ភេរវកម្មនៅប៉ារីស៖ ប្រធានាធិបតីដាក់ប្រទេសក្នុងភាពអាសន្ន
នៅក្នុងបទអន្តរាគមន៍ នៅតាមកញ្ចក់ទូរទស្សន៍ លោកប្រធានាធិបតីបារាំង ហ្វ្រង់ស៊័រ ហូឡង់ (François Hollande) បានប្រកាសទៅកាន់ប្រជាជាតិ ទាំងអារម្មណ៍ក្ដុកក្ដួល ថាលោកបានកោះប្រជុំជាបន្ទាន់ នូវគណៈរដ្ឋមន្ត្រី ជាលក្ខណៈវិសមញ្ញមួយ ដើម្បីដាក់«ប្រទេសបារាំងទាំងមូល ទៅក្នុងភាពអាសន្ន» បន្ទាបពីការវាយប្រហារជាច្រើន ត្រូវបានធ្វើឡើង នៅកណ្ដាលរដ្ឋធានីប៉ារីស។ ព្រំដែនរបស់បារាំង ក៏ត្រូវបានបិទ ក្នុងអំឡុងពេលនេះដែរ។
លោកប្រធានាធិបតី បានស្នើឲ្យមាន«អន្តរាគមន៍ពីកងទ័ព» ដើម្បីបញ្ជៀសការវាយប្រហារផ្សេងទៀត ហើយបានប្រកាសថា នឹង«ចល័តគ្រប់កងកម្លាំង ដែលមានទាំងអស់» ដើម្បីតាមចាប់ខ្លួន ភេរវជន និងផ្ដល់សុវត្ថិភាព ទៅដល់សង្កាត់ទាំងឡាយ ដែលទើបនឹងរងការវាយប្រហារនេះ។ លោក ហូឡង់ បានថ្លែងឡើងថា៖ «ខ្ញុំក៏បានស្នើសុំកងទ័ព ឲ្យចូលអន្តរាគមន៍ ក្នុងហេតុការណ៍នេះដែរ។ ពេលនេះ កងកម្លាំងទាំងនោះ កំពុងស្ថិតនៅក្នុងតំបន់ [...]