Posts tagged as "Justice"

ហ៊ុន សែន៖ សម រង្ស៊ី នឹង​មិន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ មួយ​ជីវិត

ហ៊ុន សែន៖ សម រង្ស៊ី នឹង​មិន​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ មួយ​ជីវិត

«មើលអ្នកក្លាហាន សូមអញ្ជើញ! ទ្វារចំហរហើយ!» នេះជាសំដីចំអក របស់លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី-​ប្រធាន​​គណបក្សប្រជាជនកម្ពុជា តបទៅ​លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ នៅមួយថ្ងៃ បន្ទាប់​ពីបុរសខ្លាំងកម្ពុជារូបនេះ បានលុបចោលនូវបទបញ្ជា ដែលហាមប្រាម​ក្រុមហ៊ុន​យន្ដហោះ មិនឲ្យដឹក​មេ​ដឹកនាំ​​ប្រឆាំង​ត្រឡប់ចូល​កម្ពុជាវិញ។ លោកនាយករដ្ឋមន្ត្រី នៅបានអះអាងទៀតថា លោក សម រង្ស៊ី នឹងមិន​អាច​ត្រឡប់​​មក​​កម្ពុជា​​វិញ អស់មួយជីវិត ដោយសារ«គុក» នៅរង់ចាំលោក។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យបញ្ញាសាស្រ្ត នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៧​នេះ លោក ហ៊ុន សែន បានថ្លែងថា៖ «ពីមុន​ខ្ញុំគិត​សុវត្ថិភាពលោក (លោក សម រង្ស៊ី) តែឥឡូវដោយ​សារ​លោក​ថា​មក​ភ្លាម ខ្ញុំក៏អុកភ្លាមដែរ។ អត់ទាន់បាន ១០ម៉ោងផង ប្តូរចិត្តថាអត់មកទេ។ អ៊ីចឹង បានក្នុងបទអត្ថាធិប្បាយ​បិទ​កន្ទុយ​ចុងក្រោយ​របស់ខ្ញុំ [...]

ខឹម វាសនា រង​បណ្ដឹង​ទៅ​តុលាការ​និង​ទៅ​ព្រះ​មហាក្សត្រ ​ពី​បទ​ជេរ​ប្រមាថ​​មើល​ងាយ​​ពូជ​សាសន៍​​ខ្មែរ​

ខឹម វាសនា រង​បណ្ដឹង​ទៅ​តុលាការ​និង​ទៅ​ព្រះ​មហាក្សត្រ ​ពី​បទ​ជេរ​ប្រមាថ​​មើល​ងាយ​​ពូជ​សាសន៍​​ខ្មែរ​

ប្រជាពលរដ្ឋ​មួយរូប រស់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ លោក​ សុច សឿង បានដាក់​ពាក្យ​បណ្ដឹង នៅថ្ងៃទី១២ ខែមិថុនានេះ ប្តឹង​ប្រធានគណបក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ លោក​ ខឹម វាសនា ទៅ​កាន់​តុលាការ និង​ខុទ្ទកាល័យ​ព្រះមហាក្សត្រ ពីបទ​ជេរប្រមាថ​ជា​សាធារណៈ (​ជេរ​ខ្មែរ​) ដើម្បី​សុំ​អន្តរាគមន៍​ពីអាជ្ញាធរ​​រដ្ឋាភិបាល​ ឲ្យទប់ស្កាត់​នូវសកម្មភាព​ របស់អ្នកនយោបាយរូបនេះ​។​

​ពាក្យបណ្តឹង ដែល​ដាក់​ទូលថ្វាយ​ព្រះមហាក្សត្រ និងដែលបានមក​ដល់ដៃ​អ្នកសារព័ត៌មាននៅថ្ងៃនេះ បាន​សរសេរថា៖ «​បុគ្គល ខឹម វាសនា នេះ​​ ជាច្រើន​លើក​ច្រើនសា​ ​នៅ​ស្ទើរ​គ្រប់​វេទិកា​ជួបជុំ​​របស់​ពួកគេ ​បុគ្គល​រូប​នេះ តែងតែ​ប្រើពាក្យ​ជេរប្រមាថ​ ពាសវាល​ពាសកាល​ ទៅលើ​ប្រជាជាតិ​ខ្មែរ ព្រះសង្ឃ រួមទាំង​​​ព្រះមហាក្សត្រ ជាក់​ស្តែង​ កាលពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៧ គេ​បាន​ជេរប្រមាថ​ជាតិខ្មែរ​ យ៉ាង​អសុរោះជាទីបំផុត»។

[...]

ក្រសួង​មហា​ផ្ទៃ​ព្រមាន ជុន ច័ន្ទបុត្រ រឿង​ផ្សាយ​តួ​លេខ​៥០ម៉ឺន

ក្រសួង​មហា​ផ្ទៃ​ព្រមាន ជុន ច័ន្ទបុត្រ រឿង​ផ្សាយ​តួ​លេខ​៥០ម៉ឺន

សម្រាប់អាជ្ញាធរកម្ពុជា ការផ្ដល់ដំណឹងមួយ ដែលទទួលបានពីគណបក្សប្រឆាំង គឺជាការ«ផ្សាយព័ត៌មានបំផ្លើស និងបំប៉ោងតួលេខ»។ មូលហេតុអ្វី? ព្រោះអ្នកសារព័ត៌មានពីររូប របស់វិទ្យុអាស៊ីសេរី គឺលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ និងលោក ថា កិត្យា (អ្នករាយការណ៍ផ្ទាល់កន្លែង) បានរាយការណ៍បន្ត ពីការលើកឡើង របស់គណបក្សសង្គ្រោះជាតិ ដែលថា សមាជិក និងអ្នកគាំទ្ររបស់គណបក្សនេះ បានចូលរួមដង្ហែ​ក្បួនឃោសនាបញ្ចប់ ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃម្សិលម៉ិញ មានចំនួន៥០ម៉ឺននាក់ (ស្មើនឹងកន្លះលាននាក់)។

