Posts tagged as "Nhek Bun Chhay"

ហ្វុនស៊ីនប៉ិច៖ មាន​ប្រធាន​បក្ស​ថ្មី តែ​មិន​ទាន់​មាន​«បេក្ខភាព​នាយក​រដ្ឋមន្ត្រី»

ហ្វុនស៊ីនប៉ិច៖ មាន​ប្រធាន​បក្ស​ថ្មី តែ​មិន​ទាន់​មាន​«បេក្ខភាព​នាយក​រដ្ឋមន្ត្រី»

គណៈបក្សហ្វុនស៊ីនប៉ិច មិនទាន់បានប្រកាសជាផ្លូវការណ៍ពី «បេក្ខភាពនាយករដ្ឋមន្រ្តី» ដែលនឹងត្រូវចូលរួម ក្នុងការបោះ​ឆ្នោតខែកក្កដា ឆ្នាំ២០១៣ខាងមុខនោះទេ។ កាលពីសមាជថ្មីៗកន្លងមក គណបក្សនេះ គ្រាន់តែបានប្រកាសតែងតាំង «ប្រធានគណបក្ស​ហ៊្វុនស៊ីនប៉ិច» តែប៉ុណ្ណោះ។


ម្ចាស់ក្សត្រី នរោត្ថម អរុណ រស្មី នៅក្នុងសមាជរបស់គណបក្ស។ MONOROOM.info photo/ O.Vary

ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណ រស្មី ដែលជាព្រះរាជបុត្រីពៅរបស់អតីតព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ត្រូវបានប្រកាសជាផ្លូវការជាប់ជា «ព្រះប្រធានគណបក្សហ៊្វុនស៊ីនប៉ិច» នៅក្នុងសមាជគណបក្ស កាលពីថ្ងែទី២៣ ខែមីនា ឆ្នាំ៣០១៣។

អ្នកនាំពាក្សគណ បក្សហ្វ៊ុនស៊ិនប៉ិច លោក ស៊ុំ សម្បុរ [...]

វិភាគ៖ នយោបាយ រាជ​វង្សានុវង្ស និង​រាជានិយម

វិភាគ៖ នយោបាយ រាជ​វង្សានុវង្ស និង​រាជានិយម

កាលពីពេលកន្លងមក សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ធ្លាប់មានបន្ទូល​ជា​អាថ៌ថា ព្រះរាជវង្សានុវង្ស «ពុំគួរ» ធ្វើនយោបាយនោះទេ ហើយត្រូវស្ថិតជាអព្យាក្រឹតភាព និងរួបរួមគ្នានៅជុំវិញ​រាជ​បល្ល័ង្ក ព្រះមហាក្សត្រ និងព្រះមហាក្សត្រិយ៉ានី ក្នុងព្រះបរមរាជវាំង។


ព្រះអនុជ នរោត្តម អរុណរស្មី នៅលើគេហទំព័ររបស់គណបក្សហ្វុនស៊ីនប៉ិច។

ការលើកព្រះបន្ទូលនេះឡើង ខណៈពេលដែលគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច របស់លោក ញឹក ប៊ុនឆៃ គ្រោងនឹង​យាងសម្តេចរាជបុត្រី ព្រះអនុជ នរោត្តម អរុណរស្មី មកដឹកនាំ គណបក្សហ៊្វុនស៊ិនប៉ិច ដើម្បីចូលរួមការបោះឆ្នោតជាតិ នាថ្ងៃ២៨ ខែកក្កដាខាងមុខនេះ។

រដ្ឋធមនុញ្ញរបស់ប្រទេសកម្ពុជា មិនបានហាមឃាត់រាជវង្សានុវង្ស [...]

បើកអោយ​ចូល​គោរព​​ព្រះ​វិញ្ញាណក្ខន្ធ ជា​សាធារណៈ តែ​បដិសេធ​មេ​បក្ស​ប្រឆាំង

បើកអោយ​ចូល​គោរព​​ព្រះ​វិញ្ញាណក្ខន្ធ ជា​សាធារណៈ តែ​បដិសេធ​មេ​បក្ស​ប្រឆាំង

បណ្ដាជនអ្នកគោរពស្រឡាញ់ អង្គព្រះមហាវីរក្សត្រ ព្រះបាទនរោត្ដម សីហនុ ដែលមានបំណងចង់ចូលទៅថ្វាយគាវរកិច្ច​ចុងក្រោយ នៅ​ចំពោះព្រះម្ឈូសារ អាចដាក់ពាក្យសុំមកព្រះបរមរាជវាំង ចាប់តាំងពីថ្ងៃទី២៦ខែតុលានេះតទៅ។


អ្នកស្ដាយស្រណោះ អតីតព្រះមហាក្សត្រ នៅមុខព្រះបរមរាជវាំង។ រូបថត nbcnews.com។

ប្រជាជនខ្មែរជាច្រើនពាន់នាក់ ដែលមានមកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា បានប្រមូលគ្នាមកជួបជុំយ៉ាងសម្បើម គិត​ចាប់តាំងពីថ្ងៃដំបូង ដែលអតីតព្រះមហាក្សត្រ ទ្រង់សោយទីវង្គត់នៅទីក្រុងប៉េកាំងប្រទេសចិន ហើយនៅតែបន្ដ កាន់​ព្រះមរណទុក្ខដដែលនេះ រហូតដល់បីខែក្រោយ បើទោះជារយះពេល៧ថ្ងៃ នៃការកាន់ព្រះមរណទុក្ខជាផ្លូវការ បានបញ្ចប់​រួចហើយក៏ដោយ។ ហើយពួកគេអាចដាក់ពាក្យសុំមកព្រះបរមរាជវាំង [...]

អតីតព្រះមហាក្សត្រ នរោត្តម សីហនុ សោយទីវង្គត (LIVE)

អតីតព្រះមហាក្សត្រ នរោត្តម សីហនុ សោយទីវង្គត (LIVE)

ទំព័រនេះ នឹងដាក់ជូនលោកអ្នក នូវអត្ថបទថ្មីៗ ភ្លាមៗ និងជាបន្ដបន្ទាប់ នូវព្រឹត្តិការណ៍ដ៏សោកសៅ របស់ប្រទេសកម្ពុជា ទាក់ទងនឹងមរណភាពរបស់ អតីតព្រះមហាក្សត្រ នរោត្ដម សីហនុ ក្នុងព្រះជន្នាយុ ៨៩ព្រះវស្សា។ សូមអញ្ជើញត្រឡប់​ចូលមកអាន នៅក្នុងទំព័រដដែលនេះ ដើម្បីអាននូវពត៌មាន ឬរបាយការណ៍ ដែលកើតឡើងជាបន្ដបន្ទាប់ ជុំវិញព្រឹត្តិការណ៍​ដ៏រន្ធត់ និងក្រៀមក្រំនេះ។


រូបថតនៅឆ្នាំ១៩៥២ ខណៈដែលព្រះអង្គ ទ្រង់ឡើងគ្រងរាជ្យជាលើកដំបូង។

      • ម៉ោង០២ម៉២២ ម៉ោងនៅភ្នំពេញ ព្រឹកថ្ងៃទី១៥តុលា ឆ្នាំ២០១២៖

គេហទំព័រដើមអំពិល បានផ្សាយអោយដឹងពីដំណឹង «រន្ធត់ និងសោកសៅ» ដោយបានស្រង់សំដីរបស់ លោកញឹក ប៊ុនឆៃ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...