Posts tagged as "Justice"

ព្រមាន​ចាក់​សាំង​បម្រុង​ដុត​ខ្លួន មិន​ឲ្យ​រឹប​អូស​ផ្ទះ

ព្រមាន​ចាក់​សាំង​បម្រុង​ដុត​ខ្លួន មិន​ឲ្យ​រឹប​អូស​ផ្ទះ

លោក វង្ស ប៊ុនពិសិដ្ឋ ព្រះរាជអាជ្ញារង ជាមួយនឹងកងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរខណ្ឌទួលគោក បានអនុវត្ត​សាលក្រម រឹបអូសយកផ្ទះលេខ 62 EO E1 E2 នៅព្រឹកថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នា២០១៥នេះ តាមបណ្តោយផ្លូវលេខ ៥៩៨ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ តែមិនបានសម្រេចព្រោះ ម្ចាស់ផ្ទះបាន​ចាក់​សាំង​លើខ្លួន បម្រុងដុតសម្លាប់ខ្លួន។

សមត្ថកិច្ចបានចុះមករឹបអូស ផ្ទះខាងលើនេះ តាមពាក្យបណ្តឹងរបស់លោក ឡៅ ស៊ុនប៉ា ដែលបានប្តឹងទៅ​សមត្ថកិច្ច តែត្រូវភាគីម្ចាស់ផ្ទះបដិសេធមិនព្រម ហើយបានបញ្ជាក់ថា ខ្លួនបានសងប្រាក់ ទៅដើមបណ្តឹងចំនួន ២៣ម៉ឺន​ដុល្លា​រួចហើយ នៅសល់តែ ៦ម៉ឺន ១ពាន់ដុល្លាទៀត តែប៉ុណ្ណោះ។

តាមមន្រ្តីនគរបាល បានឲ្យដឹងថា ចុងបណ្តឹង ដែលជាម្ចាស់ផ្ទះខាងលើ មានឈ្មោះ យិន សុវណ្ណនី។ ចំណែក​ការ​ចុះអនុវត្តសាលក្រម រឹមអូសផ្ទះខាងលើនេះ មិនបានសម្រេចទេ នៅថ្ងៃដដែលនេះ៕

តំណាង​រាស្រ្ត CNRP ប្តឹង​ក្រុម​បាតុករ ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាត ដោយ​គិត​ទុក​ជា​មុន

តំណាង​រាស្រ្ត CNRP ប្តឹង​ក្រុម​បាតុករ ពី​បទ​ប៉ុនប៉ង​ធ្វើ​ឃាត ដោយ​គិត​ទុក​ជា​មុន

កាលពីថ្ងៃទី១០ ខែវិច្ឆិកា ម្សិលម៉ិញនេះ លោក ញ៉យ ចំរើន តំណាងរាស្រ្តមណ្ឌល និងលោក គង់ សភា តំណាង​រាស្រ្តមណ្ឌលស្វាយរៀង មកពីគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យបណ្តឹង ទៅកាន់សាលា​ដំបូង​រាជធានី​ភ្នំពេញ ដោយចោទប្រកាន់ លើបាតុករមួយក្រុម ពីបទប៉ុនប៉ងឃាតកម្ម គិតទុកជាមុន និងធ្វើឲ្យខូច​ខាត​ដោយ​ចេតនា មានស្ថានទំងន់ទោស។

សូមរំលឹកថា កាលពីថ្ងៃទីទី៤ ខែវិច្ឆិកា ឆ្នាំ២០១៥ ជនសង្ស័យបីនាក់ បានចេញមុខដំណាលគ្នា មកសារភាព ដោយ​អះអាងថា ពួកខ្កួនពិតជាបានព្រួត វាយតំណាងរាស្រ្តទាំងនោះមែន ក៏ព្រោះតែតំណាងរាស្រ្តនោះ បាន​ជេរ​ពួក​ខ្លួន​ដែរ។ យ៉ាងណា ជនទាំងបីនាក់នេះ ត្រូវបានតុលាការចោទប្រកាន់ត្រឹមបទ «បង្កហិង្សាដោយ​ចេតនា និង​ធ្វើ​ឲ្យ​ខូចខាតទ្រព្យសម្បត្តិដោយចេតនា មានស្ថានទម្ងន់ទោស» ប៉ុណ្ណោះ។

កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ វេលាថ្ងៃត្រង់ តំណាងរាស្រ្តទាំងពីររូបខាងលើ ត្រូវបានបាតុករមួយក្រុម ទាញ​ចេញពីក្នុងរថយន្ដផងខ្លួន [...]

ចាក់​ស្រា​វិស្គី​ជាង៥០°ឲ្យ​ទារក​បៅ ព្រោះ​ចង់​ឲ្យ​កូន​បាត់​ឈឺធ្មេញ

ចាក់​ស្រា​វិស្គី​ជាង៥០°ឲ្យ​ទារក​បៅ ព្រោះ​ចង់​ឲ្យ​កូន​បាត់​ឈឺធ្មេញ

ស្ត្រីជាម្ដាយ​ជាតិអាមេរិកាំង​ម្នាក់ អ្នកស្រី ឡូរី សេផាដ (Lori Sheppard) អាយុ២៨ឆ្នាំ ត្រូវបាន​ចោទ​ប្រកាន់ ពី​បទ​ទុកឲ្យកូនរបស់ខ្លួន ប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត។ កាលពីសប្ដាហ៍មុន ស្ត្រីវ័យក្មេង ដែល​រស់​នៅ​ក្នុង​ក្រុង «Little Rock» នៃរដ្ឋ «Arkansas» រូបនេះ ទំនងជាធុញទ្រាន់ នឹងស្ដាប់សម្លេងយំ របស់​ទារក​អាយុ​១០ខែ របស់​ខ្លួនតទៅទៀត ដោយហេតុថា ទារកតូចមួយនេះ ដល់វ័យត្រូវដុះធ្មេញ ហើយថ្នាំបន្ថយ​ការ​ចុក​ចាប់ ដូច​​យ៉ាង «Paracétamol» ជាដើម មិនអាចជួយឲ្យទារកស្រាកស្រាន្ដ ពីការឈឺចុកពើតបានឡើយ។

