ISIS សម្លាប់យុវតី១៩នាក់ ព្រោះនាងបដិសេធមិនធ្វើទាសីផ្លូវភេទ
មន្ត្រីជាន់ខ្ពស់មួយរូបជាតិ គៀដ លោក សាអេដ មីមូស៊ីនី (Saeed Mimousini) បានថ្លែងប្រាប់សារព័ត៌មាន «Iraqi News» ឲ្យដឹងថា មានស្ត្រីក្មេងៗជាច្រើនទាំងនោះ ត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នៅក្រុង ម៉ូសូល (Mosoul ក្នុងប្រទេសអៀរ៉ាក់) ទីក្រុងដែលបានក្លាយ ជាមូលដ្ឋានដ៏រឹងមាំមួយ របស់ក្រុមអង្កការភេរវនិយម មួយនេះ។
លោក សាអេដ បានឲ្យដឹងទៀតថា គេមិនដឹងថា តើស្ត្រីវ័យក្មេងទាំងនោះ មានដើមកំណើតជាជនជាតិ គៀដ ដែលពួកសមាជិករដ្ឋអ៊ីស្លាម តែងតែសម្លាប់មិនរើសមុខ នោះឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយ ពួកនាងត្រូវបានសម្លាប់ ដោយសារបាននិយាយថា «ទេ» ទៅនឹងការចាប់បង្ខំ ឲ្យរួមរ័ក្សធ្វើជាទាសីផ្លូវភេទ ឲ្យក្រុមយុទ្ធជនទាំងនោះ។
ព័ត៌មាននេះ មិនទាន់ត្រូវបានអះអាង បញ្ជាក់ពីភាពជាក់លាក់ ដោយប្រភពឯករាជ្យផ្សេងទៀតនៅឡើយ។
កាលពីសប្ដាហ៍មុន បញ្ជីតារាងតម្លៃខ្លួនមួយ ត្រូវបានទម្លាយឲ្យដឹង បង្ហាញពីតម្លៃទិញលក់ ធ្វើទៅលើទាសីផ្លូវភេទ [...]