Posts tagged as "Justice"

អតីត​ប្រធាន​តុលាការ​រាជធានី ត្រូវ​ឃុំ​ខ្លួន​«ស្ងាត់ៗ»​នៅ​ពន្ធនាគារ

អតីត​ប្រធាន​តុលាការ​រាជធានី ត្រូវ​ឃុំ​ខ្លួន​«ស្ងាត់ៗ»​នៅ​ពន្ធនាគារ

នៅវេលាម៉ោងជិត១៨ ល្ងាចថ្ងៃទី១៦ ខែសីហានេះ លោក អាំង មាលតី អតីតប្រធានតុលាការរាជធានី ត្រូវបាន​តុលាការ​ខេត្តកណ្តាល សម្រេច​ឃុំខ្លួន យ៉ាងស្ងាត់កំបាំងជាទីបំផុត នៅ​ក្នុងពន្ធនាគារ​ខេត្តកណ្តាល​។ លោក មាលតី ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនកាលពីថ្ងៃទី១៤ ខែសីហា មុននឹងបញ្ជូនលោក មក​កាន់​តុលាការខេត្តកណ្ដាល នៅរសៀលថ្ងៃទី១៦ ខែសីហានេះ ដើម្បីទទួលការសម្រេចរបស់តុលាការ។

លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានថ្លែងឲ្យដឹងថា អង្គភាព​ប្រឆាំង​អំពើពុករលួយ បាន​អញ្ជើញលោក ​អាំង ​មាលតី ចូលមកសាកសួរ​ស្តាប់​ចម្លើយ កាលពីថ្ងៃទី១៤ ខែសីហា។ ការសាកសួរនេះ បានធ្វើឡើងជាច្រើនដងមកហើយ ប៉ុន្តែការសាកសួរលើកនេះ លោក អាំង មាលតី ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ សម្រេច​ឃាត់ខ្លួនទុកតែម្ដង ជុំវិញបទចោទ វិ​តិ​ក្រម ( ជំរិត​ទារប្រាក់ )​ កាលពីវេលាថ្ងៃត្រង់ ថ្ងៃ​ដដែលនោះ។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង [...]

ហុង សុខ​ហួរ អាច​​ប្រឈម​​នឹង​បទ​ចោទ ចំនួន​​៣ករណី

ហុង សុខ​ហួរ អាច​​ប្រឈម​​នឹង​បទ​ចោទ ចំនួន​​៣ករណី

សមាជិកព្រឹទ្ធសភា មកពីគណបក្ស សម រង្សី និងជាអ្នកជំនាញខាងព្រំដែន របស់គណបក្សសង្គ្រោះជាតិ លោក ហុង សុខហួរ អាចនឹងប្រឈមទល់នឹងបទចោទ ចំនួន៣ ដែលបទចោទណាមួយ ក៏សុទ្ធតែមានទោស ត្រូវជាប់ពន្ធនាគារ ជាច្រើនឆ្នាំ។ នេះបើតាមប្រភព ពីមន្ត្រីតុលាការ បានថ្លែងបង្ហើបដឹង នៅព្រឹកថ្ងៃទី១៦ ខែ​សីហានេះ។

នៅ​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០១៥ នេះ លោក ហុង សុខហួរ ត្រូវបានក្រុមអាជ្ញាធរ បញ្ជូនត្រឡប់មក​តុលាការ​វិញ ដើម្បីអនុញ្ញាឲ្យចៅក្រមស៊ើបសួរ លោក ​កោ វណ្ឌី ​ធ្វើការ​សាកសួរ​។ សមាជិកព្រឹទ្ធសភា មកពី​គណបក្សប្រឆាំងរូបនេះ ត្រូវបានអាជ្ញាធរ គ្រប់គ្រងដោយរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនកាលពី​ព្រឹក​ថ្ងៃ​ម្សិលម៉ិញ ពីក្នុងគេហដ្ឋានរបស់តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិ លោក យន្ដ ថារ៉ូ នៅ​ភូមិ​គោក​ឃ្លាង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។

ការចាប់ខ្លួនសមាជិកព្រឹទ្ធសភា ទាំងអភ័យឯកសិទ្ធិនេះ បានធ្វើឡើងតាមបញ្ជា លោកនាយករដ្ឋមន្ត្រី [...]

អតីត​ប្រធាន​សាលា​ដំបូង​រាជធានី អាំង មាលតី ត្រូវ​បាន​ឃាត់​ខ្លួន

អតីត​ប្រធាន​សាលា​ដំបូង​រាជធានី អាំង មាលតី ត្រូវ​បាន​ឃាត់​ខ្លួន

កាលពីថ្ងៃទី១៤ ខែសីហាម្សិលមិញ វេលាម៉ោងប្រមាណជា ១២ថ្ងៃត្រង់ លោក អាំង មាលតី អតីតប្រធាន​សាលាដំបូង រាជធានីភ្នំពេញ ត្រូវបានឃាត់ខ្លួនដើម្បីសាកសួរ នៅអង្គភាពប្រឆាំងអំពើពុករលួយ។ នេះបើតាម​ការ​បញ្ជាក់ របស់លោក ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដែលត្រូវបានស្រង់​សម្ដី​ដោយ​សារព័ត៌មាន ក្នុងស្រុក។

