ញឹក ប៊ុនឆៃ អស់តំណែងពីរដ្ឋាភិបាល
ព្រះរាជក្រិត្យធ្វើនៅព្រះបរមរាជវាំង ចុះថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ដែលធ្វើឡើង តាមសេចក្តីក្រាបបង្គំទូលថ្វាយ របស់លោក ហ៊ុនសែន នាយករដ្ឋមន្ត្រី-ប្រធានគណបក្សប្រជាជនកម្ពុជា បានត្រាស់បង្គាប់ ឲ្យ«បញ្ចប់មុខតំណែង» លោក ញឹក ប៊ុនឆៃ ពីទីប្រឹក្សារដ្ឋាភិបាល មានថានៈស្មើ«ឧបនាយករដ្ឋមន្ត្រី»។ ព្រះរាជក្រិត្យ ដែលមកដល់ដៃអ្នកសារព័ត៌មាននៅថ្ងៃនេះ បានត្រាស់បង្គាប់បន្ថែម ឲ្យលោក ហ៊ុន សែន គឺជាអ្នកទទួលបន្ទុកអនុវត្តន៍ ការបញ្ចប់តំណែងខាងលើ។
លោក ញឹក ប៊ុនឆៃ ដែលមកដល់ថ្ងៃនេះ ត្រូវបានគេស្គាល់ថា ជាអតីតមេទ័ពតស៊ូដ៏ល្បីល្បាញ របស់គណបក្សរាជានិយម ហ្វុនស៊ីនប៉ិច ហើយដែលបានចាកចេញពីគណបក្សនេះ កាលពីជាងមួយឆ្នាំមុន ទៅបង្កើតគណបក្ស «ខ្មែររួបរួមជាតិ»។ គណបក្សថ្មី ដឹកនាំដោយលោក ញឹក ប៊ុនឆៃ បានឈ្នះបានមួយឃុំ នៅខេត្តបន្ទាយមានជ័យ ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃអាទិត្យ ទី៤ [...]