ខឹម វាសនា ថាខ្លួន«អស្ចារ្យ»ដោយត្រូវគេហៅ«ឆ្កួត»និង«រោគចិត្ត»
ប្រធានគណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យ បានជ្រើសរើសយកឃ្លា «គ្មានមនុស្សអស្ចារ្យ លើលោកណាម្នាក់ ដែលមិនត្រូវបានមនុស្សរយ ហៅថាជាមនុស្សឆ្កួត ឬមនុស្សសសៃប្រសាទនោះទេ» ដើម្បីឆ្លើយទៅនឹងការលើកឡើង របស់លោក អ៊ូ វីរ: អ្នកវិភាគផ្នែកសង្គម-នយោបាយ ដែលបានហៅលោក កាលពីប៉ុន្មានថ្ងៃមុន ថា«មានបញ្ហាផ្លូវចិត្ត» ដោយសារបណ្ដាលមកពី «កំហឹង និងការតឹងទ្រូង»។
លោក ខឹម វាសនា នៅបានទ្រគោះ ដោយហៅលោក អ៊ូ វីរៈ វិញ ថាជាប្រភេទមនុស្សរកបាន តាមចិញ្ចើមថ្នល់ គ្មានតំលៃអ្វី មកអារកាត់ចំពោះមនុស្ស ដូចរូបលោកបានទេ។ ប្រធានបក្ស«ជួង» បាននិយាយថា៖ «មនុស្សធុន អ៊ូ វីរ: នេះកើតមក សំរាប់តែអោយខ្ញុំមើលងាយ តែប៉ុណ្ណោះ។ ហាហាហា ត្រកូលអ៊ូទាំងអស់ សុទ្ធតែអត់កំណើត។»។
ប៉ុន្តែមិនមែនតែលោក អ៊ូ វីរៈ ម្នាក់ទេ តែគ្រប់អ្នកសារព័ត៌មាន អ្នកវិភាគ អ្នកនយោបាយទាំងឡាយ រួមនឹងព្រះសង្ឃផ្សេងទៀតផង ដែលបាននិយាយពីលោក ឬពីគណបក្សសម្ព័ន្ធ [...]