តារា​បង្ហាញ​ម៉ូដ​ស្រី​ជាតិ​កាណាដា​ម្នាក់ ស្ម័គ្រ​ប្រយុទ្ធ​ប្រឆាំង ISIS

នាង ថៃហ្គើ សាន់ (Tiger Sun) អតីតតារាបង្ហាញម៉ូដ ជាតិកាណាដាមួយរូប បានទុកមួយអន្លើ នូវជីវិតហឺហា សុខ​សន្តិភាព​របស់​នាង ដើម្បីចេញមកប្រយុទ្ធប្រឆាំង អង្គការរដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី។ ជាពលិកម្មដើម្បី​បុព្វហេតុ​មួយ ដែល​នាង ថៃហ្គើ បានសម្រេចចិត្តធ្វើ បន្ទាប់ពីចំណងស្នេហ៍ រវាងនាង និងគូស្នេហ៍ បាន​បញ្ចប់​កាល​ពី​ខែមីនា​កន្លង​ទៅ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១២ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 13, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើមានមនុស្សប៉ុន្មាននាក់ ដែលសម្រេចចិត្ត ធ្វើការផ្លាស់ប្ដូរជីវិតរបស់ខ្លួន មករស់នៅយ៉ាងវេទនា នៅខ្សែរ​ត្រៀម​ជួមុខ នៃការប្រយុទ្ធប្រឆាំង អង្គការរដ្ឋអ៊ីស្លាម នៅក្នុងប្រទេស៊ីរី? មិនមានច្រើនប៉ុន្មានទេ ហើយចំនួន​នេះ ក៏កាន់តែខ្សត់ទៅទៀត នៅពេលដែលគេដឹងថា ម្នាក់នោះជាស្ត្រី! ប៉ុន្តែអតីតតារាបង្ហាញម៉ូដ ជាតិកាណាដា​ម្នាក់​នេះ កំពុងធ្វើការងារនេះ ប្រកបដោយភាពហានក្លា។

សារព័ត៌មានអង់គ្លេស «The Daily Mail» ដែលចេញផ្សាយប្រចាំថ្ងៃ បានស្រង់សំដីពន្យល់របសនាង មក​រៀប​រាប់ថា៖ «ខ្ញុំជាសាក្សី ដឹងនូវរឿងជាច្រើន ដែលខ្ញុំខ្លួនឯង មិនដែលគិតស្មានដល់។ ខ្ញុំឃើញនៅនឹងភ្នែក ក្មេង​ស្រីម្នាក់បានស្លាប់ បន្ទាប់ពីនាងបានរងគ្រោះ នឹងគ្រាប់មីនមួយ។ ក្មេងស្រីនេះស្លាប់ ព្រោះក្រុមស្ម័គ្រប្រយុទ្ធ ជាតិគៀដ (Kurde) មិនមានថ្នាំ ឬសម្ភាៈវេជ្ជសាស្ត្រ ដើម្បីជួយសង្គ្រោះនាង។»

បន្ទាប់ពីទស្សនីយភាព ដ៏«ស្រយ៉ុតចិត្ត»នេះ អតីតតារាបង្ហាញម៉ូដ អាយុ៤៦ឆ្នាំ បានជួបនូវព្រឹត្តិការណ៍​មួយ​ទៀត នោះគឺនាង បានឃើញជនរួមជាតិរបស់នាង លោក ចន ម៉ាគៀរ (John Maguire) ដែលនាងបានស្គាល់ បាន​ចេញទៅធ្វើ ជាកងស្ម័គ្រប្រយុទ្ធ «Daech» របស់អង្គការរដ្ឋអ៊ីស្លាម។ ហេតុដូច្នេះហើយ នាង ថៃហ្គើ បាន​សម្រេច​ចិត្ត ចេញទៅប្រកៀកស្មារ ជាមួយកងទ័ព គៀដ ហើយចុះទៅដល់ផ្ទាល់ ក្នុងសមរភូមិដ៏ក្ដៅ បើទោះ​ជា​នាង មិនដែលហ្វឹកហាត់ ត្រៀមខ្លួនធ្វើការប្រយុទ្ធ ក្នុងសមរភូមិបែបនេះក៏ដោយ។

គ្មានអ្វីចម្លែកទេ!

នាង ថៃហ្គើ បានបដិសេធថា នាងមិនដែល បានសម្លាប់នរណាម្នាក់ទេ ប៉ុន្តែនាងបានទទួលខ្លួនថា នាងបាន​ជួយ​ប្រាប់ទាហាន គៀដ ដើម្បីកំណត់អត្តសញ្ញាណ ពួកជីហាដ ដោយប្រើកែវយិត។ អតីតស្ត្រី​បង្ហាញម៉ូដ​រូប​នេះ បានថ្លែងបន្តទៀតថា៖ «តើខ្ញុំដែលឃើញ ឈុតឆាកកាប់សម្លាប់ឬទេ? តើខ្ញុំធ្លាប់ឃើញ ក្រុមសមាជិក​រដ្ឋ​អ៊ីស្លាម សម្លាប់ជនស្លូតត្រង់ឬទេ? ចាំ ខ្ញុំបានឃើញ ព្រោះខ្ញុំនៅខ្សែរត្រៀម ជួរមុខគេបង្អស់។ ពួក Daech បាន​ស្វែងរកកាប់​សម្លាប់ ពួកយើង។ អញ្ចឹងហើយ បើយើងឃើញពួក Daech យើងត្រូវសម្លាប់ពួកវា... រឿងនេះ​គ្មាន​អ្វី​ចម្លែក​ទេ។»

សារព័ត៌មានអង់គ្លេស បានបន្តយកសំដីនាង មកចុះផ្សាយទៀតថា៖ «និយាយឲ្យត្រង់ទៅ សាកសពរាប់សិប លែងធ្វើឲ្យខ្ញុំភ័យរន្ធត់ទៀតហើយ។ នៅពេលខ្ញុំឃើញមិត្តរួមអាវុធ បានស្លាប់នៅក្នុងពេលប្រយុទ្ធ ខ្ញុំបានស្រែក​រន្ធត់ចិត្ត តែបន្តិចប៉ុណ្ណោះ ព្រោះខ្ញុំត្រូវទទួលយក ពីរឿងនេះ ដែលតែងកើតឡើង នៅក្នុងពេលសង្គ្រាម។ ជា​រឿង​មួយ​អយុត្តិធម៌ណាស់ ប៉ុន្តែនៅក្នុងព្រឹត្តិការណ៍បែបនេះ តើមានការពិតណាផ្សេង ដែលសមស្របជាង​នេះ។»

កាលពីសប្ដាហ៍កន្លងទៅ នាង ថៃហ្គើ បានវិលត្រឡប់ ទៅប្រទេសកាណាដាវិញ ដើម្បីបានជួបមុខកូនស្រី របស់​នាង និងត្រឡប់មកទទួលការទ្រទ្រង់ ផ្នែកសុខភាពឡើងវិញផង ដោយសារនៅក្នុងសង្គ្រាម នាង ថៃហ្គើ មិន​បានហូប​ចុក​ ឬសម្រាកគ្រប់​គ្រាន់៕

» ខាងក្រោមនេះ ជារូបភាពមួយចំនួន និងវីដេអូ របស់នាង ថៃហ្គើរ សាន់៖




Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...