Posts tagged as "Justice"

សម រង្ស៊ី ទៅ​តុលាការ​កំពូល​ទាមទារ​ឲ្យ​ដោះ​លែង​ជន​២១នាក់

សម រង្ស៊ី ទៅ​តុលាការ​កំពូល​ទាមទារ​ឲ្យ​ដោះ​លែង​ជន​២១នាក់

ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ លោក សម រង្ស៊ី និងលោក ម៉ម សូណង់ដូ ប្រធានវិទ្យុ​សំបុកឃ្មុំនៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ នេះបានចូលរួមជាមួយអ្នកភូមិបឹងកក់ និងព្រះសង្ឃប្រមាណជា ជាង​១០០​អង្គ​-នាក់ ដែលបានយកញត្តិ ទៅដាក់នៅតុលាការកំពូល ក្បែរព្រះបរមរាជវាំង ដើម្បីទាមទារឲ្យតុលាការ​ដោះលែង​លោក វន់ ពៅ ប្រធានសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធនៅកម្ពុជា និងជន២០នាក់ផ្សេងទៀត ។


លោក សម រង្ស៊ី ផ្ដល់កិច្ចសម្ភាសទៅឲ្យក្រុមអ្នកកាសែត នៅមុខតុលាការកំពូល។ (រូបថត ហ្វេសប៊ុក)

ប្រព័ន្ធយុត្តិធម៌ - ក្នុងឱកាសចូលរួមជាមួយអ្នកភូមិបឹងកក់នោះ លោក សម រង្ស៊ី បានពន្យល់ទៅកាន់អ្នក​សារព័ត៌មាននៅមុខតុលាការកំពូលថា ក្នុងពេលដែលគណបក្សសង្រ្គោះជាតិ [...]

ក្ដី​អ្នក​ការសែត​បារាំង​នៅ​ឧទ្ទរណ៍ ​ពី​បទ​ធ្វើ​សញ្ចារកម្ម មេធាវី​មាន​សង្ឃឹម

ក្ដី​អ្នក​ការសែត​បារាំង​នៅ​ឧទ្ទរណ៍ ​ពី​បទ​ធ្វើ​សញ្ចារកម្ម មេធាវី​មាន​សង្ឃឹម

សំនុំរឿងកាត់ទោសរបស់លោក ដានីញ៉ែល ឡេណេ (Daniel Lainé) ទៅដល់សាលាឧទ្ទរណ៍ ត្រូវបានបើកសវនាការ​នៅថ្ងៃសុក្រទី២១ខែកុម្ភៈនេះ មួយឆ្នាំបន្ទាប់ពីសាលក្រមសម្រេចឲ្យលោកជាប់ទោស ដោយសាលាដំបូង​រាជធានី​ភ្នំពេញ ពីបទធ្វើ«សញ្ចារកម្ម»។ លោក ដានីញ៉ែល ឡេណេ អ្នកសារព័ត៌មាន ដែលបានធ្វើបទយកការណ៍មួយ ពី​សេវាកម្មបម្រើផ្លូវភេទនៅកម្ពុជា និងមេធាវីការពារក្ដីរបស់លោកផង បានប្រកែកថាជាការ​ចោទប្រកាន់ប្រកប​ដោយ​ភាពអយុត្តិធម៌។


ផ្លាកសញ្ញាបញ្ជាក់ពីយុត្តិធម៌ ពីខាងក្រៅសាលាឧទ្ទរណ៍។ MONOROOM.info photo/ O. Vary

ប្រព័ន្ធយុត្តិធម៌ - លោក ដានីញ៉ែល ឡេណេ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ ដោយសាលក្រមរបស់​សាលាដំបូងរាជធានីភ្នំពេញ កាលពីខែមករាឆ្នាំទៅម៉ិញ [...]

ភាសា​ក្នុង​របាយការណ៍​ក្រសួង​មហាផ្ទៃ រង​ការ​រិះ​គន់​ថា ជា​ការ​លាប​ពណ៌

ភាសា​ក្នុង​របាយការណ៍​ក្រសួង​មហាផ្ទៃ រង​ការ​រិះ​គន់​ថា ជា​ការ​លាប​ពណ៌

ក្នុងរបាយការណ៍របស់ក្រសួងមហាផ្ទៃ ដែលបូកសរុបការងារប្រចាំឆ្នាំ២០១៣ ការប្រើប្រាស់នូវពាក្យពេចន៍មួយចំនួន បានធ្វើឲ្យគេយល់ថា មានន័យចោទប្រកាន់ទៅលើក្រុមបាតុករ ដែលធ្វើបាតុកម្មកន្លងមក។ ការប្រើប្រាស់​ពាក្យ​នេះ​ទៀតសោត ត្រូវបានរងការរិះគន់ថា មិនសមគួរ ក្នុងន័យលាបពណ៌ប្រជាពលរដ្ឋ ដែលក្នុងនាមខ្លួនជារដ្ឋាភិបាល​របស់​ប្រជាជននោះទេ។


