«ប៉ូលិសចរាចរណ៍ខណ្ឌដូនពេញម្នាក់ ស៊ីដាច់ប្រាក់៦០ដុល្លា»
បុរសម្នាក់ ដែលចេញពីសំអាតឈាម នៅមជ្ឈមណ្ឌលឈាមកាល់ម៉ែត បានថយឡាន បុកដើមឈើនៅអែបផ្លូវនោះ បណ្ដាលឲ្យដួល ដោយសារការភ្លេចភ្លាំងស្មារតី ព្រោះមានជម្ងឺប្រចាំកាយ។ នៅពេលមានគ្រោះថ្នាក់នេះ មន្ត្រីប៉ូលិសចររាចរណ៍ម្នាក់ បាននិយាយទៅកាន់ស្រ្តី ជាប្រពន្ធម្ចាស់ឡានថា បើចង់ចប់រឿងប្រគល់លុយ ៣០០ដុល្លា ឲ្យខ្លូនទៅបានហើយ។
ផ្ទុយទៅវិញ អ្នក ប៉ែន យ៉ានី ជាភរិយានោះ បានបដិសេធថា អ្នកស្រីគ្មានលុយទេ។ តែប៉ូលិសចររាចរណ៍រូបនោះ នៅតែបន្តនិយាយឲ្យអ្នកស្រី ចំណាយប្រាក់ដើម្បីបញ្ចប់រឿងដដែល ដែលក្នុងនោះ មានអ្នករត់ម៉ូតូឌុបម្នាក់ដែរ ដែលត្រូវរបួសដៃដោយសារ ដើមឈើខាងលើ។ អ្នកស្រី ប៉ែន យ៉ានី ដោយមិនចង់មានរឿងវែងឆ្ងាយ ក៏ប្រាប់ទៅប៉ូលិសរូបនោះថា អ្នកស្រីគ្មានលុយទេ តែអ្នកស្រីអាចខ្ចី ប្អូនអ្នកស្រី ៦០ ដុល្លា។ បន្ទាប់មក មន្រ្តីនគរបាលជើងឆើតម្នាក់នេះ បានយកលុយនោះ ហើយបានចាកចេញ ដោយគ្មានដោះស្រាយអ្វីទាំងអស់។
ម្ចាស់អ្នកបើកបររថយន្ដ លោក គីម [...]