ភេវរកម្មប៊ូស្តុន៖ រកមិនទាន់ឃើញជនសង្ស័យ តែរកឃើញសំណ និងដែកគោល
ភ្នាក់ងារស៊ើបអង្កេតអេហ្វប៊ីអាយ (FBI) បានផ្សាយជាសាធារណៈ នូវរូបថតបំណែកលោហធាតុ ខ្ទាតចេញពីឆ្នាំងមានគម្របមួយ ដែលទំនងជាត្រូវបានភេវរជនប្រើប្រាស់ ក្នុងអំពើភេវរកម្មបំផ្ទុះគ្រាប់បែកទាំងពីរគ្រាប់ នៅទីក្រុងប៊ូស្តុនជិតទីផ្ដាច់ព្រ័ត្រនៃកីឡារត់ម៉ារ៉ាតុន កាលពីរសៀលថ្ងៃច័ន្ទទី១៥ខែមេសា។ រហូតមកទល់នឹងពេលនេះ ការស៊ើបអង្កេតនៅមិនទាន់រកឃើញនរណាម្នាក់ ឬមាននរណាម្នាក់ចេញមកទទួលខុសត្រូវ ថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មនេះនោះឡើយ។
ទីកន្លែងកើតហេតុទីមួយ ថតពីលើ។
សម្ភារៈទាំងនេះ ត្រូវបានរកឃើញនៅក្នុងកាបូបស្ពាយនឹងខ្នងមួយ ពណ៌ខ្មៅ ដែលមានថតៗសម្រាប់ដាក់របស់របរផ្សេងទៀត។ បើតាមអេហ្វប៊ីអាយ គ្រាប់បែកមួយពីចំណោមគ្រាប់បែកទាំងពីរ ត្រូវបានព័ទ្ធជុំវិញដោយ គ្រាប់ឃ្លីដែកតូចៗ និង ដែកគោល ហើយបានដាក់ក្នុងកាបូបនេះ [...]