ផ្នែកមួយនៃរបាយការណ៍ឆ្នាំ២០១៣ របស់ក្រសួងមហាផ្ទៃកម្ពុជាបង្ហាញដោយលោក ខៀវ សុភ័គ។

ការលាបពណ៌ - កាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៤ ក្រសួងមហាផ្ទៃបានបង្ហាញពីរបាយកាណ៍ នៃលទ្ធផល​ការងារឆ្នាំ២០១៣ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៤ ដែលធ្វើបទបង្ហាញដោយ លោក ខៀវ សុភ័គ អ្នកនាំពាក្យ និងជាអគ្គលេខាធិការក្រសួងមហាផ្ទៃ ។ [...]

តេជគុណ ប៊ុត ប៊ុនតិញ លែង​ដុត​ព្រះ​កាយ​ហើយ

តេជគុណ ប៊ុត ប៊ុនតិញ លែង​ដុត​ព្រះ​កាយ​ហើយ

«អាត្មាជឿ ១០០%រដ្ឋាភិបាល នឹងដោះលែងអ្នកទាំង២១ ដោយគ្មានលក្ខខណ្ឌ» នេះជាថេរដីការរបស់​ប្រធាន​បណ្តាញព្រះសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បកស្រាយពីមូលហេតុដែលធ្វើអោយព្រះអង្គ​មិនដុត​ព្រះកាយ តាមការគម្រាមរបស់ព្រះអង្គ។

សិទ្ធិ - កាលពីថ្ងៃទី១១ ខែ កុម្ភៈ ឆ្នាំ២០១៤ នៅមុខសាលាឧទ្ធរណ៍ខណៈ​កំពុងធ្វើសវនាការសម្រេចករណី សុំនៅ​ក្រៅឃុំរបស់ជនជាប់ចោទទាំង២១នាក់ ព្រះតេជគុណ ប៊ុត ប៊ុនតិញ បានគំរាមថា បើសិនជាសាលាឧទ្ធរណ៍ មិន​ធ្វើ​ការដោះលែងអ្នកទាំង២១នាក់ អោយមានសេរីភាពក្នុងថ្ងៃនោះទេ ព្រះសង្ឃអង្គនេះ នឹងដឹកនាំការដង្ហែក្បួនទៅផ្ទះ នាយករដ្ឋមន្ត្រី ហ៊ុន សែន [...]

សហជីព​គ្រោង​ចែក​ខិត្ត​ប័ណ្ណ អំពាវនាវ​ឲ្យ​កម្មករ​ចូលរួម​ធ្វើ​មហា​កូដកម្ម

សហជីព​គ្រោង​ចែក​ខិត្ត​ប័ណ្ណ អំពាវនាវ​ឲ្យ​កម្មករ​ចូលរួម​ធ្វើ​មហា​កូដកម្ម

នៅក្នុងសប្តាហ៍នេះ សហជីពគ្រោងនឹងដើរចែកខិត្តប័ណ្ណ ដែលបាននឹងកំពុងបោះពុម្ព ២០ម៉ឺនសន្លឹក ដល់កម្មករ​ដែលជាសមាជិករបស់ខ្លួន ដើម្បីអំពាវនាវឲ្យកម្មករធ្វើមហាកម្មកូដកម្មនៅខែមិនា ខាងមុខនេះ។


កម្មករទាមទារតម្លើងប្រាក់ខែ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - ខិត្តប័ណ្ណចំនួន ២០ម៉ឺនច្បាប់ ត្រូវបានចាប់ផ្តើមបោះពុម្ពនៅថ្ងៃច័ន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៤នេះ​ដើម្បី​ចែកជូន និងអំពាវនាវឲ្យកម្មកររោងចក្រកាត់ដេរ សម្លៀកបំពាក់ និងស្បែកជើង ដែលជាសមាជិករបស់​សហព័ន្ធ​សហជីព និងសមាគម ១៦ នៅទូទាំងប្រទេសឲ្យចូលរួមធ្វើមហាកូដកម្ម ដែលនឹងគ្រោងធ្វើនៅខែមីនាខាងមុខនេះ។ មហាកូដកម្ម ដែលនឹងរៀបចំឡើងដោយសន្តិវិធី និងស្ងប់ស្ងាត់ នៅតាមកន្លែងធ្វើការនីមួយៗ។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...