នៅពេលនោះ ម្ដាយរបស់អ្នកស្រី ឡូរី បានផ្ដល់ដំបូន្មានឲ្យកូនស្រីខ្លួន សាកល្បងទម្លាប់មួយ ក្នុងគ្រួសារ ដែល​បន្សល់ទុក តាំងពីប៉ុន្មានជំនាន់មកហើយ នោះគឺដាក់ស្រា លាបពីលើអញ្ចាញធ្មេញ របស់ទារក ដែល​ជា​ចៅរបស់គាត់ (កំណត់សម្គាល់ របស់ការិយាល័យនិពន្ធ៖ សូមកុំធ្វើតាមឲ្យសោះ ព្រោះគ្មានការអះអាង [...]

សាលា​ដំបូង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន សម រង្ស៊ី មេបក្ស CNRP

សាលា​ដំបូង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន សម រង្ស៊ី មេបក្ស CNRP

ដីកាបង្គាប់ឲ្យចាប់ខ្លួន ចេញដោយព្រះរាជអាជ្ញារង នៃសាលាដំបូងរាជធានីភ្នំពេញ លោក ស៊ី វណ្ណនី ចុះថ្ងៃ​ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ បានធ្វើការចោទប្រកាន់ ទៅលើលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍សាធារណៈ និង​ញុះ​ញង់​ឲ្យមានការរើសអើង ទៅលើលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេស កាលពីថ្ងៃទី១៧ ខែ​មេសា ឆ្នាំ​២០០៨ នៅរាជធានីភ្នំពេញ។

តាមដីកានោះ បានបង្ហាញថា ការសម្រេចចាប់ខ្លួនលោកសមរង្ស៊ី ត្រូវបានធ្វើឡើងតាមអំណាចសាលដីកា ជាស្ថាព​រ របស់សាលាឧទ្ធរណ៍ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣។

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីលោកព្រះរាជអាជ្ញារង លោក ស៊ី វណ្ណនី ជុំវិញការ​ចេញ​ដីកានេះបានឡើយ ព្រោះមិនអាចភ្ជាប់ទំនាក់ទំនងបាន។ តែតាមដីកាបង្គាប់ ឲ្យចាប់ខ្លួននេះ លោកបាន​បង្ហាញ ការយល់ឃើញរបស់លោក ជុំវិញការចេញដីកាឲ្យចាប់ខ្លួន ដោយយោង «តាមអំណាចសាលក្រម និង​សាល​ដីកា​ស្ថាពរខាងលើ បានចូលជាស្ថាពរ [...]

មន្រ្តី CNRP ថា​តុលាការ​ចេញ​ដីកា​«ផ្កា​ននោង» ឲ្យ​ចាប់ សម រង្ស៊ី

មន្រ្តី CNRP ថា​តុលាការ​ចេញ​ដីកា​«ផ្កា​ននោង» ឲ្យ​ចាប់ សម រង្ស៊ី

ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិបានទេ ជុំវិញ​ដីកាបង្គាប់ឲ្យចាប់ខ្លួន សម រង្ស៊ី ក្នុងបទល្មើសដែលបានចប់ តាំងពីឆ្នាំ២០០៣។ តែក្នុងកិច្ចសម្ភាស​ជា​មួយ​មន្រ្តីជាន់ខ្ពស់ម្នាក់ នៃគណបក្សសង្គ្រោះជាតិ បាន​ចាត់​ទុក​ដីកា ដែលចេញដោយបុគ្គល នៃព្រះរាជ​អាជ្ញា​សាលា​ដំបូង​រាជធានី​ភ្នំពេញ​នេះ ថាជាដីកា«ផ្កា ននោង»។

លោក រស់ សួរ មន្រ្តីបច្ចេកទេសជាន់ខ្ពស់ នៃគណបក្សសង្គ្រោះជាតិ បានបង្ហាញការហួសចិត្ត ចំពោះ​ដីកា​នោះ​ប្រាប់ទស្សនាវដ្តីថា «សម័យនេះហើយ តុលាការនៅតែចេញដីការ ផ្កាននោង ទៀត»។ លោកបាន​ពន្យល់​ថា ដីកានោះ គ្រាន់តែជាការបន្លាចគេឯង គ្រាន់តែលំអរ ឬបំភាន់ភ្នែក អ្នកមិនដឹងប៉ុណ្ណោះ។ លោក​បាន​ថ្លែងឲ្យដឹងថា៖ «របស់ឆើត ដូចផ្កាននោង ដាក់ទៅកង្កែបវាស៊ី តែគ្មានរស់ជាតិទេ។ (...) បានគ្រាន់​ល្អ​មើល កង្កែបវាអាចស៊ី... តែសម្រាប់មនុស្សគេមិនស៊ីទេ។»

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...