​​អាស៊ីសេរី​ [...]

បុគ្គលិកវិទ្យុ ABC ធ្វើ​បាតុកម្ម​យំ​ទាមទារ កុំ​និយាយ​ពី​«នយោបាយ»

បុគ្គលិកវិទ្យុ ABC ធ្វើ​បាតុកម្ម​យំ​ទាមទារ កុំ​និយាយ​ពី​«នយោបាយ»

បាតុកម្ម«យំយែក» របស់បុគ្គលិកនៃវិទ្យុ «ABC» ដោយមានទាំងនិយាយ​ផ្សាយបន្តផ្ទាល់ បានផ្ទុះ​ឡើង ដើម្បី​ទាមទារ​ឲ្យ​លោក សេង ប៊ុនវេង ហៅអាចារ្យអេ ឲ្យ​ឈប់​និយាយ ពីរឿងនយោបាយ នៅលើ«អង់តែន»​វិទ្យុ ត​ទៅ​ទៀត។ បញ្ហា ដែលធ្វើឲ្យគេ​ពិបាកយល់ ពីវិជ្ជាជីវៈនៃអ្នកសារព័ត៌មាន របស់​វិទ្យុ​ផ្សព្វផ្សាយ​មួយ​នេះ ជា​ពិសេស​​របស់​ម្ចាស់​វិទ្យុ​តែម្ដង។

ដើម្បីដឹងពីបញ្ហាខាងលើ គេត្រូវត្រឡប់ថយក្រោយ ទៅប៉ុន្មានថ្ងៃមុនវិញ នៅពេលដែល​លោក សេង ប៊ុនវេង ព្យាយាមអញ្ជើញប្រធានគណបក្សសម្ព័ន្ធ​ដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ឲ្យចូល​ទៅ​និយាយ ដោយ​មិន​គិត​ថ្លៃ នៅក្នុងវិទ្យុរបស់លោក ដើម្បីឲ្យលោក ខឹម វាសនា «ហែកកេរ្ដិ៍»របស់ គណបក្ស​សង្គ្រោះ​ជាតិ ជា​សាធារណៈ ក្នុង​គោល​បំណង ធ្វើឲ្យគណបក្សប្រឆាំងដ៏ធំនេះ រលាយបាត់រូប។ ផ្សាយផ្ទាល់ នៅក្នុង​​កម្មវិធី​វិទ្យុ ​«ABC» របស់លោក កាលពីថ្ងៃទី២៣ ខែមេសា កន្លងមកនេះ លោក​អាចារ្យ​អេ ថែមទាំង​បាន​បរិហារ [...]

ជុន ច័ន្ទបុត្រ៖ «ធ្វើ​ជ្រូក​មិន​រា​ទឹក​ក្ដៅ​ទេ»

ជុន ច័ន្ទបុត្រ៖ «ធ្វើ​ជ្រូក​មិន​រា​ទឹក​ក្ដៅ​ទេ»

«ខ្ញុំធ្លាប់និយាយហើយ ធ្វើជ្រូកមិនរាទឹកក្តៅទេ» នេះ ជាសំដីច្បាស់ៗ កាលពីពេលកន្លងមក របស់​លោក ហួត វុទ្ធី មាន​រហស្សនាម ជុន ច័ន្ទបុត្រ នាយក​រង​ការផ្សាយ ជាខេមរភាសា នៃវិទ្យុអាស៊ីសេរី នៅមុនដីកា​កោះ​ហៅ ​របស់​សាលា​ដំបូងរាជធានី​ភ្នំពេញ និង​ការ​គម្រាម​ជា​បន្ត​បន្ទាប់ ពី​សំណាក់​មន្ត្រី​ជាន់​ខ្ពស់ របស់​អាជ្ញាធរ​កម្ពុជា​ ដែល​ធ្វើ​ឡើង តាម​រយៈប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងការចូល ទៅក្នុង​ពន្ធនាគារ​ព្រៃស កាលពី​ថ្ងៃ១៩ ខែ​មេសា ​កន្លង​មក ជាមួយ​នឹង​ក្រុម​តំណាង​រាស្ត្រ មកពីគណបក្ស​សង្គ្រោះ​ជាតិ។

នៅរសៀលថ្ងៃទី២២ ខែមេសានេះ ដីកាកោះមួយ ចុះហត្ថលេខា​កាល​ពីថ្ងៃទី២១ ខែមេសា​ម្សិលម៉ិញ ដោយ​លោក​ សៀង សុខ ព្រះ​រាជ​​អាជ្ញា​រង​សាលា​​ដំបូង​​រាជ​ធានី​ភ្នំពេញ បានបង្គាប់​ឲ្យ​លោក ហួត ឃីនវុទ្ធី ហៅ ជុន ច័ន្ទ​បុត្រ ឲ្យចូលខ្លួន​ទៅបំភ្លឺ ពីដំណើររឿង​ខាងលើនេះ នៅព្រឹកថ្ងៃទី០២ ខែឧសភាខាង​មុខ។ អាជ្ញាធរ​កម្ពុជា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...