លោក យ៉ិនទៀង បានបញ្ជាក់ទៀតថា តាមច្បាប់កម្ពុជា លោក មាលតី អាចនឹងត្រូវឃាត់​ទុក ក្នុងរយៈពេល​៤៨ម៉ោង មុននឹងបញ្ជូនខ្លួន ទៅកាន់តុលាការ។ លោក​ទេសរដ្ឋមន្ត្រី​ ដែលទទួលបន្ទុក​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​​រូបនេះ បាន​ថ្លែងឲ្យដឹងថា លោក​ អាំង មាលតី ​ត្រូវ​បាន​អង្គភាព​លោក​រក​ឃើញ ​ថា​បាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​បទ​នីតិក្រម ដែល​ជា​បទល្មើស​អំពើពុករលួយ។

ប៉ុន្តែប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មិនបានអះអាងថា តើនឹងត្រូវបញ្ជូនខ្លួនលោក អាំង មាលតី ទៅកាន់​តុលាការ​នៅ​ពេលណា ឬ​យ៉ាងណានោះឡើយ ដោយលោកគ្រាន់តែថ្លែងថា [...]

ឲ្យ ឈូក បណ្ឌិត ចូល​ខ្លួន ដើម្បី​អាច​ចាប់​សកម្ម​ជន​បក្ស​ប្រឆាំង?

ឲ្យ ឈូក បណ្ឌិត ចូល​ខ្លួន ដើម្បី​អាច​ចាប់​សកម្ម​ជន​បក្ស​ប្រឆាំង?

នៅពេលដែលមតិមួយចំនួន និយាយថា ការចូលសារភាពរបស់លោក ឈូក បណ្ឌិត ដើម្បីអនុវត្តទោស​ក្នុង​ពន្ធនាគារ ទៅលើបទចោលបាញ់បោះ យ៉ាងអាណាធិបតេយ្យ ទៅលើកម្មករ ថាជាការបិទបញ្ចប់ នូការរិះគន់ និង​នីទណ្ឌភាពនៅកម្ពុជានោះ សម្រាប់មតិមួយចំនួន បានគិតថា ការចូលខ្លួន របស់អតីតអភិបាលក្រុងបាវិត ជាការបើកផ្លូវឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន ឈាន ទៅចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងផ្សេងទៀត។

លោក អំ សំអាត ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ បានសម្ដែង​ទស្សនៈ​របស់លោក ប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាការចូលខ្លួនសារភាព របស់លោក ឈូក បណ្ឌិត នា​ពេលនេះថាអាចជានុយ សម្រាប់បំពាក់ ដើម្បីស្ទូចយកសកម្មជននានា របស់គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធ​នឹងអំពើហិង្សានៅស្ពាននាគ។ លោក បានពន្យល់ឡើងថា៖ «យើងមើលឃើញថា នៅពេលដែលសម្តេច​នាយក​រដ្ឋមន្រ្តី ប្រកាសឲ្យចាប់ខ្លួនបន្ថែមទៀតទៅលើសកម្មជនគណបក្សសង្គ្រោះជាតិ [...]

ឈូក បណ្ឌិត ចូល​ខ្លួន ព្រោះ​ចង់​«រួច»​ខ្លួន?

ឈូក បណ្ឌិត ចូល​ខ្លួន ព្រោះ​ចង់​«រួច»​ខ្លួន?

ការចូលសារភាពរបស់លោក ឈូក បណ្ឌិត បានបន្សល់ទុក នូវមន្ទិលយ៉ាងច្រើន ដល់សាធារណៈមតិ និងជា​ពិសេស ដល់មន្ត្រីដែលតាមឃ្លាំមើល ថាតើនេះជាការចូលសារភាព ដោយគ្មានល្បិចកិច្ចកល់ពីក្រោយ ឬយ៉ាង​ណា? មន្ត្រីអង្គការសង្គមស៊ីវិលមួយចំនួន បាននិយាយថា លោក ឈូក បណ្ឌិត ជាអ្នកមានអំណាចមួយរូប ហើយ​​មានខ្នងបង្អែក​នៅពីក្រោយ ដូច្នេះគេពិបាកនឹងជឿថា នៅពីក្រោយការចូលសារភាពនេះ មិនមានការ​សម្រប​សម្រួលគ្នា​នោះ​ណាស់។

ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បានថ្លែង​ប្រាប់​ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានលើកឡើងវា វត្តមានរបស់លោក ឈូក បណ្ឌិត ក្រោយការថ្លែង ដ៏មានឥទ្ធិពល​របស់លោកនាយករដ្ឋមន្រ្តី បន្ទាប់ពីបានរត់គេចខ្លួន អស់រយៈពេលជាងបីឆ្នាំ ទៅហើយ។ លោកសំអាត បាន​និយាយថា ការបង្ហាញខ្លួននៅពេលនេះ ក៏ជាការបង្ហាញនូវការភ្ញាក់ផ្អើលមួយថ្មី ថាសមត្ថកិច្ចទាំងអស់ មិនមាន​លទ្ធភាពក្នុងការបំពេញការងារ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...