កាសែត«កងទ័ពប្រជាជន»វៀតណាម ចេញផ្សាយជាខេមរភាសា
ចាប់ពីថ្ងៃសុក្រទី២០ ខែតុលានេះតទៅ បណ្ដាជនខ្មែរ និងឡាវ នឹងអាចស្វែងយល់ ពីព័ត៌មានទាំងឡាយ ដែលសារព័ត៌មានកុម្មុយនីស្ដវៀតណាម ឈ្មោះ «កាសែតកងទ័ពប្រជាជន (Quân đội nhân dân)» ផ្សាយចេញពីរដ្ឋធានី ហាណូយ។ នេះបើតាមការការផ្សាយឲ្យដឹង របស់ទីភ្នាក់ងារព័ត៌មានផ្លូវការ របស់របបកុម្មុយនីស ឈ្មោះ«VNA»។
ការចេញផ្សាយថ្មីជាខេមរភាសា និងជាភាសាឡាវនេះ ត្រូវបានសារព័ត៌មានកុម្មុយនីស្ដ ផ្ដល់ជូនព័ត៌មានជា ១១ផ្នែក៖ នយោបាយ ការពារជាតិ-សន្តិសុខ ទំនាក់ទំនងវៀតណាម-កម្ពុជា (ទំនាក់ទំនងវៀតណាម-ឡាវ សម្រាប់ភាសាឡាវ) អន្តរជាតិ សេដ្ឋកិច្ច-សង្គម វប្បធម៌-អប់រំ-ទេសចរណ៍និងកីឡា ការកំសាន្ដ (ទឹកដី-មនុស្ស សម្រាប់ភាសាឡាវ) ប្រវត្តិសាស្ត្រ-ប្រពៃណី រូបថត វីដេអូ និងសម្លេង។
ប៉ុន្តែគេមិនសង្ឃឹម ពីព័ត៌មានដែលផ្សាយចេញពីគេហទំព័រនេះ ថាមានឯករាជ្យភាព ឬជាដំណឹងទាន់ហេតុការណ៍ ចេញពីប្រទេសកម្ពុជា ឬប្រទេសឡាវនោះទេ។ ដោយហេតុថា [...]