មេធាវីការពារ មាជ សុវណ្ណារ៉ា ថាបានឈ្នះក្ដីជំហានដំបូងលើ ហ៊ុន ម៉ាណែត
លោក ម័រតុន ក្លារ (Morton Sklar) មេធាវីការពារក្ដី ឲ្យលោក មាជ សុវណ្ណារ៉ា បានថ្លែងអះអាងថា កូនក្ដីរបស់លោក បានឈ្នះក្ដីជាជំហានដំបូង លើលោក ហ៊ុន ម៉ាណែត កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលកម្ពុជា នៅក្នុងបណ្ដឹងមួយ ដែលលោក ម័រតុន ក្លារ តំណាងឲ្យកូនក្ដីលោក បានប្ដឹងទៅតុលាការក្រុង ឡូសអេនជឺឡេស ពីបទចោទប្រកាន់ចំនួន៧ករណី។
ពាក្យបណ្ដឹងនោះ បានដាក់ចូលទៅកាន់តុលាការអាមេរិក កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ប្ដឹងប្រឆាំងនឹងលោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងរដ្ឋាភិបាលកម្ពុជា ជុំវិញនឹងបទចោទ៖ (១) ធ្វើទារុណកម្មតាមទំនើងចិត្តក្រៅផ្លូវច្បាប់ និងការដាក់ឃុំឃាំងរយៈពេលយូរ (២) អំពើភេរវកម្មអន្តរជាតិ (៣) ការធ្វើឱ្យឈឺចាប់ដោយចេតនាដែលបណ្តាលឱ្យមានទុក្ខព្រួយផ្លូវអារម្មណ៍ (៤) ការរំលោភបំពាន (៥) ការបំពានវាយដំរាងកាយ (៦) [...]