ធី សុវណ្ណថា ប្រកាសអធ្យាស្រ័យឲ្យ សាន្ដ ប៊ុនធឿន ជាមួយលក្ខខណ្ឌ
លោក សាន្ដ ប៊ុនធឿន មានរយៈពេល១២ម៉ោង ក្នុងការបំពេញលក្ខខណ្ឌទាំងនេះ។ កញ្ញា ធី សុវណ្ណថា អ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា បានប្រកាសថា នាងនឹងអធ្យាស្រ័យ ឲ្យអ្នកសារព័ត៌មានរូបនេះ ប្រសិនណាជាលោក «ព្រមធ្វើលិខិតទទួលស្គាល់កំហុស» ចំពោះមុខនាង។
កញ្ញា «ចៅតា» បានសរសេរដូច្នេះ នៅមុននេះបន្តិច លើទំព័រហ្វេសប៊ុករបស់នាងថា៖ «ខ្ញុំនឹងអធ្យាស្រ័យឲ្យ សាន្ត ប៉ុនធឿន បើលោកព្រមធ្វើ លិខិតទទួលស្គាល់កំហុស ចំពោះមុខខ្ញុំ»។
យុវតីអ្នកគាំទ្រគណបក្សកាន់អំណាច បានពន្យល់ថា ក្នុងលិខិតនោះ ត្រូវលោក សាន្ដ ប៊ុនធឿន ទទួលស្គាល់ដូចតទៅ៖ «១- លោកបានជេរប្រមាថ មើលងាយខ្ញុំ និងគ្រួសារខ្ញុំ។ ២- លោកបានបរិហាកេរ្តិ៍ខ្ញុំ ចូល CPP បានលុយ ឡាន វីឡា។ ៣- លោកបានជ្រុលនិយាយ ឲ្យព័ទ្ធឡានខ្ញុំ ឲ្យចាត់ការខ្ញុំ។»។
កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ទៀតថា នាងមិនត្រូវការ ឲ្យអ្នកសារព័ត៌មានរូបនេះ សុំទោសនាងនោះទេ តែកញ្ញា [...]