Posts tagged as "Justice"

ក្រោយ​ការ​សាក​សួរ​របស់​តុលាការ មេ​ដឹកនាំបក្ស​ប្រឆាំង​ថា​នឹង​បន្ត​ការពារ​ពលរដ្ឋ​ខ្មែរ

ក្រោយ​ការ​សាក​សួរ​របស់​តុលាការ មេ​ដឹកនាំបក្ស​ប្រឆាំង​ថា​នឹង​បន្ត​ការពារ​ពលរដ្ឋ​ខ្មែរ

«ខ្ញុំ នឹងនៅតែបន្ត ស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋខ្មែរ» នេះជាការថ្លែងរបស់មេដឹកនាំគណបក្សប្រឆាំង ទៅកាន់​អ្នកគាំទ្ររបស់ខ្លួន បន្ទាប់ពីការស្រាយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤នេះ។


ក្រុមអ្នកគាំទ្រមេដឹកនាំគណបក្សប្រឆាំង នៅមុខសាលាដំបូងរាជធានីភ្នំពេញថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - នៅខណៈដែលលោក លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា អនុ​ប្រធាន​គណបក្សនោះ បានចេញពីក្លោងទ្វារសាលាដំបូងរាជធានី មេដឹកនាំគណបក្សទាំងទាំងពីររូបនេះ បាន​ថ្លែងទៅកាន់ អ្នកគាំទ្រដ៏ច្រើនលើលលប់របស់ខ្លួន នៅទីនោះដោយខ្លីថា «ខ្ញុំនឹងនៅតែបន្ត ស្វែងរកយុត្តិធម៌ [...]

ពលរដ្ឋ​នៅ​មុខ​សាលា​ដំបូង​រាជធានី តវ៉ា​ឲ្យ​តុលាការ​ចាប់​អ្នក​បាញ់​កម្មករ

ពលរដ្ឋ​នៅ​មុខ​សាលា​ដំបូង​រាជធានី តវ៉ា​ឲ្យ​តុលាការ​ចាប់​អ្នក​បាញ់​កម្មករ

នៅព្រឹកថ្ងៃអង្គារទី១៤ ខែមករា ឆ្នាំ២០១៤នេះ ខណៈតុលាការបានកោះហៅលោកសម រង្ស៊ី និងលោកកឹម សុខា ចូលទៅបំភ្លឺពីបទពីញុះញង់អោយមានអំពើហិង្សានោះ ក្រុមអ្នកតវ៉ាជាច្រើនពាន់នាក់ បានប្រមូលផ្តុំគ្នា​នៅមុខសាលា​ដំបូង​រាជធានីភ្នំពេញ។ តែពួកគេមិនត្រឹមតែមកដើម្បីទាមទារឲ្យមាន យុត្តិធម៌សម្រាប់មេដឹកនាំប្រឆាំងទាំងនេះទេ តែក៏មកដើម្បីតវ៉ាឲ្យតុលាការតាមចាប់ឧក្រិដ្ឋជន ដែលបានបាញ់សម្លាប់បាតុករ កាលពីពេលថ្មីៗនេះដែរ។


ក្រុមអ្នកតវ៉ាច្រើនពាន់នាក់ នៅមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - ខណៈពេលដែលសាលាដំបូងរាជធានីភ្នំពេញ បានកោះហៅលោកសម រង្ស៊ី និងលោកកឹម សុខា ជាមេដឹកនាំគណបក្សសង្រ្គោះជាតិ [...]

សម រង្ស៊ី កឹម សុខា រ៉ុង ឈុន ដឹក​ដៃ​គ្នា​ឡើង​តុលាការ​នៅ​ព្រឹក​នេះ

សម រង្ស៊ី កឹម សុខា រ៉ុង ឈុន ដឹក​ដៃ​គ្នា​ឡើង​តុលាការ​នៅ​ព្រឹក​នេះ

ដូចការគ្រោងទុកប្រធាន និងអនុប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា ព្រមទាំង​ប្រធានសហភាពសហជីពការងារកម្ពុជា លោក រ៉ុង ឈុន នៅព្រឹកថ្ងៃអង្គារទី ១៤ ខែមករា នេះ បាននាំគ្នាចូលទៅ​ឆ្លើយបំភ្លឺ នៅចំពោះមុខចៅក្រម តុលាការសាលាដំបូងរាជធានីភ្នំពេញ ដើម្បីតបតាមការកោះហៅ​របស់តុលការ​កាលពីថ្ងៃទី ០៣ ខែមករា កន្លងទៅ។


មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី (កណ្ដាល) និងលោក កឹម សុខា (ស្ដាំ) ព្រមទាំង​ប្រធានសហភាពសហជីព​ការងារកម្ពុជា លោក រ៉ុង ឈុន នៅព្រឹកថ្ងៃអង្គារទី ១៤ ខែមករា។ (រូបថត MONOROOM.info/ C. Thyrith)

នយោបាយកម្ពុជា - គ្មានអ្វីប្រែប្រួលឡើយ ការសន្យាថានឹងចូលទៅឆ្លើយបំភ្លឺ នៅចំពោះមុខចៅក្រម​តុលាការ​សាលាដំបូងរាជធានីភ្នំពេញ [...]

តេជគុណប៊ុត ប៊ុនតិញ ប្រតិកម្ម​នឹង​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល

តេជគុណប៊ុត ប៊ុនតិញ ប្រតិកម្ម​នឹង​ការ​មិន​ទទួល​ខុស​ត្រូវ​របស់​រដ្ឋាភិបាល

«រដ្ឋាភិបាលអត់បានបង្រ្កាប អត់បានប្រើអំពើហិង្សាលើបាតុករ» នេះជាការលើកឡើងរបស់មន្រ្តីរដ្ឋាភិបាល បើតាម​ការអះអាងរបស់ព្រះតេជគុណ ប៊ុត ប៊ុនតិញ បណ្ដាលឲ្យព្រះសង្ឃអង្គនេះ សម្ដែងប្រតិកម្មខ្លាំងៗ​ចំពោះការ​ដោះ​សារ​នេះ។ សម្រាប់ព្រះតេជគុណ ការលើកឡើងខាងលើ បង្ហាញពីការមិនទទួលខុសត្រូវរបស់កងកម្លាំងសមត្ថកិច្ច ទៅលើ​ការបង្រ្កាបក្រុមបាតុករ។


ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រធានបណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - នៅក្នុងសន្និសិទកាសែតមួយ ស្តីអំពីការទាមទារអោយមានដោះលែងអ្នកជាប់ឃុំទាំង២៣នាក់ បញ្ឈប់​អំពើហិង្សា និងទាមទារប្រាក់ខែ១៦០ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤នេះ [...]

ប្រកាស​សាល​ក្រម ពី​ករណី​មហា​សេដ្ឋី​រ៉ូស្សី ប៉ូឡូស្គី នៅ​ថ្ងៃ​ទី​១៣ មករា

ប្រកាស​សាល​ក្រម ពី​ករណី​មហា​សេដ្ឋី​រ៉ូស្សី ប៉ូឡូស្គី នៅ​ថ្ងៃ​ទី​១៣ មករា

«ការសង្ស័យរបស់ប៉ូលីស មិនមែនជាបទល្មើសព្រហ្មទណ្ឌទេ។ គាត់ជាអ្នកវិនិយោគ គ្មានអតិថិជនណាម្នាក់​ប្តឹង​ពី​គាត់ ពីបទបោកប្រាស់ទេ។ វិមតិសង្ស័យ មិនមែនប៉ូលីសគេធ្វើទៅ (ធ្វើរបាយការណ៍ចោទប្រកាន់) គេយកជា​ការ​ទេ។» នេះ​ជា​ការលើកឡើងរបស់លោក ប៉ែន ស៊ុនសម័យ មេធាវីការពារមហាសេដ្ឋីជនជាតិរ៉ូស្សី លោក ស៊ែរហ្គៃ ប៉ូឡូស្គី បន្ទាប់​ពី​សាលាឧទ្ធណ៍បានធ្វើការសាកសួរ និងស៊ើបអង្កេត​ក្នុង​សវនាការជាអសាធារណៈ។


មហាសេដ្ឋរ៉ូស្សី ស៊ែរហ្គៃ ប៉ូឡូស្គី នៅពេលចេញពីសាលាឧទ្ទរណ៍ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៤។ (រូបថត MONOROOM.info/ O. Vary)

ប្រព័ន្ធយុត្តិធម៌ - លោក សេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ទរណ៍ និងជាប្រធានចៅក្រមប្រឹក្សា បានបើកការស៊ើបសួរ ជាអសាធារណៈ ទៅលើករណីលោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...