ប្រមុខដឹកនាំនៃប្រទេសគូសត្រូវទាំងពីរ នឹងជួបគ្នាស្អែក
នាយកខុទ្ទកាល័យប្រធានាធិបតី នៃប្រទេសកូរ៉េខាងត្បូង លោក «Im Jong-seok» បានប្រកាសនៅថ្ងៃព្រហស្បត្តិ៍នេះថា លោកប្រធានាធិបតី មូន ចេ-អ៊ីន (Moon Jae-in) នឹងទទួលជួបសមភាគីរបស់លោក ជាលក្ខណៈនិមិត្តរូប នៅលើផ្នែកម្ខាង នៃខ្សែបន្ទាត់ខណ្ឌចែក រវាងប្រទេសកូរ៉េខាទាំងពីរ ដែលជាតំបន់គ្មានយោធា។
«ផ្នែកម្ខាង»នេះ ស្ថិតក្នុងទឹកដី នៃប្រទេសកូរ៉េខាងត្បូង។ បើសិនជាលោក គីម ជុង-អ៊ុន (Kim Jong-un) អគ្គមគ្គុទេសក៍ នៃប្រទេសកូរ៉េខាងជើង បានឈានជំហាន ឆ្លងកាត់ខ្សែបន្ទាត់នេះ លោកនឹងក្លាយជាមេដឹកនាំកូរ៉េកុម្មុយនីស្ដិ៍លើកដំបូងបង្អស់ ដែលបានជាន់ដីកូរ៉េខាងត្បូង រាប់ចាប់តាំងពីសង្គ្រាមកូរ៉េ ដែលបានបញ្ចប់ទៅ ដោយកិច្ចព្រមព្រៀងឈប់បាញ់មួយ កាលពី៦៥ឆ្នាំមុន។
នៅក្នុងគម្រោងជំនួប រវាងមេដឹកនាំទាំងពីរ លោក គីម នឹងធ្វើការត្រួតពល ដែលជាពិធីការកិត្តិយស សម្រាប់ទទួលមេដឹកនាំបរទេស ហើយបន្ទាប់មក លោកទាំងពីរ នឹងដើរដោយថ្មើរជើង [...]