ការលើកឡើងខាងលើនេះ ក៏ត្រូវបានអ្នករាយការណ៍ព័ត៌មាន នៅផ្ទាល់កន្លែង របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បញ្ជាក់អះអាងកាលពីម្សិលម៉ិញដែរ ដូចមានផ្សាយ នៅក្នុងអត្ថបទ៖ «ឃោសនា​បញ្ចប់៖ CPP អះអាង​ពី​ចំនួន​១៥ម៉ឺន ខណៈ CNRP លើក​ឡើង​ពី៥០ម៉ឺន»។

[...]
របាយការណ៍​៖ តុលាការ​កម្ពុជា​«អយុត្តិធម៌​និង​ពុករលួយ» ជា​ឧបករណ៍​រដ្ឋាភិបាល

របាយការណ៍​៖ តុលាការ​កម្ពុជា​«អយុត្តិធម៌​និង​ពុករលួយ» ជា​ឧបករណ៍​រដ្ឋាភិបាល

តុលាការកម្ពុជា គឺជាយន្ដការបែបប្រព័ន្ធមួយ ដែលត្រូវបានប្រើប្រាស់ ដោយរដ្ឋាភិបាលកម្ពុជា ដើម្បីចោទប្រកាន់ ចាប់ចង និងបំភិតបំភ័យ សមាជិកគណបក្សប្រឆាំង ក្រុមសមាជិករបស់អង្គការសង្គមស៊ីវិល ក្រុមអ្នកការពារសិទ្ធិមនុស្ស និងអ្នកធ្វើអត្ថាធិប្បាយនយោបាយ។ នេះ បើតាមរបាយការណ៍មួយ មានចំណងជើងថា «តុលាការ​នៃភាព​អយុត្តិធម៌» ចេញផ្សាយក្នុងថ្ងៃទី ៣០ ខែឧសភានេះ ដោយអង្គការលើកលែងទោសអន្តរជាតិ ហៅជាភាសាអង់គ្លេស «Amnesty International»។

អ្នកស្រី «Champa Patel» នាយកប្រតិបត្តិអង្គការលើកលែងទោសអន្តរជាតិ ទទួលបន្ទុកកិច្ចការ ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងអាស៊ីប៉ាស៊ីភិក បានថ្លែងឲ្យដឹងថា៖ «នៅក្នុងប្រទេសកម្ពុជា តុលាការគឺជាឧបករណ៍ស្ថិតក្នុងដៃ របស់រដ្ឋាភិបាល។ ឯករាជ្យភាពរបស់ចៅក្រម មានតែនៅលើបបូរមាត់ប៉ុណ្ណោះ ប៉ុន្តែភស្ដុតាងជាច្រើនបានបង្ហាញ [...]

ឃាត់​ខ្លួន​ប្រធាន CNRP ខេត្ត​ពោធិ៍សាត់ បន្ទាប់​ពី​បើក​រថយន្ដ​បុក​ក្មេង

ឃាត់​ខ្លួន​ប្រធាន CNRP ខេត្ត​ពោធិ៍សាត់ បន្ទាប់​ពី​បើក​រថយន្ដ​បុក​ក្មេង

លោក យ៉ាន់ សេងហ៊ត មន្ត្រីជាន់ខ្ពស់ម្នាក់ របស់គណបក្សសង្គ្រោះជាតិ និងជាប្រធានគណបក្សនេះ​ នៅក្នុងខេត្តពោធិ៍សាត់ ត្រូវបាននគរបាលស្រុក វាលវែង ក្នុងខេត្តនេះ ឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋានស្រុកវាលវែង បន្ទាប់ពីរូបលោក ត្រូវបានគេមើលឃើញថា បានបើករថយន្ដបុកក្មេងម្នាក់ ឲ្យរងរបួសធ្ងន់ នៅក្នុងស្រុកក្រវ៉ាញ។

ប្រភពពីអាជ្ញាធរខេត្តពោធិ៍សាត់ បានរៀបរាប់ឲ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅត្រង់ចំណុចច្រកព្រាល ផ្លូវលេខ៥៥ ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅវេលាម៉ោងប្រមាណជា ៤ និង ៣០នាទី រសៀលថ្ងៃទី២៧ ខែឧសភា។ កុមាររងគ្រោះ ឈ្មោះ ណាត សុវណ្ណឌី ភេទប្រុស អាយុ ៦ឆ្នាំ បានរងរបួស ចំក្បាលជាទំងន់ និងបន្ទាប់មក ត្រូវបានក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះជាបន្ទាន់ នៅមន្ទីរពេទ្យខេត្តបាត់ដំបង។

ប្រភពដដែល បានបញ្ជាក់បន្ថែមថា ក្រោយពេលមានគ្រោះថ្នាក់នោះហើយ លោក យ៉ាន់ សេងហ៊ត [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...